១១ ចំណុច បើ​ចង់ឲ្យ​កូន ស្តាប់ ហើយ​ធ្វើ​តាម​អ្នក​និយាយ​

១១ ចំណុច បើ​ចង់ឲ្យ​កូន ស្តាប់ ហើយ​ធ្វើ​តាម​អ្នក​និយាយ​


១១ ចំណុច បើ​ចង់ឲ្យ​កូន ស្តាប់ ហើយ​ធ្វើ​តាម​អ្នក​និយាយ​

​សំដី​របស់​អ្នក ពេល​និយាយ​ជាមួយ​កូន ពេលខ្លះ ដូច​ចាក់ទឹក នៅលើ​ក្បាល​ទា​អឺចឹង គឺថា​គេ​មិន​ស្តាប់ ហើយ​ថែម​ទាំ​ឌឺ​ទៀត​។ ខាងក្រោម​នេះ គឺជា​គន្លឹះ​ដ៏​មាន​ប្រយោជន៍​មួយចំនួន ដើម្បី​និយាយ​ទៅ អាច​ធ្វើ​ឲ្យ​កូន​ធ្វើតាម​អ្នក​។​

១. ធ្វើខ្លួន​ឲ្យ​ជិតស្និទ្ធ ជាមួយនឹង​កូន មានន័យ​ថា នៅក្បែរ​កូន​ឲ្យបាន​ច្រើន​
២. ដឹង​ពី​កម្រិត អាយុ និង​ភាព​ចេះដឹង​របស់គេ ទើប​អ្នក​អាច​ពន្យល់​គេ​បានល្អ​
៣. ថ្ន​ម និង​ប្រើ​ពាក្យសំដី​ទន់ភ្លន់ ដើម្បី​និយាយ​ជាមួយ​កូន​
៤. ប្រើបាស់​ទឹកមុខ និង​កាយវិការ​បន្ថែម ដើម្បីឲ្យ​គេ​យល់​កាន់តែ​ច្បាស់ ពី​សារៈសំខាន់ នៃ​ពាក្យ​សំដី​របស់​អ្នក​
៥. ស្ងប់ចិត្ត ពេល​កូន​មិន​ធ្វើ​តាម មិន​ត្រូវ​ជេរ ឬ​វាយ​គេ​ឡើយ​
៦. ផ្តល់​ជម្រើស​ឲ្យបាន​ច្រើន សម្រាប់​គេ​ជ្រើសរើស​
៧. កុំ​ប្រើ​អារម្មណ៍​ច្រើនពេក ពេល​និយាយ​ជាមួយ​កូន​
៨. ប្រើ​ពាក្យសំដី​ខ្លីៗ តែ​ន័យចំ​គោលដៅ​
៩. ប្រាប់​ពី​អ្វី ដែល​កូន​របស់​អ្នក​អាច​ធ្វើបាន នោះ​យូរ​ទៅ គេ​នឹង​ធ្វើ​តាម​អ្នក​
១០. លើកទឹកចិត្ត​កូន ដោយ​និយាយថា តោះ​! កូន​តោះ​!
១១. ធ្វើជា​គម្រូ​ល្អ​សម្រាប់​កូន​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី25 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។