សហគមន៍អឺរ៉ុបធ្វើព្រងើយ ប្រទេសរុស្ស៊ីសម្រេចបង្កើនភាពស្និទ្ធស្នាលជាមួយប្រទេសចិន

កាលពីថ្ងៃទី២១ ខែមិថុនា ទស្សនាវដ្តី អាមេរិក Forbes បានចុះផ្សព្វផ្សាយនូវអត្ថ បទវិភាគមួយបង្ហាញឲ្យឃើញថា រុស្ស៊ីបានប្តេជ្ញាបង្កើនភាពជិតស្និទ្ធជាមួយចិនជាងនេះថែមទៀតដើម្បីបង្ហាញឲ្យអឺរ៉ុបបាន ឃើញថា មិនអាចធ្វើឲ្យរុស្ស៊ីនៅឯកោម្នាក់ឯងនោះឡើយបើទោះបីអឺរ៉ុបបានបន្ថែម ទណ្ឌកម្មទៅលើរុស្ស៊ីក៏ដោយ។ការសម្រេចបន្តទណ្ឌកម្មទៅលើរដ្ឋា ភិបាលទីក្រុងមូស្គូពីសំណាក់សហគមន៍ អឺរ៉ុបបានបង្ហាញយ៉ាងច្បាស់ថា លោកខាង លិចមានចេតនាចង់បញ្ចប់នូវការប្តេជ្ញា និងភាពរឹងមាំរបស់រុស្ស៊ីដែលជាម្ចាស់ផ្គត់ផ្គង់ថាមពលឧស្ម័នដ៏សំខាន់នៅអឺរ៉ុបរយៈពេលកន្លងមក។

ចាប់តាំងពីមានវិវាទជាមួយអឺរ៉ុប និងអា មេរិកនៅក្នុងវិបត្តិអ៊ុយក្រែន ប្រធានាធិបតី រុស្ស៊ីលោក ពូទីន បានអនុវត្តគោលនយោបាយឆ្ពោះទៅកាន់អាស៊ីដែលមានប្រទេស ចិនជាដើម។នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ប្រធា នាធិបតីរុស្ស៊ីលោក ពូទីន នឹងបំពេញទស្សន កិច្ចទៅកាន់ប្រទេសចិន។ រុស្ស៊ីសង្ឃឹមថានឹងបង្កើនវិស័យពាណិជ្ជកម្មជាមួយចិន ដើម្បីបំពេញការខ្វះខាតពេលបាត់បង់ទីផ្សារ នៅអឺរ៉ុប។តាមបណ្តាញព័ត៌មានរុស្ស៊ីបានផ្សាយថា ក្រោយរយៈពេលប៉ុន្មានម៉ោងដែលអឺរ៉ុប បានសម្រេចបន្តពេលដាក់ទណ្ឌកម្មទៅ លើរុស្ស៊ី៦ខែបន្ថែមទៀត មេដឹកនាំរុស្ស៊ី លោក ពូទីន បានប្រកាសថា នឹងបង្កើន ទំនាក់ទំនងជាមួយចិនលើគ្រប់វិស័យ ហើយ គម្រោងទាំងនោះនឹងត្រូវបានចុះហត្ថលេខានៅក្នុងដំណើរទស្សនកិច្ចនាពេលខាងមុខ។

រយៈពលកន្លងមកថ្មីៗរុស្ស៊ីបានបន្ទន់ ឥរិយាបថជាមួយសហគមន៍អឺរ៉ុប និងអាមេ រិកដោយរុស្ស៊ីចង់ពិភាក្សាគ្នាបញ្ចប់វិបត្តិ និងការដាក់ទណ្ឌកម្មរបស់សហគមន៍អឺរ៉ុបទៅលើរុស្ស៊ី។ មិនត្រឹមតែប៉ុណ្ណោះលោក ពូទីន បានប្រកាសទទួលស្គាល់អាមេរិកជាប្រទេសមហាអំណាចតែមួយគត់នៅលើ ពិភពលោកនោះគឺដោយសារតែប្រទេសនេះមិនចង់ក្លាយជាប្រទេសត្រូវដើរសុំទានគេនាពេលអនាគត។ លោក ពូទីន បានដឹង យ៉ាងច្បាស់ថា ប្រសិនបើបណ្តោយតទៅទៀតនោះសេដ្ឋកិច្ចរបស់រុស្ស៊ីនឹងត្រូវធ្លាក់ចុះដល់បាតមិនអាចស្រោចស្រង់បាន ឡើយ។ការខិតខំរបស់លោក ពូទីន គឺដើម្បីស្វែង រកការបញ្ចប់ទណ្ឌកម្មពីអឺរ៉ុបតែប៉ុណ្ណោះ ក្នុងការជួយដល់សេដ្ឋកិច្ចប្រទេសនេះឲ្យកាន់តែប្រសើរឡើងវិញ ក្រោយទទួល រងការខាងបង់ជាច្រើនដោយសារទណ្ឌ កម្មទាំងនោះ។

ប៉ុន្តែការខិតខំក្លាយជាអត់ន័យក្រោយពេលដែលសហភាពអឺរ៉ុបបានសម្រេចបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីរយៈពេល ៦ខែបន្ថែមទៀត បើទោះបីជាមានការ អំពាវនាវឲ្យមានបន្ទន់ឥរិយាបថបន្ធូរបន្ថយឲ្យគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។ ជាការឆ្លើយតបនឹងទណ្ឌកម្មទាំងនេះ រុស្ស៊ីក៏បានហាមឃាត់ការនាំចូលផលិតផលកសិកម្មរបស់អឺរ៉ុបវិញដែរ។

ប្រទេសជាសមាជិកទាំង២៨នៃសហ ភាពអឺរ៉ុបបានសម្រេចរួមគ្នានៅទីក្រុងប៊្រុច សែលថា ត្រូវបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីរយៈពេល៦ខែទៀត ពោល គឺចាប់ពីខែកក្កដា រហូតដល់ដំណាច់ខែ មករា ឆ្នាំក្រោយ។ ទណ្ឌកម្មសេដ្ឋកិច្ចនេះ គឺមានជាប់ពាក់ព័ន្ធជាអាទិ៍ ធនាគាររបស់ រុស្ស៊ី ក្រុមហ៊ុននាំចេញនាំចូលប្រេងរបស់ រុស្ស៊ី ព្រមទាំងក្រុមហ៊ុនផលិតសម្ភារកសិកម្ម របស់រុស្ស៊ីជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ជនជាតិរុស្ស៊ីចំនួនជិត១៥០នាក់ ដែលអ្នកខ្លះជាមន្ត្រីនិងជាថៅកែធំៗដែលស្និទ្ធនឹង លោក ពូទីន ក៏ជាប់នៅក្នុងបញ្ជីខ្មៅរបស់សហភាពអឺរ៉ុបដែរ ហើយត្រូវអឺរ៉ុបហាមមិន ឲ្យចូលដីអឺរ៉ុបទេ។

ទណ្ឌកម្មរបស់សហភាពអឺរ៉ុបបានដាក់ទៅលើរុស្ស៊ីនៅចុងឆ្នាំ២០១៤ ដើម្បីជាការ ស្តីបន្ទោសទៅលើរុស្ស៊ីដែលបានលូកដៃ បញ្ឆេះសង្រ្គាមបំបែកទឹកដីនៅភាគខាង កើតអ៊ុយក្រែន។ បារាំង និងអាល្លឺម៉ង់បាន ព្យាយាមនាំភាគីទាំងអស់មកកាន់តុចរចា ដោយបានសម្រេចឲ្យមានកិច្ចព្រមព្រៀង ទីក្រុងមីនស្ក៍។ យោងតាមកិច្ចព្រមព្រៀង នេះរុស្ស៊ីត្រូវតែគោរពបទឈប់បាញ់ និង អនុញ្ញាតឲ្យមានការវិលត្រលប់មករកសន្តិភាពនៅភាគខាងកើតអ៊ុយក្រែនវិញ។ទណ្ឌកម្មសេដ្ឋកិច្ចរបស់សហភាពអឺរ៉ុប បានធ្វើឲ្យសេដ្ឋកិច្ចរុស្ស៊ីក្នុងឆ្នាំ២០១៥ និង ដើមឆ្នាំ២០១៦នេះ ជួបបញ្ហាលំបាកយ៉ាង ខ្លាំង។ ជាការសងសឹករុស្ស៊ីក៏បានហាមឃាត់ការនាំចូលផលិតផលកសិកម្ម បន្លែ ផ្លែឈើ ទឹកដោះគោជាដើម របស់សហ ភាពអឺរ៉ុប។

ដោយឡែកលោក បេត្រូ ប៉ូរ៉ូឆេនកូ ប្រធា នាធិបតីអ៊ុយក្រែន ដែលកំពុងតែមានវត្ត មាននៅទីក្រុងប៉ារីស បានមានប្រសាសន៍ ថា ទណ្ឌកម្មសេដ្ឋកិច្ចលើរុស្ស៊ីគឺជាវិធីតែ មួយគត់ដើម្បីដាក់ពិន័យលើរុស្ស៊ី ហើយ ហាមកុំឲ្យរុស្ស៊ីមកបង្កចលាចលនយោ បាយនៅភាគខាងកើតអ៊ុយក្រែនទៀត។តែយ៉ាងណាក៏ដោយលោក ហ្សង់ម៉ាក អេរ៉ូ រដ្ឋមន្ត្រីការបរទេសបារាំងបានថ្លែង កាលពីថ្ងៃចន្ទ ទី២០ ខែមិថុនាថា គេគួរ ចាប់ផ្តើមពិចារណាអំពីការដកទណ្ឌកម្ម ដើម្បីជានាគ្នាជាមួយរុស្ស៊ីវិញ នៅដំណាច់ ឆ្នាំ២០១៦នេះ។ ចំណែកលោករដ្ឋមន្ត្រីការ បរទេសអាល្លឺម៉ង់ធ្លាប់បានបញ្ជាក់ថា អាល្លឺ ម៉ង់មិនប្រឆាំងទេ ក្នុងការដកទណ្ឌកម្មជា ដំណាក់កាលបន្តិចម្តងៗពីរុស្ស៊ី។

យ៉ាងណាមិញលោក ហ្សង់ក្លូដ ជុងគើ ប្រធានគណៈកម្មការអឺរ៉ុបដែលបានធ្វើ ទស្សនកិច្ចនៅក្រុងសាំងបេតេស្បួរក៍ កាលពីដើមខែមិថុនា បានមានប្រសាសន៍ ថា វិធីតែមួយគត់ដើម្បីឲ្យរុស្ស៊ី និងអឺរ៉ុប មើលមុខគ្នាត្រង់វិញ គឺត្រូវតែលុបទណ្ឌកម្មសេដ្ឋកិច្ចទាំងសងខាងចោល។ ចំណែក លោកប្រធានាធិបតីរុស្ស៊ីបានឆ្លើយតបថា ខាងរុស្ស៊ីមិនមានចិត្តប្រកាន់ខឹងគំុកួននឹង សហភាពអឺរ៉ុបទេ តែការដកទណ្ឌកម្មត្រូវធ្វើទាំងសងខាងមិនមែនរុស្ស៊ីតែម្នាក់ឯងទេ ៕

សហគមន៍អឺរ៉ុបធ្វើព្រងើយ ប្រទេសរុស្ស៊ីសម្រេចបង្កើនភាពស្និទ្ធស្នាលជាមួយប្រទេសចិន

ប្រភព៖ nokorwatnews

  • សហគមន៍អឺរ៉ុបធ្វើព្រងើយ ប្រទេសរុស្ស៊ីសម្រេចបង្កើនភាពស្និទ្ធស្នាលជាមួយប្រទេសចិន已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: