ស៊ឹម សូលី​កា ក្លាយជា​ប្រធាន​អង្គកានៅក្នុង​ខ្សែភាពយន្ត !

6 Videos


ពិធីការិនី ស៊ឹម សូលីកា ត្រៀមនិងបង្ហាញវត្តមាននៅក្នុងខ្សែភាពយន្តរបស់អ្នកស្រី ពាន់ ភួងបុប្ជា រឿង «ទឹក ចិត្តម្តាយសម័យថ្មី» ដែលត្រៀមធ្វើពិធីក្រុងពាលីនិងដំណើរការថតនៅដើមខែកក្កដាខាងមុខនេះ។នេះជា លើកដំបូងហើយ ដែលពិធីការិនីមាឌធំដំបងម្នាក់នេះ បង្ហាញមុខនៅក្នុងខ្សែភាពខ្នាតធំ រួមជាមួយតារាសម្តែងល្បីៗជា ច្រើនទៀត ។

P9

ខ្សែភាពយន្តមួយនេះ ត្រៀម និង សម្ពោធនៅថ្ងៃទី ០៦ ខែកក្កដា ខាងមុខនេះ។អ្វីដែលកត់សំគាល់នោះ ខ្សែភាពយន្តមួយនេះ មានការចូលរួម សម្តែងពីតារាជើងចាស់ជាច្រើនដួង ដែលមានដូចជាអ្នកនាង អម្ពរ ទេវី ស្វែង សុជាតា ឌី សាវ៉េត លោក ទេព រិនដារ៉ូ ស្រីស្អាត ឌុច លីដា និងសុខ សោម៉ាវត្តី រួមជា មួយ តារា ប្រុស ស្រីល្បីៗជាច្រើនដួងទៀត ។

ស៊ឹម សូលី​កា ក្លាយជា​ប្រធាន​អង្គកានៅក្នុង​ខ្សែភាពយន្ត !

ថ្វីត្បិតតែស្ថិតក្នុង វ័យកណ្តាល តែ ស៊ឹម សូលីកា នៅតែមានរូបសម្រស់ស្រស់ស្អាត ហើយនៅក្នុងសាច់រឿងនោះ នាងសម្តែងជាតួប្រធានអង្គការ ។ សូលីកា សក្តិសម សម្តែងជាតួបែបនេះ មិនថា មុខមាត់និងចរិកលក្ខណៈនោះទេ ។ នេះជាកាលើកឡើងរបស់អ្នកស្រី ពាន់ ភួងបុប្ជា ។ មានការបង្ហើបថា ស៊ឹម សូលីកា ទទួលសម្តែងរឿងនេះ ដោយ សារគិតថា ជារឿងខ្នាតធំ ដែលមានការចូលរួមសម្តែង ពី អតីតតារាសម្តែងដ៏ល្បីអ្នកនាង អម្ពរ ទេវីរួមផ្សំជាមួយ និង ជាស្នាដៃនិពន្ធរបស់អ្នកស្រី ពាន់ ភួងបុប្ជា ។ ម្យ៉ាងការទទួលសម្តែងរឿងនេះ នាងក៏ទទួលបានតម្លៃខ្លួនខ្ពស់ដែរ ។

ស៊ឹម សូលី​កា ក្លាយជា​ប្រធាន​អង្គកានៅក្នុង​ខ្សែភាពយន្ត !

ស៊ឹម សូលីកា រំពឹងថា ការបង្ហាញមុខ ជាថ្មី របស់នាងនិងទទួលបានការគាំទ្រពីសំណាក់ទស្សនិកជន ។ គេនៅមិនទាន់ច្បាស់ថា ក្រោយពីបង្ហាញមុខនៅក្នុងរឿង «ទឹកចិត្តម្តាយសម័យថ្មី» តើ ស៊ឹម សូលីកា និង បន្តអាជីពសម្តែងដូចមុនទៀតឬយ៉ាងណានោះទេ? ។ កន្លងមករឿងដែល ស៊ឹម សូលីកា ទទួលបានការគាំទ្រ ពីសំណាក់មហាជនមានដូចជារឿង «នេសាទក្រពើ» ដោយនាងសម្តែងជាតួស្រីរួមជាមួយតារាចម្រៀង ព្រាប សុវត្ថិ ជាតួប្រុស។សព្វថ្ងៃ ស៊ឹម សូលីកា ជាពិធីការិនីដ៏លេចធ្លោមួយរូប នៅទូរទស្សន៍បាយ័ន ៕ ចេនី

ស៊ឹម សូលី​កា ក្លាយជា​ប្រធាន​អង្គកានៅក្នុង​ខ្សែភាពយន្ត !
ស៊ឹម សូលី​កា ក្លាយជា​ប្រធាន​អង្គកានៅក្នុង​ខ្សែភាពយន្ត !
ស៊ឹម សូលី​កា ក្លាយជា​ប្រធាន​អង្គកានៅក្នុង​ខ្សែភាពយន្ត !
ស៊ឹម សូលី​កា ក្លាយជា​ប្រធាន​អង្គកានៅក្នុង​ខ្សែភាពយន្ត !
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត