ភេសជ្ជៈ​វេទមន្តផឹក​ហើយ​ចាប់ផ្តើម​ងងុយគេង​មិន​ដល់១នាទី​ឡើយ​!

ភេសជ្ជៈ​វេទមន្តផឹក​ហើយ​ចាប់ផ្តើម​ងងុយគេង​មិន​ដល់១នាទី​ឡើយ​!

ប្រសិនបើលោកអ្នកគេងមិនលក់ លោកអ្នកគួរសាកលាយទឹកឃ្មុំជាមួយទឹកដោះគោឆៅ។ វាជាឱសថមានប្រសិទ្ធភាពជាយូរយារណាស់មកហើយសម្រាប់ជួយឱ្យឆាប់ ងងុយគេង។ លោកអ្នកគ្រាន់តែត្រូវផឹកវាមួយកែវតែប៉ុណ្ណោះមុនចូលគេង ហើយលោកអ្នកនឹងងងុយគេងដូចកូនក្មេងមួយរំពេច។

ទឹកឃ្មុំ និងទឹកដោះគោឆៅត្រូវបានប្រើតាំងពីយូរយារណាស់មកហើយសម្រាប់ព្យាបាល ការគេងមិនលក់។ ផឹកវា តែមួយមុខដាច់ដោយឡែកពីគ្នាក៏អាចងងុយគេងបានដែរ ប៉ុន្តែបើលាយចូលគ្នាគឺរឹតតែមានប្រសិទ្ធភាព។
គ្រឿងផ្សំ៖

– ទឹកដោះគោឆៅ ១ កំប៉ុង
– ទឹកឃ្មុំ ១ ស្លាបព្រាបាយ

របៀបធ្វើ៖
១. ដាំទឹកដោះគោឆៅក្នុងកូនខ្ទះមួយ តែកុំឱ្យពុះ គ្រាន់តែឱ្យវាមានកម្តៅក្តៅល្មម។
២. ដកចេញពីភ្លើង ដាក់ចូលក្នុងកែវ រួចដាក់ទឹកឃ្មុំចូល ១ ស្លាបព្រាបាយ។
៣. កូរឱ្យសព្វ រួចក្រេបសន្សឹមៗមុនចូលគេង។

ចំណាំ៖ សម្រាប់អ្នកដែលស៊ាំនឹងទឹកដោះគោឆៅ សូមជំនួសដោយទឹកសណ្តែក ឬទឹកបាយ៕

ប្រភព៖ iknow

  • ភេសជ្ជៈ​វេទមន្តផឹក​ហើយ​ចាប់ផ្តើម​ងងុយគេង​មិន​ដល់១នាទី​ឡើយ​!已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:សុខភាព
Tags: