សង្វេគណាស់! ​មួយប៉ប្រិច​​ឆក់​យក​​ជីវិត​បាត់​​​

ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង​១០ និង​៣០នាទីព្រឹក​ថ្ងៃទី​២៥ មិថុនា ២០១៦ នេះ ស្ថិតចំណុចភូមិ​ព្រែក​ក្តី ឃុំព្រែក​តា​ទែន ​ស្រុក​​ពញា​​ឭុ ខេត្តកណ្តាល មានការ​ភ្ញាក់​​ផ្អើល​​មួយ បន្ទាប់ពី​បុរស​ជា​ជាងផ្សា​ដំបូល​ផ្ទះម្នាក់​ ត្រូវ​ខ្សែ​ភ្លើង​​ឆក់​​​ស្លាប់ភ្លាមៗ ។

ប្រភព​​ឱ្យ​ដឹងថា ​ជន​រង​គ្រោះដែលស្លាប់​​ឈ្មោះ​គង់ សា​រ៉េន ​អាយុ​៤២​ឆ្នាំ ជា​​ជាង​ផ្សា​ដែក មាន​​ទីលំនៅ​​ក្នុងភូមិ​សំរោង​កណ្តាល​សង្កាត់​​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ប្រភពបន្តថា ​មុនពេលកើតហេតុ ជន​រង​គ្រោះ​​បាន​មកស៊ី​​ឈ្នួល​ផ្សារ​ដំបូលសំ​​យ៉ាប​​មុខ​​ផ្ទះគេ​ ស្ថិត​ក្នុង​ភូមិកើតហេតុ ជាមួយ​បងថ្លៃ​​ជា​​មេ​ជាង​​​ឈ្មោះ​វ៉ាន់​ សា​រ៉េ​ត ​។ ពេល​ជនរងគ្រោះ​​​កំពុង​​តែ​ផ្សា​​ដែករាយ​​បង្កាន់ដៃ​រនាំង​ដែក​ ក៏​បាន​​ប៉ះ​​ខ្សែកាប​​ភ្លើង បណ្តាល​ឱ្យ​​ឆក់​ធ្លាក់​ពីលើ​ដំបូល​​មក​ក្រោម​​កម្ពស់​៥​​ម៉ែត្របែកក្បាល​​ស្លាប់តែម្តង ។

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា ករណីដូចគ្នានេះដែរ  បន្ទាប់ពីពួកគេទាំង២នាក់ លើកដែកសសៃឡើងលើផ្ទះដើម្បីផ្សារដំបូល មិនប្រយ័ត្នបណ្តាលឲ្យប៉ះចំខ្សែកាប ត្រូវឆក់ កាលពីវេលាម៉ោង ១២ និង ៤៥នាទីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ នៅចំណុចសិប្បកម្ម កាត់កញ្ចក់ ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ខាងលើ ទី១មានឈ្មោះ ឃឹម ភេទប្រុស អាយុ២៧ឆ្នាំ និងម្នាក់ទៀតមានឈ្មោះ វណ្ណី ភេទប្រុស អាយុ៣៤ឆ្នាំ។ជនរងគ្រោះទាំង២នាក់មានមុខរបរជាជាងផ្សាដែកដូចគ្នា ស្នាក់នៅផ្ទះជួល ទីតាំងកើតហេតុ ជាមួយគ្នា ។

តាមការរៀបរាប់របស់ជនរងគ្រោះម្នាក់ឈ្មោះ វណ្ណី បាននិយាយថា ដំបូងឡើយឈ្មោះ ផាត សុម៉ាច បានឡើងទៅលើដំបូងផ្ទះមុនដើម្បីផ្សារដំបូលនៅខាងលើនោះ ហើយរូបខ្លួនជាអ្នកហុចដែកពីក្រោមទៅអោយ ដោយដែកនីមួយៗមានប្រវែងមិនក្រោម ពី៣ ទៅ៤ម៉ែត្រនោះ ហើយខ្សែកាបដែលស្ថិតតាមបណ្តោយផ្លូវ៣៧១នោះ មានគន្លាតខ្លីពីដំបូលផ្ទះ ពោលគឺឃ្លាតពីដំបូលផ្ទះរបស់ពួកគេតែជាង ១ម៉ែត្រប៉ុណ្ណោះ បណ្តាលអោយដែកវែងនោះ ជ្រុលទៅប៉ះជាមួយនឹងខ្សែកាប ឆ្លងចរន្តភ្លើងឆក់ដល់ឈ្មោះ សុម៉ាច បែកផ្កាភ្លើងរលាកខ្លោចពាសពេញដងខ្លួនរងរបួសធ្ងន់ ។

ដោយឡែកឈ្មោះ វណ្ណីពេលនោះក៏ត្រូវចរន្តភ្លើងឆក់ផងដែរ ប៉ុន្តែដឹងខ្លួនទាន់ ក៏ស្រវាដកដៃចេញទាន់ ទើបត្រូវរងរបួសស្រាល គ្រាន់តែដងខ្លួនហាក់រឹងបន្តិច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះអន្តរាគមន៍ភ្លាមៗ និងជួយទំនាក់ទំនងទៅកាន់រថយន្តសាម៉ុយ អោយមកទទួលយកជនរងគ្រោះទាំង២ទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ផងដែរ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សង្វេគណាស់! ​មួយប៉ប្រិច​​ឆក់​យក​​ជីវិត​បាត់​​​

សង្វេគណាស់! ​មួយប៉ប្រិច​​ឆក់​យក​​ជីវិត​បាត់​​​

សង្វេគណាស់! ​មួយប៉ប្រិច​​ឆក់​យក​​ជីវិត​បាត់​​​

សង្វេគណាស់! ​មួយប៉ប្រិច​​ឆក់​យក​​ជីវិត​បាត់​​​

សង្វេគណាស់! ​មួយប៉ប្រិច​​ឆក់​យក​​ជីវិត​បាត់​​​

សង្វេគណាស់! ​មួយប៉ប្រិច​​ឆក់​យក​​ជីវិត​បាត់​​​

សង្វេគណាស់! ​មួយប៉ប្រិច​​ឆក់​យក​​ជីវិត​បាត់​​​