រូបមន្តធម្មជាតិដើម្បី​ថែ​ទាំ​សក់វែង

រូបមន្តធម្មជាតិដើម្បី​ថែ​ទាំ​សក់វែង

រូបមន្តទី១ ចេកអំបូងទុំ (យកទុំជោរ)
វិធីធ្វើ: យកសាច់ចេក មកច្របាច់ឲ្យបែកផ្អៀច, យកមកលាបបំពោកលើសរសៃសក់ ទុកចោលប្រមាណ១៥-២០នាទី រួចកក់តាមធម្មតា។លទ្ធផលដែលបាន គឺសក់នឹងទន់រលើបរលោងស្អាតហើយកត្តាសំខាន់ចំណាយប្រាក់តិចទៀតផង។

រូបមន្តទី២
ជ័រអន្ធិល ប្រទាលកន្ទុយក្រពើ,ស៊ុតក្រហម, ប្រេងអូលីវ។
វិធីធ្វើ: ជ័រអន្ធិល ប្រទាលកន្ទុយក្រពើ មកលាយជាមួយស៊ុតក្រហម ប្រេងអូលីវក្រឡុកឲ្យចូលគ្នា។ រួចផ្អាប់ទុកចោល ៣០នាទី បន្ទាប់មកលាងចេញ។ ធ្វើមួយសប្តាហ៍១-២ ដង សរសៃសក់ដែលស្ងួតខូចបែកចុងនឹងត្រឡប់មកទន់រលើបស្អាតដូចដើម។

រូបមន្តទី៣ ស្រាបៀរមួយកំប៉ុងឬច្រើនជាងនឹង(អាស្រ័យទៅលើភាពវែងរបស់សក់), ស៊ុតមាន់មួយគ្រាប់ (យកតែក្រហម)
វិធីធ្វើ: យកស្រាបៀរបើកគម្របទុកចោលប្រមាណ១៥-២០នាទី រួចយកមកលាយជាមួយស៊ុតក្រហមវាយឲ្យគ្រឿងផ្សំចូលគ្នា បន្ទាប់មកយកស្រាឡាបលើសរសៃសក់។ ត្រូវធ្វើបែបនេះជាប្រចាំយ៉ាងហោចណាស់ មួយសប្តាហ៍មួយដងនឹងធ្វើឲ្យសក់ទន់រលើបស្អាតតែម្តង៕

ប្រភព៖ iknow

  • រូបមន្តធម្មជាតិដើម្បី​ថែ​ទាំ​សក់វែង已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:សុខភាព
Tags: