ចិនមានគម្រោងឲ្យអ្នកទេសចរទៅកាន់កោះមានវិវាទ

បន្ទាប់ពីគម្រោងសាងសង់កោះសិប្បនិមិត្ត និងផ្លូវហោះហើររួចរាល់ចិននឹងមាន បើកឲ្យមានដំណើរកម្សាន្តទៅកាន់កោះនោះក្នុងពេលដ៏ខ្លីខាងមុខ។ ចិនចាត់ទុក ទីប្រជុំកោះ Spratleys នៅក្នុងសមុទ្រចិន ខាងត្បូងថា ជាដែនអធិបតេយ្យរបស់ខ្លួន ជានិច្ច ហើយនៅអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះចិនថែមទាំងបានសាងសង់កោះសិប្បនិមិត្តជាច្រើនកន្លែងទៀតនៅលើកោះ Spratleys ដោយមិនខ្ចីអើពើចំពោះប្រទេស ជិតខាងខ្លួនដូចជាវៀតណាម និងហ្វុីលី ពីនដែលទាមទារថា តំបន់នោះជាដែនកម្ម សិទ្ធិរបស់ប្រទេសពួកគេដែរនោះទេ។

ទន្ទឹមនេះភ្នាក់ងារទេសចរណ៍ចិននានាបានផ្សព្វផ្សាយពាណិជ្ជកម្មរួចទៅហើយដើម្បីស្វែងរកអតិថិជនណាដែលប្រាថ្នា ចង់ទៅដើរលេងកម្សាន្តនៅកោះ Paracels ភាសាកុកងឺហៅកោះ Xisha ដែលជាប្រជុំ កោះមួយទៀតនៅភាគខាងជើងសមុទ្រចិន ខាង ត្បូង។ ជាតំបន់កោះដែលប្រទេសវៀត ណាមទាមទារជានិច្ចថា ជាដែនដីរបស់ខ្លួន ដែរ។ ម្យ៉ាងទៀតនៅតំបន់ទេសចរណ៍នោះគឺមានតែពលរដ្ឋចិនប្រជាមានិត ប៉ុណ្ណោះគត់ដែលអាចធ្វើដំណើរទៅលេងកម្សាន្តបាន។

ចំណែកដំណើរកម្សាន្តទៅប្រជុំកោះ Spratleys វិញ ក៏កំពុងតែត្រូវបានគេធ្វើការសិក្សាដែរ នេះជាការគូសបញ្ជាក់របស់កាសែតផ្លូវការចិនជាភាសាអង់គ្លេសឈ្មោះ China Daily នៅថ្ងៃពុធ ទី២២ ខែមិថុនា។ កាសែត China Daily ដែលបានដកស្រង់ ចេញពីឯកសារមួយផ្សព្វផ្សាយដោយអាជ្ញា ធរខេត្តហៃណាន់។ ហៃណាន់ជាខេត្តដ៏ សំខាន់មួយនៅភាគខាងត្បូងប្រទេសចិន និងក៏ជាទីដែលកប៉ាល់នឹងត្រូវចេញដំណើរ ផងដែរ។ យោងតាមកាសែតដដែលនេះ បានបញ្ជាក់ថា អ្នកទទួលខុសត្រូវម្នាក់ក្នុង វិស័យទេសចរណ៍នៅហៃណាន់បានអះ អាងដែរថា ប្រជុំកោះ Spratelys នេះគឹជា គោលដៅទេសចរណ៍ថ្មីមួយរបស់ប្រទេស ចិន។

ចំណែកអ្នកនាំពាក្យរបស់ក្រសួងការបរ ទេសចិនវិញ ក៏បានបញ្ជាក់ដែរថា ខ្លួនពុំ បានដឹងព័ត៌មានអ្វីទេពីគម្រោងការនេះ ដោយគ្រាន់តែបាន អះអាងបញ្ជាក់វិញថា គម្រោងការរៀបចំដំណើរកម្សាន្តទៅកាន់ប្រជុំកោះ Spratelys នេះវាក៏ពុំមែនជារឿង ចម្លែកអ្វីនោះដែរ ពីព្រោះ Spratelys ស្ថិត នៅក្រោមសមត្ថកិច្ចរបស់ខេត្ត Hainan។គួររំលឹកថា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ ប៊្រុយណេ និងហ្វុីលីពីន សុទ្ធសឹងជាបណ្តាប្រទេសដែលកំពុងតែមានជម្លោះជាមួយប្រទេសចិននៅក្នុងការដណ្តើមទាមទារ ទឹកដីនៅទីប្រជុំកោះ Spratelys រៀងៗខ្លួន ៕

ចិនមានគម្រោងឲ្យអ្នកទេសចរទៅកាន់កោះមានវិវាទ

ប្រភព៖ nokorwatnews

  • ចិនមានគម្រោងឲ្យអ្នកទេសចរទៅកាន់កោះមានវិវាទ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: