មហា​ប្លែក ! ចំណង​ស្នេហ៍​ផ្អែមល្ហែម​រវាង​សត្វ​កង់​ហ្គា​រូ និង មេ​ជ្រូក​

6 Videos


បើនិយាយពីប្រទេសអូស្ត្រាលី គឺដំបូងគេសម្គាល់ទៅលើសត្វកង់ហ្គារូ ( Kangaroo ) ដែលជានិមិត្តសញ្ញារបស់ប្រទេសនេះ ។ ប៉ុន្តែលោក Ryan Frazer ដែលជាបុគ្គលិកអ្នកស្រាវជ្រាវម្នាក់ស្រាប់តែបានប្រទះ ឃើញរឿងដ៏ចម្លែកអស្ចារ្យមួយមិនគួរឲ្យជឿនៅក្នុងកសិដ្ឋានរបស់គ្រួសារមួយដោយសារមានសត្វកង់ហ្គារូឈ្មោល ១ ក្បាលកំពុងតែឱបក្រសោបមេជ្រូ ១ ក្បាលពីក្រោយ ដោយពួកវាហាក់ចាប់ផ្តើមបំបោសអង្អែលលួងលោមគ្នា មិនខុស ពីគូស្នេហ៍មួយគូមុននឹងនាំគ្នាបើកឆាកស្នេហានោះឡើយ ។ នៅក្បែរនោះមានសត្វក្ងាន ១ គូកំពុងឈរមើលភ្លឹកនូវឆាកក្តៅសាច់នេះដែរ ហាក់មិនធ្លាប់បានឃើញពីមុនៗ ។

P9

មហា​ប្លែក ! ចំណង​ស្នេហ៍​ផ្អែមល្ហែម​រវាង​សត្វ​កង់​ហ្គា​រូ និង មេ​ជ្រូក​

លោក Ryan មានការភ្ញាក់ផ្អើលខ្លាំងក៏រត់ទៅសួរម្ចាស់កសិដ្ឋាន ហើយទីបំផុតក៏ទទួលបាននូវចម្លើយមួយកាន់តែភ្ញាក់ផ្អើលថែមទៀត ។ «ពួកវាធ្លាប់រួមរស់នៅជាមួយគ្នាអស់រយៈពេលជាង ១ ឆ្នាំមកហើយ នៅពេលដែលខ្ញុំបានឃើញពួកវាកំពុងតែប្រព្រឹត្តអំពើមិនគប្បីលើកដំបូងនោះក៏មានបំណងចង់បំបែកពួកវាដែរ ប៉ុន្តែទីបំផុតត្រូវបានសត្វកង់ហ្គារូ ខឹងសម្បារយ៉ាងខ្លាំង ហើយក៏ទាត់បង្គោលរបងបាក់អស់ ២-៣ បង្គោល ។ ពិតណាស់ពួកវាកំពុងតែស្នេហាគ្នា»នេះជាសម្តីរបស់ម្ចាស់កសិដ្ឋានលោក Greg Dick ដែលបានរៀបរាប់ប្រាប់ ។

មហា​ប្លែក ! ចំណង​ស្នេហ៍​ផ្អែមល្ហែម​រវាង​សត្វ​កង់​ហ្គា​រូ និង មេ​ជ្រូក​

លោក Greg Dick បានបន្តទៀតថា មេជ្រូក ១ ក្បាលនេះឈ្មោះ Apple ហើយពួកវាតែងតែមក ជួបគ្នានឹងប្រព្រឹត្តអំពើពុំគប្បីជាញឹកញាប់នៅក្នុងកសិដ្ឋាននេះ ហើយនៅពេលដែលពួកវានាំគ្នាឡើងឋានសួគ៌ម្តងៗ គឺមានរយៈពេលពី ៥ ទៅ ១០ នាទី ។ មានអ្នកលេងហ្វេសប៊ុកម្នាក់ក្រោយពេលមើលវីដេអូឃ្លីបក្តៅសាច់នេះចប់ក៏បានបង្ហោះសារតបវិញថា នេះគឺជាស្នេហាឥតព្រំដែន ស្នេហាឥតប្រកាន់ពូជអំបូរ ។ ប៉ុន្តែចម្ងល់នៅត្រង់ថា ឧបមាថា បើពួកវាមានកូនជាមួយគ្នា តើកូននោះកាត់ទៅខាងបា ឬ ខាងមេ ? ៕

                                                                                      គ ឡេង

មហា​ប្លែក ! ចំណង​ស្នេហ៍​ផ្អែមល្ហែម​រវាង​សត្វ​កង់​ហ្គា​រូ និង មេ​ជ្រូក​

មហា​ប្លែក ! ចំណង​ស្នេហ៍​ផ្អែមល្ហែម​រវាង​សត្វ​កង់​ហ្គា​រូ និង មេ​ជ្រូក​

មហា​ប្លែក ! ចំណង​ស្នេហ៍​ផ្អែមល្ហែម​រវាង​សត្វ​កង់​ហ្គា​រូ និង មេ​ជ្រូក​

មហា​ប្លែក ! ចំណង​ស្នេហ៍​ផ្អែមល្ហែម​រវាង​សត្វ​កង់​ហ្គា​រូ និង មេ​ជ្រូក​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត