បុរស​ម្នាក់​រន្ធត់ចិត្ត​ពេល​ដឹងថា​ខ្លួនឯង​មាន​តម្រងនោម​៤ ក្រោយ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ព្រោះតែ​ឈឺ​ចុកចាប់​ទ្រាំលែងបាន​

បុរសម្នាក់នៅក្នុងចិន បានមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដឹងថាក្នុងខ្លួនរបស់គាត់តម្រងនោមដល់ទៅ៤ ក្រោយឈឺចុកចាប់ក្នុងពោះធ្ងន់ធ្ងរអស់១រយៈពេល ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសម្នាក់ឈ្មោះ Wang Kailian អាយុ ២៨ ឆ្នាំ មកពីខេត្ត Guizhou បានទៅកាន់មន្ទីរពេទ្យ ក្រោយមានអាការឈឺពោះមិនអាចទ្រាំបាន ។

ក្រុមគ្រួពេទ្យបានពិនិត្យ X-rays បង្ហាញថា Wang មានតម្រងនោម៤នៅខាងក្នុងខ្លួនគាត់ជំនួសឲ្យ២ ។ តម្រងនោម២បន្ថែមដែលអភិវឌ្ឍន៍ពេញលេញ គឺបង្កឲ្យមានការឈឺចុកចាប់នេះ ព្រោះពួកវាឆ្លងមេរោគ ។

ការឈឺចាប់គឺធ្ងន់ធ្ងរណាស់ ដែលធ្វើឲ្យ Kailian ពុំអាចទប់ជំហរបាន ។ ក្រោយគ្រូពេទ្យវះកាត់តម្រងនោមបន្ថែមទាំង២នេះចេញ, អាការឈឺចុកចាប់របស់ Kailian ក៏បានបាត់ ។

គួរបញ្ជាក់ផងដែរ សមាជិកក្រុមគ្រួសារជាច្រើនរបស់ Kailian ក៏ទទួលរងពីភាពខុសប្រក្រតីនេះផងដែរ, ព្រោះមិត្តភក្តិរបស់គាត់, យាយ និងបងស្រី មានម្រាមដៃ និងម្រាមជើងបន្ថែម នៅលើដៃ និងជើងរបស់គាត់ ៕