​​ឱកាសការងារ​រាប់​រយ​កន្លែង ក្នុង​ពិព័រណ៍​ការងារ​នៅ​តិចណូ​ព្រឹក​នេះ

ក្រុមហ៊ុន​មិន​ក្រោម ៣០ បាន​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ Career Fair 2016 ដែល​រៀបចំ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (តិកណូ) នៅ​ព្រឹក​នេះ។ ក្នុង​ពិព័រណ៍​នោះ មាន​មុខ​តំណែង​ការងារ​រាប់​រយ​កន្លែង​ដែល​ក្រុមហ៊ុន​​​ចូលរួម​ពិព័រណ៍​បាន​ប្រកាស​​ស្វែង​រក​​ជាមួយ​តម្រូវការ​​​មុខ​ជំនាញ​ផ្សេងៗ​។

 

លោក Gijs verheijke អ្នក​គ្រប់គ្រង everjobs Asia ដែល​ជាភ្នាក់ងារ​ស្វែង​រកការងារ​និង​ជា​​អ្នក​រៀបចំ​ពិព័រណ៍ Career Fair 2016 បាន​ឲ្យ​ដឹង​ថា មាន​ក្រុមហ៊ុន​ច្រើន​​ជាង ៣០ បាន​ចូលរួម​ក្នុង​ពិព័រណ៍​ការងារ Career Fair 2016 ដោយ​បាន​នាំជាមួយ​​ផលិតផល​និង​សេវាកម្ម​នានា​បង្ហាញ​ដល់​អ្នក​ទស្សនា​​។ ក្នុង​នោះ​​ក្រុម​ហ៊ុន​ទាំង​នោះ​​ក៏​មាន​ការ​ផ្តល់​ឱកាស​ការងារ​រាប់​រយ​កន្លែង​​ សម្រាប់​​និស្សិត​​ដែល​ចាប់​អារម្មណ៍​ហើយ​ចង់​​ប្រឡូក​ក្នុង​អាជីព​ការងារ​។

 

លោក​ថា ការ​រៀបចំ​ពិព័រណ៍​នេះ គោល​បំណង​ផ្តល់​ឱកាស​ដល់​សិស្ស​និស្សិត​ដែល​កំពុង​សិក្សា​បាន​រៀន​អំពី​ទំនៀមទម្លាប់​និង​ទម្រង់​បែបបទ​នៃ​ការងារ​ ក៏​ដូចជា​ការ​ចែករំលែក​ព័ត៌មាន​អំពី​ឱកាស​ការងារ​ ដែល​ពួកគេ​អាច​ស្វែង​រក​​ដោយ​ផ្ទាល់​។

 

 

​ពិព័រណ៍​ការងារ​នៅ​ព្រឹក​មិញ​នេះ មាន​ការ​ចូលរួម​ពី​សិស្ស​និស្សិត​​​ជា​​ច្រើន​។​ ពិព័រណ៍​រយៈពេល​ពេញ​ ១ ​ថ្ងៃ​នេះ​ មាន​ការ​ធ្វើ​បទ​បង្ហាញ​ពី​តំណាង​ក្រុមហ៊ុន​ធំៗ ដូចជា DKSH, DAMCO, Chip Mong Group, Asia Plus, Canadia Bank, Mekong Bank ក៏​ដូចជា​សិក្ខាសាលា​ណែនាំ​ពី​របៀប​សរសេរ​ CV, Cover Letter និង​ការ​សម្ភាស​ការងារ​ដោយ​ភ្នាក់ងារ​ស្វែង​រក​ការងារ Everjobs។

 

​​ឱកាសការងារ​រាប់​រយ​កន្លែង ក្នុង​ពិព័រណ៍​ការងារ​នៅ​តិចណូ​ព្រឹក​នេះ

 

​​ឱកាសការងារ​រាប់​រយ​កន្លែង ក្នុង​ពិព័រណ៍​ការងារ​នៅ​តិចណូ​ព្រឹក​នេះ

 

​​ឱកាសការងារ​រាប់​រយ​កន្លែង ក្នុង​ពិព័រណ៍​ការងារ​នៅ​តិចណូ​ព្រឹក​នេះ