រថយន្ត​សណ្តោង​ថៃ​ បើក​កៀរ​អ្នក​យក​ភាស៊ី​ចំណតរថយន្ត បណ្តាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់

រថយន្ត​សណ្តោង​ថៃ​ បើក​កៀរ​អ្នក​យក​ភាស៊ី​ចំណតរថយន្ត បណ្តាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់



ប៉ៃលិន ​៖ ​អ្នក​យក​ភាស៊ី​ចំណតរថយន្ត​ខេត្ត​ប៉ៃលិន​ម្នាក់ បាន​ស្លាប់ និង​ម្នាក់ទៀត​បាន​រង​របួស​ស្រាល ខណៈ​ពេល​ជិះ​ម៉ូតូ​ដេញ​តាម​រថយន្ត​សណ្តោង​របស់​ថៃ​ ដែល​គេច​មិន​បង់​បេន បណ្តាល​ឲ្យ​ដួល​ម៉ូតូ​រួច​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​សណ្តោង​ថៃ ស្លាប់​យ៉ាង​អាណោចអាធ័ម​តែម្តង។

ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរ​ណ៍​ខាងលើ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៣០នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៦ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥៧ ស្ថិត​ក្នុង​ភូមិ​អូរ​ខ្ទើ​ង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

អ្នក​យក​ភាស៊ី​ចំណត​រថយន្ត​ដែល​រងគ្រោះថ្នាក់​ចរាចរ​ណ៍​ទី​១.​ឈ្មោះ ហម​(​មិន​ស្គាល់​ត្រកូល​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​អ្នក​យក​ភាស៊ី​ចំណតរថយន្ត​ខេត្ត​ប៉ៃលិន មាន​ស្រុកកំណើត​នៅ​ខេត្តពោធិ៍សាត់ សព្វថ្ងៃ​ស្នាក់នៅ​ភូមិ​ដីក្រហម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ត្រូវ​រថយន្ត​កិន​ខ្ទេច​ក្បាល​ស្លាប់​នឹង​កន្លែង ,​ទី​២​ឈ្មោះ វ​ណ្ណៈ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នក​បើក​ម៉ូតូ រងរបួស​ស្រាល។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ពីរ​នាក់​ ដែល​គេ​ស្គាល់​ថា​ ជា​អ្នក​យក​ភាស៊ី​ចំណាត់​រថយន្ត​ខេត្ត​ប៉ៃលិន បាន​​ជិះ​ម៉ូតូ​យ៉ាង​លឿន​ដេញ​តាម​រថយន្ត​សណ្តោង​របស់​ថៃ​មួយ​គ្រឿង​ក្នុង​ទិសដៅ​ពី​លិច​ទៅ​កើត​(​ស្រប​ទិស​គ្នា​) ប្រហែល​ជា​មាន​បញ្ហា​អ្វីមួយ។ ពេលនោះ​ស្រាប់តែ​ឃើញ​រថយន្ត​សណ្តោង​របស់​ថៃ បន្ថែម​ល្បឿន​យ៉ាង​លឿន ហើយ​រេ​ចង្កូត​តាម​ផ្លូវ បណ្តាល​ឲ្យ​ត្រូវ​អ្នក​ជិះ​ម៉ូតូ​ដួល រួច​ខ្ទាត​អ្នក​ជិះ​ពីក្រោយ​ចូល​ក្រោម​កង់​រថយន្ត កិន​ក្បាល​ស្លាប់​យ៉ាង​អាណោចអាធ័ម និង​ម្នាក់​រង​របួស​ស្រាល។ ចំណែក​ឯ​អ្នកបើកបរ​រថយន្ត​សណ្តោង​របស់​ថៃ បាន​បើក​យ៉ាង​លឿន​បម្រុង​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​ចរាចរ​ណ៍​ខេត្ត​ដេញ​តាម​ក្របួច​បាន​ផងដែរ។

តាម​ប្រភព​ព័ត៌មាន ពី​អ្នក​យក​ភាស៊ី​ដូចគ្នា បាន​ឲ្យ​ដឹង​ថា មុន​ដំបូង​មាន ​រថយន្ត​សណ្ដោង​រ៉ឺម៉ក​របស់​ថៃ​មួយ​គ្រឿង​ធ្វើដំណើរ​ពី​ព្រំដែន​ថៃ​សំដៅ​ទៅ​ខេត្ត​បាត់ដំបង ពេល​មក​ដល់​ចំណតរថយន្ត មិនបាន​បង់​ប្រាក់​ថ្លៃ​បេន​នោះ​ទេ ដោយ​គេច​មិន​បង់ និង​បន្ថែម​ល្បឿន។ ឃើញ​ដូចនេះ​ភ្នាក់ងារ​យក​ភាស៊ី​បេន ក៏បាន​ជិះ​ដេញ​តាម​ ដោយ​ជិះ​ម៉ូតូឌុប​គ្នា​រហូតដល់​កន្លែង​កើតហេតុ​​ក៏​ជួប​គ្រោះថ្នាក់​តែម្តង។

បច្ចុប្បន្ន​សព​បាន​យក​មក​តម្កល់​នៅ​វត្ត​កោង​កាង​រង់ចាំ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើ​បុណ្យ​នៅឯ​ស្រុកកំណើត ចំណែក​រថយន្ត​បង្ក ត្រូវ​បាន​សមត្ថ​ចរាចរ​ណ៍​ខេត្ត យក​មក​រក្សាទុក ដើម្បី​ដោះស្រាយ​គ្នា​តាម​នីតិ​វិធី៕

រថយន្ត​សណ្តោង​ថៃ​ បើក​កៀរ​អ្នក​យក​ភាស៊ី​ចំណតរថយន្ត បណ្តាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់រថយន្ត​សណ្តោង​ថៃ​ បើក​កៀរ​អ្នក​យក​ភាស៊ី​ចំណតរថយន្ត បណ្តាល​ឲ្យ​ដួល​ខ្ទាត​ចូល​ក្រោម​កង់​រថយន្ត​ស្លាប់​ម្នាក់ របួសស្រាល​ម្នាក់