បន្ទាប់ពីប្រទេសបារំាង និងបែលហ្ស៊ិក ដល់វេនអាល្លឺម៉ង់រងការបាញ់ប្រហារវិញម្តងពីក្រុមភេរវកម្ម

អាល្លឺម៉ង់ជាប្រទេសដែលមានឥទ្ធិពលនៅក្នុងតំបន់អឺរ៉ុបទាំងមូល ហើយក៏ជា ប្រទេសដែលដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងការដោះស្រាយវិបត្តិជនភៀសខ្លួនផងដែរ។ខ្មាន់កាំភ្លើងបានពាក់ស្រោមមុខ ហើយ បាញ់ប្រហារនៅក្នុងរោងមហោស្រពមួយ បណ្តាលឲ្យមនុស្ស២៥នាក់រងរបួសកាល ពីថ្ងៃទី២៣ ខែមិថុនា ក្នុងប្រទេសអាល្លឺ ម៉ង់។សារព័ត៌មានស៊ីអិនអិនបានដកស្រង់ប្រភពព័ត៌មានពីប្រទេសអាល្លឺម៉ង់បាន ផ្សាយថា នៅវេលាម៉ោង១៥ម៉ោងក្នុងតំបន់ ថ្ងៃទី២៣ ខែមិថុនា ខ្មាន់កាំភ្លើងប្រដាប់ ដោយអាវុធធុនធ្ងន់បានសម្រុកចូលរោង មហោស្រពក្នុងតំបន់ Viernheim ក្នុង ទីក្រុង Frankfurt រួចបាញ់ប្រហារតែម្តង។

ក្រោយទទួលបានព័ត៌មាននេះប៉ូលិសក៏បានទៅកាន់កន្លែងកើតហេតុភ្លាមៗផងដែរ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអាល្លឺម៉ង់លោក Peter Beuth បានបញ្ជាក់ថា ជនដៃ ដល់បានសម្រុកចូលពេលទស្សនិកជន កំពុងតែទស្សនាខ្សែភាពយន្តរួចធ្វើការ បាញ់ប្រហារតែម្តង។នៅពេលនេះគេមិនទាន់ដឹងថា ខ្មាន់កាំភ្លើងនោះបានប្រើប្រាស់អាវុធប្រភេទណានោះឡើយ និងមូលហេតុអ្វីដែលនាំឲ្យមាន ការបាញ់ប្រហារខាងលើ។ នៅទីកន្លែង កើតហេតុនោះបានទាក់ទាញភ្ញៀវជាច្រើនក្នុងមួយថ្ងៃៗដោយសារនៅទីនោះមានតូបលក់ទំនិញរហូតដល់១០០ តូបនិងមាន ភ្ញៀវប្រមាណ២០មឺុននាក់ទៅកាន់ទីនោះជារៀងរាល់ថ្ងៃ។ពេលនេះប៉ូលិសកំពុងស្រាវជ្រាវថា តើអ្នកដែលបាញ់ប្រហារនោះមានជាប់ពាក់ ព័ន្ធនឹងក្រុមភេរវកម្ម IS ដែរឬទេ។ អាល្លឺ ម៉ង់បានទទួលជនភៀសខ្លួនប្រមាណ១លាននាក់ឲ្យមករស់នៅក្នុងប្រទេសរបស់ខ្លួនក្រោយពេលដែលមានជនភៀសខ្លួន រាប់លាននាក់បានចូលដល់អឺរ៉ុប។

កន្លងមកប៉ូលិសអាល្លឺម៉ង់ក៏បានប្រកាស ថា មានក្រុមភេរវកម្មបានលាយឡំជាមួយជនភៀសខ្លួនមករស់នៅក្នុងប្រទេសអាល្លឺ ម៉ង់។ ការទប់ស្កាត់ភេរវកម្មគឺជារឿងដ៏ស្មុគស្មាញបំផុតក្រោយពេលដែលមានជនភៀស ខ្លួនជាច្រើនបានចូលទៅកាន់អឺរ៉ុប។កម្លាំងការពារមិនអាចទប់ស្កាត់រាល់ការ វាយប្រហារភេរវកម្មបានទាន់ពេលទាំង អស់នោះឡើយគឺត្រូវតែមានការចូលរួមពីពលរដ្ឋទាំងអស់ទើបអាចទប់ស្កាត់បាន។ ក្រុមភេរវកម្មគឺលាយឡំជាមួយពលរដ្ឋ ទូទៅ ហើយបើពលរដ្ឋទាំងនោះមានការចាប់អារម្មណ៍ដល់ជនសង្ស័យប្រាកដជា មិនមានការវាយប្រហារកើតឡើងនោះ ឡើយ។រដ្ឋមន្ដ្រីការបរទេសអាល្លឺម៉ង់លោក Frank Walter Steinmejer បានអំពាវនាវ ដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ដោយខ្លួនឯងដើម្បីចៀសផុតពីការវាយ ប្រហារដោយក្រុមភេរវករ។ ការប្រកាសខាងលើបានកើតឡើងចំពេលដែលក្រុមភេរវករបង្កើនការវាយប្រហារនៅក្នុងតំបន់អឺរ៉ុប។

មន្ដ្រីសន្ដិសុខអាល្លឺម៉ង់ និងអឺរ៉ុបកំពុងប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងពីក្រុមភេរវកម្មក្រោយពេលមានក្រុមភេរវកររហូតដល់ទៅ៤០០នាក់បានចូលដល់ ទឹកដីអឺរ៉ុប។ ប្រទេសបែលហ្ស៊ិកក៏បានផ្អាក ការដង្ហែក្បួនព្យុហយាត្រាប្រឆាំង ព្រោះតែភ័យខ្លាចក្រែងមានការវាយប្រហារភេរវ កម្ម។កន្លងមកបណ្ដាញព័ត៌មាន Haberturk ផ្សាយថា ក្រុមអ៊ិស្លាមបង្កើតរដ្ឋមានបំណងវាយប្រហារភេរវកម្មទៅលើជនជាតិរុស្ស៊ី និងអុីស្រាអែលដែលរស់នៅ៩ប្រទេសក្នុងតំបន់អឺរ៉ុប។កន្លងមកថ្មីៗនេះបារាំងក៏បានចាប់ខ្លួនភេរវករម្នាក់មានឈ្មោះ Reda Kriket អាយុ ៣៤ឆ្នាំ ជនជាតិបារាំង។ ជាតាមការរាយ ការណ៍ជាបឋមគឺជននេះជាមេខ្លោងម្នាក់ដ៏សំខាន់នៅក្នុងក្រុមភេរវកម្មដែលបានធ្វើ សកម្មភាពដ៏សាហាវកាលពីថ្ងៃទី១៣ ខែ វិច្ឆិកា ឆ្នាំ២០១៥ នៅទីក្រុងប៉ារីស។ ប៉ូលិស ទើបបានប្រាប់ឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០១៥ ជនឈ្មោះ Reda Kriket នេះ ត្រូវបានតុលាការបែលហ្ស៊ិកធ្លាប់កាត់ទោស ដោយកំបាំងមុខជាមួយនឹងជនឈ្មោះ Abdelhamid Abaaoud ដែលជាមេខ្លោងរៀបចំភេរវកម្មថ្ងៃទី១៣ ខែវិច្ឆិកា ហើយត្រូវ ប៉ូលិសបារាំងបាញ់សម្លាប់៥ថ្ងៃក្រោយមក។

កាលណោះតុលាការបែលហ្ស៊ិកបានកាត់ទោសមនុស្ស២៨នាក់ពីបទជាប់ពាក់ព័ន្ធនឹងបណ្ដាញបញ្ជូនមនុស្សឱ្យទៅបម្រើក្រុមជីហាដ អង្គការរដ្ឋអ៊ិស្លាមនៅស៊ីរី។ យោងតាមការស៊ើបអង្កេតកន្លងមករបស់អាជ្ញាធរបែ៊លហ្ស៊ិក និងបារាំង គឺជនឈ្មោះ Reda Kriket នេះមានតួនាទីជាអ្នកចែកចាយ លុយនៅក្នុងបណ្ដាញភេរវកម្មអ៊ិស្លាម ហើយ បើតាមការផ្សាយរបស់ទូរទស្សន៍បារាំង BFM បានឱ្យដឹងថា ជនឈ្មោះសាឡា អាប់ ដេស្លាមដែលគេចាប់ខ្លួនបានកាលពីថ្ងៃទី១៨ ខែមីនា នៅទីក្រុងប្រ៊ុចសែលបាន និយាយប្រាប់អ្នកសួរចម្លើយថា គឺឈ្មោះ Reda Kriket នេះហើយដែលជាអ្នកទទួលខុសត្រូវធំក្នុងការចាត់ចែងរៀបចំភេរវកម្មនៅទីក្រុងប៉ារីសកាលពីថ្ងៃទី១៣ ខែវិច្ឆិកា។

ការចាប់ខ្លួននេះជាលទ្ធផលតាមដានយ៉ាងសម្ងាត់របស់ប៉ូលិសបារាំងអស់រយៈពេលជាច្រើនសបា្ដហ៍មកហើយៗត្រូវបានលោករដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបារាំងប្រកាសថា ជាជោគជ័យដ៏ធំក្នុងការបង្ក្រាបបណ្ដាញ ភេរវកម្មអ៊ិស្លាមនេះ ព្រោះមិនត្រឹមតែជននេះជាមនុស្សសំខាន់ក្នុងបណ្ដាញភេរវកម្មទេ តែគឺជននេះកំពុងតែរៀបគម្រោងភេរវកម្មថ្មីបន្ថែមទៀតដោយសារតែគេបានរឹបអូសផ្ទះលាក់ខ្លួនរបស់ជននេះ និងអាវុធ ព្រមទាំងសម្ភារជាច្រើនដែលត្រូវប្រើប្រាស់ ក្នុងការផលិតគ្រាប់បែក ។ប៉ុន្មានថ្ងៃចុងក្រោយនេះគឺមានការរុញបន្ទុកបន្ទោសគ្នាទៅវិញទៅមក។ រដ្ឋមន្ដ្រីបារាំងម្នាក់បាននិយាយថា មកពីអាជ្ញាធរ បែលហ្ស៊ិកប្រហែសពេកមើលស្រាលពួកជីហាដបណ្ដោយឱ្យតំបន់ម៉ូលិនបេកក្លាយ ជាសំបុករបស់ពួកនេះ ហើយសូម្បីផ្ទៃក្នុង រដ្ឋាភិបាលបែលហ្ស៊ិកក៏មានការបន្ទោសគ្នាដែរ។ រដ្ឋមន្ដ្រីបែលហ្ស៊ិកពីររូបបានសុំលាលែងពីតំណែង តែត្រូវបានលោកនា យករដ្ឋមន្ដ្រីបដិសេធ។

យ៉ាងណាក៏ដោយយើងត្រូវទទួលស្គាល់ ថា ថ្វីបើសំបុកធំរបស់ពួកភេរវករជីហាដ មាននៅតំបន់ម៉ូលិនបេកមែន តែមិនមែន មានន័យថា ជាបញ្ហារបស់បែលហ្ស៊ិកតែ ម្នាក់ឯងទេ។ ក្រុមភេរវកម្មជីហាដនេះជា បណ្ដាញរួមដែលមាននៅពាសពេញអឺរ៉ុបទាំងមូលមិនថា នៅបែលហ្ស៊ិក នៅប៉ារីស ឬនៅទីក្រុងឡុងទេ។ ដូច្នេះវាជារឿងចាំ បាច់ដែលប្រទេសអឺរ៉ុបទាំងអស់ចាប់ដៃគ្នាសហការគ្នាក្នុងកិច្ចការបង្ក្រាបបណ្ដាញដ៏ព្រៃផ្សៃនេះ។ បើយើងក្រឡេកមើលហេតុការណ៍កន្លងមកនេះយើងឃើញយ៉ាងច្បាស់ ថា អាជ្ញាធររវាងប្រទេសមួយទៅប្រទេស មួយធ្វើការអត់ផ្ដល់ដំណឹងឱ្យគ្នាទេ មួយ ចាប់មួយទៀតដោះលែង មួយដឹងថាជា មនុស្សគ្រោះថ្នាក់តែមិនជួយប្រាប់គ្នា។

អ្វីដែលគួរឱ្យព្រួយបារម្ភនោះគឺក្រុម ភេរវកម្មគ្រប់គ្រងបានទីតាំងបរមាណូគឺ មនុស្សជាតិនឹងប្រឈមនូវសោកនាដកម្មជាមិនខាន។ នាយកភ្នាក់ងារថាមពលបរមាណូអន្ដរជាតិ AIEA លោក យូគីយ៉ា អាម៉ាណូ (Yukiya Amano) បានបញ្ចេញប្រតិកម្មជាលើកទីមួយទាក់ទងនឹងបញ្ហាភេរវកម្មនេះថា ពិភពលោកនេះគួរតែត្រៀម ខ្លួនការពារប្រឈមនឹងគ្រោះភេរវកម្មនុយក្លេអ៊ែរ។ គេមិនអាចធានាបានទាំងស្រុងថា នឹងគ្មានការបង្កភេរវកម្មនុយក្លេអ៊ែរបានឡើយ ៕

បន្ទាប់ពីប្រទេសបារំាង និងបែលហ្ស៊ិក ដល់វេនអាល្លឺម៉ង់រងការបាញ់ប្រហារវិញម្តងពីក្រុមភេរវកម្ម

ប្រភព៖ nokorwatnews

  • បន្ទាប់ពីប្រទេសបារំាង និងបែលហ្ស៊ិក ដល់វេនអាល្លឺម៉ង់រងការបាញ់ប្រហារវិញម្តងពីក្រុមភេរវកម្ម已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: