សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​ឃាត់ខ្លួន​ជ​សង្ស័យ ៣​នាក់ និង​ថ្នាំញៀន ១៥​កញ្ចប់

សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​ឃាត់ខ្លួន​ជ​សង្ស័យ ៣​នាក់ និង​ថ្នាំញៀន ១៥​កញ្ចប់



ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ បាន​ដាក់​គោលដៅ​ពិនិត្យ​ច្បាប់​ចរាចរ​ជួប​ជនសង្ស័យ​ចំនួន​៣​នាក់​ ហើយ​ធ្វើការ​ឆែកឆេរ រក​ឃើញ​ថ្នាំញៀន ១៥​កញ្ចប់ កាលពី​វេលា​ម៉ោង ៩​និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ មុខ​ឃ្លាំង​សាំង​សូ​គី​មិច ក្រុមទី​១៧ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ។

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ ទី​១ ឈ្មោះ វ៉ន ធឿន ហៅ យក្ស ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ កម្មករ​ម៉ាស៊ីនកិនស្រូវ ស្នាក់នៅ​ភូមិ​អង្គ្រង​គ្រោង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​, ទី​២ ឈ្មោះ ភាព ភ័​ក្រ ហៅ ភ័​ក្រ ភេទ​ប្រុស អាយុ ២០​ឆ្នាំ មុខរបរ មើល​គោ ស្នាក់នៅ​ភូមិ​ត្រាច​ទង ស្រុកខ្សេម​ខ្សាន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​, ទី​៣ ឈ្មោះ តៃ ហ៊ីង ហៅ អា​ញ៉ា​ញ ភេទ​ប្រុស អាយុ ២២​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ និង​មាន​ស្រុកកំណើត​នៅ​ភូមិ​អង្ក្រង ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កម្លាំង​យើង បាននឹងកំពុង​ត្រួតពិនិត្យ​ច្បាប់​ចរាចរ​ផ្លូវគោក ស្រាប់តែ​បាន​ប្រទះឃើញ​យុវជន ៣​នាក់ បាន​ជិះ​ម៉ូតូ មួយ​គ្រឿង ម៉ាក HONDA C125 សេរី​២០១៤ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CP-7756 បាន​បើកបរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​មិនមាន​ពាក់មួក​សុវត្ថិភាព និង​កញ្ចក់​សម្រាប់​មើល​ក្រោយ​នោះ​ឡើយ។ ក្រោយមក កម្លាំង​សមត្ថកិច្ច​យើង​ក៏មាន​ការសង្ស័យ បាន​ធ្វើ​ការ​ឆែកឆេរ និង​រក​ឃើញ​នៅ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ១៥​កញ្ចប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ៣​នាក់​នោះ យក​មក​ប៉ុស្តិ៍​ឫស្សីកែវ ដើម្បី​ធ្វើការ​សាកសួរ។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង ៣​នាក់​ខាងលើ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​ឫស្សីកែវ បញ្ជូន​ខ្លួន​ទៅ​ឃុំ​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សីកែវ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ ចាត់ការ​តាម​នីតិវិធី​ច្បាប់៕

សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​ឃាត់ខ្លួន​ជ​សង្ស័យ ៣​នាក់ និង​ថ្នាំញៀន ១៥​កញ្ចប់ សមត្ថកិច្ច​ខណ្ឌ​ឫស្សីកែវ​ឃាត់ខ្លួន​ជ​សង្ស័យ ៣​នាក់ និង​ថ្នាំញៀន ១៥​កញ្ចប់