ទៀង មុំ​សុធាវី ត្រៀមខ្លួន​អង្រួន​បេះដូង​អ្នក​អូស្ត្រាលី​ម្តងទៀត

6 Videos


អ្នកចម្រៀងស្រី ទៀង មុំសុធាវី ត្រៀមខ្លួននឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីក្នុងខែកក្កដាខាងមុខនេះ បន្ទាប់ពីនាងផ្អាកមិនចេញទៅសម្តែងនៅក្រៅប្រទេសពេញមួយឆ្នាំកន្លងមកនេះ។ ជាមួយការត្រៀមខ្លួនចាកចេញទៅប្រទេសអូស្ត្រាលីនោះ អ្នកចម្រៀង ទៀង មុំសុធាវី ក៏បានត្រៀមបទចម្រៀងព្រមទាំងសម្លៀកបំពាក់ស្រស់ស្អាតប្លែកជាច្រើនដើម្បីបង្ហាញ និង អង្រួនបេះដូងអ្នកគាំទ្រនៅប្រទេសអូស្ត្រាលីសារជាថ្មីម្តងទៀត ។

P9

ទៀង មុំ​សុធាវី ត្រៀមខ្លួន​អង្រួន​បេះដូង​អ្នក​អូស្ត្រាលី​ម្តងទៀត

ទៀង មុំសុធាវី ធ្លាប់ចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីម្តងរួចមកហើយ ហើយទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរ នៅទីនោះ រហូតមានអ្នកសំណូមពរឲ្យនាងចេញទៅសម្តែងសារជាថ្មីម្តងទៀត។ នាង បានឲ្យដឹងថា នៅក្នុងខែកក្កដាខាងមុខនេះ នាងមានគម្រោងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ហើយពេលត្រឡប់មកវិញនាងត្រូវចេញទៅសម្តែងនៅសហរដ្ឋអាមេរិកបន្តទៀត ប៉ុន្តែពេលវេលាច្បាស់លាស់ក្នុងការចាកចេញនេះ វានៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។

ទៀង មុំ​សុធាវី ត្រៀមខ្លួន​អង្រួន​បេះដូង​អ្នក​អូស្ត្រាលី​ម្តងទៀត

បើតាមគម្រោង ទៀង មុំសុធាវី ត្រូវចេញទៅសម្តែងនៅប្រទេសអូស្ត្រាលីរយៈពេលមួយខែ រួមជាមួយសិល្បករសិល្បការិនីចំនួនពីររូបទៀត ហើយគ្រាន់តែដឹងថា ទៀង មុំសុធាវី ត្រៀម នឹងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី បានធ្វើឲ្យអ្នកនៅទីនោះរងចាំយ៉ាងអន្ទះសា ពីព្រោះនាងជាតារាចម្រៀងដ៏មានប្រជាប្រិយភាពមួយរូប ដែលមានទឹកដមសំឡេងល្អ និង មានអ្នកនៅក្រៅប្រទេសពេញចិត្តច្រើន ។

ទៀង មុំ​សុធាវី ត្រៀមខ្លួន​អង្រួន​បេះដូង​អ្នក​អូស្ត្រាលី​ម្តងទៀត

គួរបញ្ជាក់ផងដែរថា ទៀង មុំសុធាវី គឺជាតារាចម្រៀងមួយរូបដែលរកប្រាក់ចំណូលបានច្រើនពីការចេញទៅសម្តែងនៅក្រៅប្រទេស ជាក់ស្តែងនាងធ្លាប់ចេញទៅសម្តែងនៅសហរដ្ឋអាមេរិកចំនួនពីរលើករួចមកហើយ ក្រៅពីនេះបានទៅសម្តែងនៅប្រទេសបារាំង ជប៉ុន និង អូស្ត្រាលី ជាដើម ៕

                                                                                       អាលីណា

ទៀង មុំ​សុធាវី ត្រៀមខ្លួន​អង្រួន​បេះដូង​អ្នក​អូស្ត្រាលី​ម្តងទៀត