ភិន សុ​ដា​លី​ស ដាក់ឈ្មោះ​កូនស្រី​យ៉ាង​ពីរោះ​!

6 Videos


នៅប្រមាណបីខែទៀត តារាសម្តែងភិន សុដាលីសនិងបានឃើញមុខកូនស្រីរបស់ខ្លួន។ពេលនេះដែរ ភិន សុដាលីស ក៏បានដាក់ ឈ្មោះកូនស្រី ជាភាសាអង់គ្លេសយ៉ាង ពិ រោះថាKatherina។

P9

ទោះបីជាកំពុងមានផ្ទៃពោះក៏ពិតមែនតែ ភិន សុដាលីស នៅតែមានរូបសម្រស់ស្រស់ស្អាតនិងមានការតុបតែងខ្លួនយ៉ាងកាលីប ហើយកាលពីពេលថ្មីៗនេះ នាងទើបតែលាបពណ៌សក់ក្រហមថែមទៀតផង។បើពិនិត្យតាមរូបភាពខាងក្រៅ ភិន សុដាលីស នៅតែរឹងមាំនិងស្រស់ស្រាយគេស្ទើរមិនជឿ ថា នាងមានបញ្ហាបែកបាក់
ជាមួយលោក ប៉ែន ចំរ៉ុង នោះទេ។ ភិន សុដាលីស តែងតែទៅតាមដានសុខភាពកូនផ្ទៃ ជាប្រចាំនៅមន្ទីរពេទ្យឯកជនមួយ។

ភិន សុ​ដា​លី​ស ដាក់ឈ្មោះ​កូនស្រី​យ៉ាង​ពីរោះ​!

ភិន សុដាលីស កំពុងរង់ចាំថ្ងៃសម្រាលកូន ហើយថ្មីៗនេះ នាងក៏បានដាក់ឈ្មោះកូនស្រីជាភាសាអង់គ្លេសថាKatherina ។នាង រំពឹងថាកូនស្រីនិងកាត់ដូចនាង។មានអ្នកសិល្បៈដែលជិតស្និតជាមួយនាងបានបង្ហើបប្រាប់ថា ភិន សុដាលីស កំពុងពិចារណា ត្រៀមសម្រាលកូននៅប្រទេសជិតខាងឬប៉ែកអឺរ៉ុប។ដោយឡែកចំពោះរឿងរ៉ាវលែងលះរវាង ភិន សុដាលីសនិង ប៉ែន ចំរ៉ុង គ្រោងបញ្ចប់ នៅក្នុងពេលឆាប់ៗខាងមុខនេះ ក្រោយការផ្សះផ្សារពីរលើកមិនបានសម្រេច៕ ចេនី