បរ​ទេស​ម្នាក់​​ស្លាប់​ដោយ​​មិន​ដឹង​​មូ​ល​​ហេតុ​

ខេត្ត​ព្រះ​សីហ​នុ ៖ សាកសព​បុរស​ជនជាតិ​ញូ​វ​ហ្សឺ​ឡែ​ន​ម្នាក់ ត្រូវ​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​បន្ទប់​ដោយ​មិនដឹង​មូលហេតុ កាលពី​ម៉ោង​១០ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មិថុនា ២០១៦ ស្ថិត​នៅ​បន្ទប់​ជួល​លេខ​១៤ ជាន់​ទី​៣ ក្នុង​ក្រុម​ទី​២៦ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​ព្រះ​សីហ​នុ ដោយ​ត្រូវ​ក្រុម​សាច់ញាតិ និង​នារី​ជា​មិត្ត​ស្រី ​បាន​សែង​សព​ចេញពី​បន្ទប់​កើតហេតុ ។

សមត្ថកិច្ច​ឱ្យ​ដឹង​ថា ករណី​លើកសាកសព​ចេញពី​ទីកន្លែង​កើតហេតុ​មុន ក្រុម​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ត្រួតពិនិត្យ​នោះ គឺ​មិនដឹង​ថា មាន​​បំណង​យ៉ាង​ណា​នោះ​ទេ​។

សាកសព​ជន​រង​គ្រោះ​ឈ្មោះ ROTHERAM KEVIN ERIC  មាន​អាយុ​៥៧​ឆ្នាំ កាន់​លិខិតឆ្លងដែន​លេខ​LN ៥៩២៥០៨ ផុតកំណត​ថ្ងៃ​ទី​៨ សីហា ឆ្នាំ​២០១៧ ។ ចំណែក​ម្ចាស់ផ្ទះ​ជួល​ឈ្មោះ​ថា​ច់ សំណាង ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​កន្លែង​កើតហេតុ​។

ពាក់ព័ន្ធ​ករណី​នេះ គេ​មិន​ទាន់​ដឹង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​មូលហេតុ​អ្វី​នោះ​ទេ ។ បច្ចុប្បន្ន សាកសព​បាន​រក្សា​ទុក​នៅ​កន្លែង​កើតហេតុ​ដដែល រង់ចាំ​ក្រុម​សមត្ថកិច្ច​ជំនាញ​និង​គ្រូពេទ្យ​ចុះ​ធ្វើ​កិ​ស​ល្យ​វិច័យ​តាម​ក្រោយ ។