នៅសុខៗ​មាត់ដាច ប្រមាថ​តេជោ​សែន​ថា​​ស្លាប់​

ខេត្តបាត់ដំបង ៖ ស្ត្រី​ជើង​ខែង​ម្នាក់ ​ឈ្មោះ​ប៉ា​ង ស៊ី​ណា អាយុ​៣៥​ឆ្នាំ មានមុខ​របរ​ធ្វើ​ម្ហូប​ការ ម្សិលមិញ​ថ្ងទី​២៤ មិថុនា ​ត្រូវ​បាន​សមត្ថ​កិច្ច​ស្វាគមន៍​ចាប់ខ្លួន ​ពី​ភូមិ​ថ្មី ឃុំ​ត្រាង ស្រុក​កំ​រៀង បញ្ជូន​មក​សាលាដំបូង​ខេត្ត​រួច​ហើយ ជាប់ចោទ​ពី​បទ​ជេរ​ប្រមាថ​សម្តេច​តេ​ជោ ហ៊ុន សែន តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន ។

អ្នកស្រី ​ប៉ា​ង ស៊ី​ណា ក្នុង​អាក់​ខោ​ន​ហ្វេ​ស​ប៊ុ​​​ក​​របស់​ខ្លួនឈ្មោះ «ស៊ីណា នាគមាស» បាន​​ប្រកាស​​ថា «​សម្តេច​តេ​ជោ ហ៊ុន សែន ស្លាប់​​ហើយ ដោយ​ធ្លាក់​យន្តហោះ សូម​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​អបអរ​» ដែល​ជា​ការ​ប្រមាថ​​ដល់​អាយុជីវិត​​របស់​ថ្នាក់ដឹកនាំ​
ប្រទេស ។

មក​ដល់​ម៉ោង​នេះនា​រសៀល​ថ្ងៃទី​២៥ មិថុនា ២០១៦ នៅ​មិន​​ទាន់​​ដឹង​ថា តើ​ស្ត្រី​មាត់ដាច ប៉ា​ង ស៊ី​ណា ជួប​វាសនា​បែប​ណា​នៅ​ឡើយ​​ទេ ព្រោះ​អយ្យការ​អម​សាលាដំបូង​ កំពុង​សួរ​ចម្លើយ​នៅឡើយ ។

អ្នក​សង្កេតការណ៍​​យល់​ថា ស្ត្រី​ម្នាក់​នេះ ពិតជា​សាង​បាបកម្ម​ដោយ​ខ្លួនឯង សុខ​ៗ​យក​ឈើ​រុក​ខ្លួនឯង​​ឱ្យ​ចេញ​ឈាម ដែល​គ្មាន​អ្នក​ណា​អាណិត​គាំទ្រ​​ឡើយ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះ​សន្តិភាព