ដេ​ន​នី ក្វាន់ ដៀមដាម​ផ្លែផ្កា​ឱ្យ​អ្នក​ដែល​ព្យាបាទ​នាង​

6 Videos


តារាស្រីសិចស៊ី ដេននី ក្វាន់ បានព្រលយពាក្យមួយឃ្លាជូនគូជម្លោះរបស់ខ្លួនគួរឱ្យចាប់អារម្មណ៍ជាទីបំផុត ដែលសារនោះនាងបានសង្កត់ធ្ងន់ទៅអ្នកដែលមានបញ្ហាជាមួយនាងថា «កម្មពៀរពិតជាមានពិតមែន» ។

P9

តារាស្រីសិចស៊ីរូបនេះបានបង្ហាញសារក្នុងសង្គមហ្វេសប៊ុកដែលមានខ្លឹមសារថា «ខ្ញុំជឿ…ព្រោះពេលនេះអ្នកដែលតែងតែព្យាបាទខ្ញុំកំពុងតែទទួលកម្មរបស់វាហើយគឺដេកមិនលក់បក់មិនល្ហើយ..គួរឱ្យអាសូរណាស់ ហ្នឹងហើយដែលពាក្យចាស់លោកថាសាងអីបានហ្នឹង» ។

ដេ​ន​នី ក្វាន់ ដៀមដាម​ផ្លែផ្កា​ឱ្យ​អ្នក​ដែល​ព្យាបាទ​នាង​

ទោះបីជាយ៉ាងណា យើងមិនបានដឹងថាមនុស្សដែល ដេននី ក្វាន់ និយាយសំដៅលើថាកំពុងតែទទួលកម្មដេក មិនលក់បក់មិនល្ហើយនោះជានរណាឱ្យប្រាកដនោះឡើយ ព្រោះបើគិតចាប់តាំងពីឈានជើងចូលសិល្បៈមកទល់ពេលនេះ ដេននី ក្វាន់ មិនមែនមានជម្លោះជាពាក្យសម្ដីតែជាមួយមនុស្សម្នាក់នោះឡើយ គឺមានទាំងអ្នកក្នុងសិល្បៈ និង ក្រៅសិល្បៈ ដូច្នេះមិនដឹងថានាងចង់ផ្ដោតទៅលើអ្នកណាមួយឱ្យប្រាកដនោះឡើយ ៕ ភូមិន្ទ

ដេ​ន​នី ក្វាន់ ដៀមដាម​ផ្លែផ្កា​ឱ្យ​អ្នក​ដែល​ព្យាបាទ​នាង​
ដេ​ន​នី ក្វាន់ ដៀមដាម​ផ្លែផ្កា​ឱ្យ​អ្នក​ដែល​ព្យាបាទ​នាង​
ដេ​ន​នី ក្វាន់ ដៀមដាម​ផ្លែផ្កា​ឱ្យ​អ្នក​ដែល​ព្យាបាទ​នាង​
ដេ​ន​នី ក្វាន់ ដៀមដាម​ផ្លែផ្កា​ឱ្យ​អ្នក​ដែល​ព្យាបាទ​នាង​
ដេ​ន​នី ក្វាន់ ដៀមដាម​ផ្លែផ្កា​ឱ្យ​អ្នក​ដែល​ព្យាបាទ​នាង​
ដេ​ន​នី ក្វាន់ ដៀមដាម​ផ្លែផ្កា​ឱ្យ​អ្នក​ដែល​ព្យាបាទ​នាង​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត