អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​ប្រជុំ​មន្ត្រី​ក្រោមឱវាទ ពិនិត្យ​និង​បន្ត​ធ្វើ​ការងារ​តាម​ជំនាញ ដែល​នៅ​សេសសល់

អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​ប្រជុំ​មន្ត្រី​ក្រោមឱវាទ ពិនិត្យ​និង​បន្ត​ធ្វើ​ការងារ​តាម​ជំនាញ ដែល​នៅ​សេសសល់



ឧ​ត្ត​រ​មានជ័យ ៖ កាលពី​វេលា​ម៉ោង​១៥និង០០នាទី ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ ក្រោយពី​ទទួលបាន​ផែនការ​ណែនាំ​ពី លោកឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី ស្នងការ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ លោក​វរសេនីយ៍ទោ ហម ភិរម្យ អធិការ​នគរបាល​ស្រុក បាន​កោះ​អ​ញ្ជើ​ញ លោក​អធិការរង ទទួល​យុត្តិធម៌ លោកនាយ​ប៉ុស្តិ៍​និង​មន្ត្រី​ជំនាញ ចូល​ប្រជុំ​ត្រួតពិនិត្យ លើ​ការងារ​ដីកា​ដែល​នៅ​សេសសល់ ដើម្បី​ចាត់ការ​បន្ត​ឲ្យ​បាន​សម្រេច​គ្រប់​ករ​ណី​។

ហើយ បាន​កោះ​អញ្ជើ​ញ លោក​អធិការរង​ទទួល​អត្តសញ្ញាណ​កម្ម​ដោយ​បង្កើន​ការ​យក​ចិត្តទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ដែល​មិនទាន់​បាន​ធ្វើ​អត្តសញ្ញាណប័ណ្ណ ក្រោយ​ការអនុវត្តន៍​ផ្សព្វផ្សាយ​ដល់​អាជា្ញធរ​ភូមិ​ឃុំ ដើម្បី​ផ្សព្វផ្សាយ​បន្ត​ជូន​ប្រជាពលរដ្ឋ​។

លោក នាយ​ប៉ុស្តិ៍​និង​មន្ត្រី​ជំនាញ​ត្រូវ​ដឹកនាំ​កម្លាំង​បើក​ការប្រជុំ​ត្រួតពិនិត្យ​លើ​ការងារ​អត្តសញ្ញាណប័ណ្ណ ដែល​នៅ​សេសសល់ មិនទាន់​បាន​រៀប​ចំ​ចាត់ចែង​ធ្វើ​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន តាមរយៈ​អាជា្ញធរ​ភូមិ​ឃុំ ត្រូវ​កែ​តម្រូវ​ឈ្មោះ អ្នក​ស្នួ​ន​ក្រយៅដៃ អ្នក​ខុស​ថ្ងៃខែ​ឆ្នាំ ខុស​ភេទ ខុស​ឈ្មោះ និង​ឈ្មោះ​អ្នក​ត្រូវ​ថត​ឡើងវិញ​។

សរុប​សេចក្តី​ចុង​បញ្ចប់​នៃ​ការប្រជុំ កម្លាំង​នគរបាល​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​អស់ពី​កម្លាំងចិត្ត​កម្លាំងកាយ៕

អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​ប្រជុំ​មន្ត្រី​ក្រោមឱវាទ ពិនិត្យ​និង​បន្ត​ធ្វើ​ការងារ​តាម​ជំនាញ ដែល​នៅ​សេសសល់ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​ប្រជុំ​មន្ត្រី​ក្រោមឱវាទ ពិនិត្យ​និង​បន្ត​ធ្វើ​ការងារ​តាម​ជំនាញ ដែល​នៅ​សេសសល់ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​ប្រជុំ​មន្ត្រី​ក្រោមឱវាទ ពិនិត្យ​និង​បន្ត​ធ្វើ​ការងារ​តាម​ជំនាញ ដែល​នៅ​សេសសល់