១១ នាក់​រួម​ទាំង Taylor Swift អាក្រាត​កាយ ក្នុង​ចម្រៀង Kanye West

វីដេអូ​ចម្រៀងមួយមាន​ចំណងជើង​ថា “Famous” របស់ Kanye West ត្រូវ​បាន​សារព័ត៌មាន​ យក​ទៅ​ចុះ​ផ្សាយ​ព្រោងព្រាត ​​នៅ​ថ្ងៃ​នេះ ដោយសារ​តែ​បទ​​នេះ មានឈុត​​រូប​អាក្រាត​កាយ​តារា​ល្បី​ៗ​ជា​ច្រើន ហើយ​ក្នុង​នោះ​ក៏​មាន​ ​Taylor Swift ម្នាក់​ផង​ដែរ។

 

បើ​ផ្អែក​តាម​វីដេអូ តារា​រ៉េប​វ័យ ៣៩​ឆ្នាំ ដេក​ទាំង​អាក្រាត​កាយ​លើ​គ្រែ​ក្បែរ​ភរិយារបស់​គេ Kim Kardashian និង​អ្នក​ល្បីៗ ១០ នាក់​ផ្សេង​ទៀត​ដូចជា George W. Bush, Anna Wintour, Donald Trump, Rihanna, Chris Brown, Ray J, Amber Rose, Caitlyn Jenner, Bill Cosby ជា​ពិសេស Taylor Swift តែ​ម្ដង។ ​

 

ទោះបីជា​យ៉ាងណា គេ​មិន​ច្បាស់​ទេ​ថា អ្វី​ដែល​គេ​បាន​ឃើញ​​ជា​រូបភាព​ពិត ឬ​ក្លែងក្លាយ​នោះ។ ទស្សនា​រូបភាព!

 

១១ នាក់​រួម​ទាំង Taylor Swift អាក្រាត​កាយ ក្នុង​ចម្រៀង Kanye West

១១ នាក់​រួម​ទាំង Taylor Swift អាក្រាត​កាយ ក្នុង​ចម្រៀង Kanye West

ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ

ប្រភព៖ usmagazine