យ៉ាងហោចណាស់មនុស្ស ២០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះទឹកជំនន់ នៅរដ្ឋ Virginia សហរដ្ឋអាមេរិក

អាមេរិក៖ បច្ចុប្បន្នគេសង្កេតឃើញថា ពិភពលោកហាក់បីដូចជា កំពុងតែទទួលរង ការគំរាមកំហែងជាខ្លាំង ទាក់ទងទៅនឹងគ្រោះធម្មជាតិ មិនថាតែនៅក្នុងតំបន់អាស៊ី ឬប៉ែកខាងអឺរ៉ុបឡើយ។ ជាក់ស្តែងបើក្រឡេកទៅមើលឯ ទឹកដីមហាអំណាចលើពិភពលោកឯណោះវិញ ក៏កំពុងតែជួបបញ្ហាគ្រោះទឹកជំនន់ យ៉ាងក្រាស់ក្រែងផងដែរ ខណៈប្រទេសមួយចំនួនទៀត ក៏កំពុងតែទទួលព្យុះ ភ្លៀវដ៏កាចសាហាវដូចគ្នា និងថែមទាំងបានឆក់យកជីវិតមនុស្ស អស់រាប់រយនាក់ថែមទៀតផង។

បើតាមការចេញផ្សាយរបស់ សារព័ត៌មាន BBC ប៉ុន្មានម៉ោងមុននេះ បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្សជាង ២០នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះធម្មជាតិទឹកជំនន់ ស្ថិតនៅក្នុងភាគខាងលិច រដ្ឋ Virginia សហរដ្ឋអាមេរិក ហើយក្នុងនោះផងដែរ បូករួមទាំងក្មេងប្រុសអាយុ ៨ឆ្នាំម្នាក់ និងកុមារតូចម្នាក់ទៀតផងដែរ។

ជាមួយគ្នានេះដែរ បើតាមការឲ្យដឹងពីសំណាក់ លោកអភិបាល Earl Ray Tomblin មានប្រសាសន៍ថា «មានខ្យល់ព្យុះយ៉ាងខ្លាំង និងថែមទាំងមានទឹកជំនន់ ដែលបង្កឲ្យមានការខូតខាតស្ទើរតែ ទាំងស្រុងនៅក្នុងរដ្ឋ Virginia តែម្តង» ។ នៅក្នុងនោះ មានការកិច្ចខិតខំប្រឹងប្រែង ជួយសង្រ្គោះមនុស្ស ដែលជាប់គាំងនៅក្នុងមជ្ឈមណ្ឌលផ្សារទំនើប ជាង៥០០នាក់ ខណៈដែរក្រុមមន្រ្តីជាច្រើននាក់ផ្សេងទៀត ក៏កំពុងតែបន្ត បេសកម្មចេញស្វែងរក និងជួយសង្គ្រោះដល់អ្នក ដែលបានជាប់គាំងនៅតាមតំបន់លិចលង់ ជាច្រើនកន្លែងទៀតផងដែរ។

ប្រភពបានបន្ដឲ្យដឹងទៀតថា ទឹកជំនន់បាន បំផ្លិចបំផ្លាញផ្ទះសំបែងប្រជាពលរដ្ឋ អស់ប្រមាណជាង ១០០ខ្នង និងបណ្ដាញអគ្គិសនីក៏បានដាច់ផងដែរ ក្រោយពីកម្លាំងខ្យល់ព្យុះ បានបោកបក់យ៉ាងខ្លាំងក្លា លាយឡំជាមួយទឹកភ្លៀង។

គួរបញ្ជាក់ដែរថា តំបន់ ៤៤កន្លែងផ្សេងទៀត ដែលស្ថិតក្នុងរដ្ឋទាំង៥៥ នៅក្នុងប្រទេសក៏ មានការប្រកាសអាសន្នផងដែរ និងបច្ចុប្បន្នលោកអភិបាល Earl Ray Tomblin បានបញ្ចេញក្រុមនាយទាហានជាតិ ជាង២០០នាក់ ដើម្បីចេញប្រតិបត្តិការរុករក និងជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះ នៅតាមតំបន់ទាំង៨ផ្សេងទៀត ទូទាំងរដ្ឋផងដែរ ហើយថែមទាំងធ្វើការត្រួតពិនិត្យ និងព្យាបាលសុខភាពជូនដល់ប្រជាពលរដ្ឋ ដោយយកចិត្តទុកដាក់ជាទីបំផុត ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកដែរថា បើតាមប្រភពបានឲ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ចន្លោះម៉ោងប្រមាណជា ២:៣០នាទីរសៀល ទីក្រុង Yancheng ខេត្ត Jiangsuដែលអមដោយរន្ទះ និងមានភ្លៀងធ្លាក់យ៉ាងខ្លាំងជោគជាំ លាយលំជាមួយនឹងដុំព្រិលទឹកកកផងដែរ។ ជាមួយគ្នានេះដែរ យ៉ាងហោចណាស់មនុស្សប្រមាណជា ៧៨នាក់ បានស្លាប់បាត់បង់ជីវិត និងមនុស្សរាប់រយនាក់ទៀត បានរងរបួសជាទម្ងន់ និងថែមទាំងបណ្តាលឲ្យ ខូចខាតខ្ទេចខ្ចីនូវ ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាផ្ទះរបស់ប្រជាពលរដ្ឋ អស់មួយចំនួនធំ ក្នុងហេតុការណ៍ដ៏អាក្រក់មួយនេះផងដែរ។

បើតាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្នុងរយៈខ្យល់ព្យុះតែ ២៩នាទីតែប៉ុណ្ណោះ ល្បឿនខ្យល់កើនឡើង កាន់តែខ្លាំងរហូតដល់ ១២៥គីឡូម៉ែត្រក្នុងមួយម៉ោង ដែលល្បឿនដ៏ខ្លាំងមួយនេះ បានបោកបក់បំផ្លិចបំផ្លាញ ដួលរលំនូវសំណង់អគារអស់ជាច្រើន សូម្បីតែយានជំនិះ ក៏ប៉ើងខ្ទាតចេញពីដងផ្លូវផងដែរ។

គួររំលឹកដែរថា តាមរយៈលទ្ធផលស្រាវជ្រាវជំហានដំបូង នៅវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃដដែល បានឲ្យដឹងថា មានមនុស្សស្លាប់ក្នុងហេតុការណ៍ខ្យល់ព្យុះនេះ ចំនួន៥១នាក់។ សម្រាប់លទ្ធផល ស្រាវជ្រាវបន្តរហូតមកទល់ពេលនេះ បានឲ្យដឹងថាមានចំនួនមនុស្ស ដែលបានស្លាប់បាត់បង់ជីវិត កើនឡើងរហូតដល់ ៧៨នាក់ ប៉ុន្តែបើតាមរយៈការវាយតម្លៃ និងសន្និដ្ឋានជាបន្តទៀតនោះ វានឹងអាចមានចំនួនមនុស្សស្លាប់ កើនឡើងជាបន្តបន្ទាប់ ខណៈដែលអ្នករងរបួសស្រាល មានរហូតដល់ទៅច្រើនជាង ៥០០នាក់ និងអ្នករងរបួសធ្ងន់មានរហូតដល់ទៅ ២០០នាក់ផងដែរ ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត