ពិត​ជា​អស្ចារ្យ! កីឡាករខ្មែរឈ្នះមេដាយមាស​នៅ​ប្រទេស​ថៃ

រាជធានីភ្នំពេញ ៖ កីឡាករ​កាយ​វប្បកម្ម​ជម្រើសជាតិ​កម្ពុជា តឹក ប៊ុ​ន​វី ឈ្នះ​បាន​មេដាយមាស​​ ពី​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កាយ​វប្ប​កម្ម​អាស៊ី​អាគ្នេយ៍​លើក​ទី​១៣ ​(South-East Asian Bodybuilding And Phyique Sports Ferderation) នៅ​ប្រទេស​ថៃ​ កាល​ពី​​​ល្ងាច​​មិ​ញ​។

ក្នុង​ប្រភេទ​ទម្ងន់​​ជា​មួ​យ​គ្នា​​នេះ កីឡាករ​កម្ពុជា ទ្រឹង ចាន់ ឈ្នះ​​មេដាយ​សំរឹទ្ធ​ ។ កាលពី​ព្រឹក​មិ​ញ កីឡាករ​កាយ​វប្បកម្ម​ជម្រើសជាតិ​កម្ពុជា ​លោក​ណុំ សុ​បិ​ន្ត និង ចាប វ៉ា​ន់​នី ដណ្ដើម​បាន​លេខ​៤​ ពី​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ៕