​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ៖ ប្រាក់​ផាកពិន័យ​លើ្ម​ស​ច្បាប់​ចរាចរណ៍ ​ ​ ​ ​ ​ អាច​បង់​តាម​ធនាគារ​នៅ​ចុងឆ្នាំ​២០១៦

ភ្នំពេញ​:
លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានប្រាប់CENអោយដឹងថា នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ កំពុង​ព្យាយាម​ធ្វើការ​សិក្សា ជាមួយនឹង​ធនាគារ​ដើម្បីអោយ​ប្រជាពលរដ្ឋ​អាច​បង់ប្រាក់​ផាកពិន័យ​ពីបទ​លើ្ម​ស ច្បាប់​ចរាចរណ៍ តាម​ប្រព័ន្ធ​ធនាគារ​បាន​នៅ ចុងឆ្នាំ​២០១៦​ខាងមុខ​។

ពាក់ព័ន្ធជាមួយការបង់ប្រាក់ផាកពិន័យពីបទលើ្មសច្បាប់ចរាចរណ៍តាមប្រព័ន្ធធនាគារ​នេះលោកឧត្តមសេនីយ៍ឯករុនរ័ត្នវាសនាមិនបញ្ជាក់ពីឈ្មោះធនាគារដែលនាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ កំពុង​ព្យាយាម​ធ្វើការ​សិក្សា​ជាមួយ​នោះទេ​។

លោកគ្រាន់តែបង្ហើបអោយយដឹងថាការគ្រោងអនុវត្តន៍នីតិវិធីបែបនេះគឺខាងនាយកដ្ឋាន​នគរបាល ចរាចរណ៍ ចង់​ផ្តល់​សេវា​មួយ​ដែលមាន​លក្ខ​ណៈ ខិតជិត​ប្រជាពលរដ្ឋ ផ្តល់​ភាពងាយស្រួល ដល់​ពួកគាត់ ជួយ​អោយ​ចំណេញ​ពេលវេលា ដោយ​មិនចាំបាច់​អោយ​ពួកគាត់​ពិបាក ធ្វើដំណើរ​ទៅ​បង់ប្រាក់​ផាកពិន័យ​នៅតាម​បណ្ដា អធិការដ្ឋាន​នគរបាល​ស្រុក ខណ្ឌ ក្រុង​ទៀត​នោះទេ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា​បញ្ជាក់ថា ចាប់តាំងពី​ផ្តើម​រឹតបន្តឹង​ការអនុវត្តន៍​ច្បាប់​ចរាចរណ៍​ផ្លួ​វ​គោក ឃើញថា​៦​ខែ​ក្នុង​ឆ្នាំ​២០១៦​នេះ​គ្រោះថ្នាក់​ចរាចរណ៍​មាន ការថយចុះ​ចំនួន​២០០​ករណី របួសធ្ងន់​ស្រាល​ក៏មាន​ការថយចុះ រីឯ​ចំនួន​អ្នកស្លាប់​ក៏​ថយចុះ ចំនួន​៨១​នាក់​ផងដែរ​៕⁠⁠⁠⁠s/m​