ក្មេង​ស្ទាវ​កើត​អេដស៍ ល្បួង​កុមារី​អាយុ​៤​ឆ្នាំ ​ចាប់​រំលោភ​ក្នុង​បន្ទប់ទឹក ខណៈ​ម្ដាយ​ភ្លេចខ្លួន​

ក្មេង​ស្ទាវ​កើត​អេដស៍ ល្បួង​កុមារី​អាយុ​៤​ឆ្នាំ ​ចាប់​រំលោភ​ក្នុង​បន្ទប់ទឹក ខណៈ​ម្ដាយ​ភ្លេចខ្លួន​



ភ្នំពេញ​ ៖​ ក្មេង​ស្រី​តូច​អាយុ​ទើប​ជាង​៤​ឆ្នាំ​ម្នាក់​ ត្រូវ​បាន​ក្មេង​​ស្ទាវ​ម្នាក់ ​ល្បួង​ហៅ​ចូល​ក្នុង​បន្ទប់​ទឹក​ រួច​ចាប់​រំលោភ បណ្ដាល​ឲ្យ​ក្មេង​ស្រី​នេះ​ដាច់​រលាត់​ប្រដាប់​ភេទ​ហូរ​ឈាម បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល រហូត​ចាប់​ជន​ល្មើស​បាន​​ភ្លាមៗ​ យក​មក​ប្រគល់​ឲ្យ​ប៉ូលិស។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ​២០១៦​ នៅ​ក្នុង​វត្ត​ទឹកថ្លា សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ។

ក្មេង​ស្ទាវ​ ដែល​​រំលោភ អនីតិជន នោះ មានឈ្មោះ វិត សាវុធ ហៅ ​អាងោល អាយុ​១៦​ឆ្នាំ មាន​មុខរបរ​ជា​កម្មករ​នៅ​ក្នុង​សិប្បកម្ម​មួយ​កន្លែង​ ក្នុង​ខណ្ឌ​ទួលគោក​ ស្នាក់នៅ​ផ្ទះ​លេខ​៥​អា ផ្លូវ​លេខ​២៨១​ សង្កាត់​បឹង​កក់​១ ខណ្ឌ​ទួលគោក។

តាម​សេចក្ដី​រាយការណ៍​ពី​មនុស្ស​ជា​ច្រើន​​​នាក់​ ដែល​បាន​ស្គាល់​​ជន​សង្ស័យ​រូប​នេះ ឲ្យ​ដឹង​ថា គាត់​ជា​ក្មេង​កំព្រា​ឪពុក​ម្តាយ (ស្លាប់​ចោល​អស់​ ដោយសារ​កើត​ជំងឺ​អេដស៍)។ ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​ម្នាក់​នេះ​ធ្លាប់​ចាប់​កូន​គេ​រំលោភ​២​ដង​មក​ហើយ​ដែរ ​ហើយ​មាន​ការ​សង្ស័យ​ថា ជន​នេះ​ក៏​អាច​មាន​ផ្ទុក​មេរោគ​អេដស៍ ដែល​ឆ្លង​ពី​ឪពុក​ម្តាយ​ផង​ដែរ។

ចំណែក​កុមារី​រងគ្រោះ​នៅ​ក្នុង​ករណី​ចុង​ក្រោយនេះ មានឈ្មោះ ស.​ស.ម អាយុ​៥​ឆ្នាំ ស្នាក់​នៅ​ជាមួយ​ម្តាយ​នៅ​ភូមិ​ដំណាក់​ធំ​​ សង្កាត់​ស្ទឹង​មាន​មានជ័យ រាជធានី​ភ្នំពេញ។ តាម​សម្ដី​របស់​ម្តាយ​ជនរង​គ្រោះ​បាន​និយាយ​ថា នៅមុន​ពេល​កើត​ហេតុ គាត់​បាន​មក​ចូលរួម​បុណ្យ​សព​បងប្អូន​នៅ​ក្នុង​វត្ត​ទឹក​ថ្លា​នេះ តែ​ដោយសារ​ជាប់រវល់​ភ្លេច​មើល​កូន​មួយស្របក់​ឃើញ​កូន​រត់​ចេញ​មក​ ដោយមាន​ឈាម​ហូរ​ប្រឡាក់​នៅ​ជើង​ និង​ប្រដាប់​ភេទ​ ពេល​សួរនាំ​នាង​តូច​ បាន​ចង្អុល​ប្រាប់​មុខ​ជន​​ ដែល​បាន​ធ្វើ​សកម្មភាព​មិនល្អ​មក​លើ​នាង។

ចំណែក​ជន​សង្ស័យ​វិញ​បាន​សារភាព​ថា ​ខ្លួន​បាន​ល្បួង​ក្មេង​ស្រី​នេះ​ យក​ទៅ​រំលោភ​នៅ​ក្នុង​បន្ទប់ តែ​ពុំ​ទាន់​បានសម្រេច​ទេ ឯ​ឈាម​ដែល​ហូរ​ចេញ​មក​នោះ ដោយសារ​គេ​យក​ម្រាម​ដៃ​​​លូក​ក្នុង​ប្រដាប់​ភេទ​ក្មេង​ស្រី​រងគ្រោះ​ប៉ុណ្ណោះ។

ជនសង្ស័យ​បន្ត​ថា ​​ពេល​ខ្លួន​កំពុង​ស្រាត​ខោ​ហៀបនឹង​ដាក់​ប្រដាប់​ភេទ​របស់​ខ្លួន​ចូល ក្មេង​ស្រី​នោះ​ក៏​រត់​ចេញ​មក​បង្ក​ការ​ភ្ញាក់​ផ្អើល​ និង​ឈាន​ទៅ​ចាប់ខ្លួន​​យក​មក​ប្រគល់​ឲ្យ​ប៉ូលិស​មូលដ្ឋាន​តែម្តង៕