ស្ថានទូត​អាមេរិក រៀបចំ​«​សប្តាហ៍​អាហារ​ដ្ឋា​ន​អាមេរិក​»​ជា​លើកដំបូង​នៅ​កម្ពុជា​ និពន្ធដោយ : ថ្មីៗ       June-25-2016, 4:59 pm         324

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ស្ថានទូត​អាមេរិក រៀបចំ​«​សប្តាហ៍​អាហារ​ដ្ឋា​ន​អាមេរិក​»​ជា​លើកដំបូង​នៅ​កម្ពុជា​​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា នឹង​រៀបចំ​«​សប្តាហ៍​អាហារ​ដ្ឋា​ន​អាមេរិក និង​បង្ហាញ​ភាព​ចំរុះ​នៃ​ម្ហូបអាហារ​អាមេរិក​» ដើម្បី​អបអរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៅក្នុង​សហរដ្ឋអាមេរិក​។ នេះ​បើ​ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​។​

​សប្តាហ៍​ដំបូងបង្អស់​ស្តីពី​អាហារ​ដ្ឋា​ន​អាមេរិក​នៅ​កម្ពុជា នឹងត្រូវ​ប្រារព្ធ​ឡើង​ពី​ថ្ងៃទី ២៧ ខែមិថុនា ដល់​ថ្ងៃទី ៤ ខែកក្កដា ដែលជា​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​នៅក្នុង​សហរដ្ឋអាមេរិក ដោយ​ស្ថានទូត​អាមេរិក​បានធ្វើ​ជា​ដៃគូ​ជាមួយ​អាហារ​ដ្ឋា​ន​ចំនួន ២០ ដែល​ត្រូវបាន​ជ្រើសរើស​មក ដើម្បី​នាំមក​នូវ​ម្ហូបអាហារ ផ្សេងៗ របស់​អាមេរិក ដល់​សាធារណជន​កម្ពុជា​។​

​នៅក្នុង​អំឡុងពេល​នៃ​សប្តាហ៍​អាហារ​ដ្ឋា​ន​នេះ អាហា​រដ្ឋា​ន​ដែល​ចូលរួម​នៅក្នុង​រាជធានី​ភ្នំពេញ នឹង​ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេសៗ​ជាច្រើន​។ ភ្ញៀវ​ដែល​មក​បរិភោគ​ក្នុង​អាហារ​ដ្ឋា​ន​ទាំងនេះ អាច​ទិញ​ម្ហូបអាហារ​ផ្សេងៗ ដែល​គេ​បាន​យកមក​ពី​ទូទាំង​សហរដ្ឋអាមេរិក ដែលមាន​ដូចជា Hamburger តាម​ប្រពៃណី ការ៉េម​កី ស៊ុប Gumbo ម្ហូប​របស់​អ្នកស្រុក​នៅ​រដ្ឋ Hawaii ម្ហូប​ពិសេស​របស់​អាមេរិក​តា​ម​បែប​ជនជាតិ​ម៉ិ​កសិក និង​បន្ទះ​សាច់​អាំង ឬ​ចៀន​ប្រកបដោយ​ឱជា​រស​របស់​អាមេរិក​។​

​អាហា​រដ្ឋា​ន​ដែល​ចូលរួម​មានដូចជា Aloha Ono, Black Bambu, Botanico Wine and Beer Garden, Brooklyn Pizza and Bistro, Burger King, Cold Stone Creamery, Dairy Queen, Digby’s, Domino’s Pizza, the Exchange, Fatboy Sub ‘n’ Salad, KFC, Krispy Kreme, Lone Pine Café, Mike’s Burger House, New York Steakhouse, Ocean Prime Steakhouse, the Original Steakhouse, Swensen’s, និង​អាហារ​ដ្ឋា​ន Taqueria Corona​។

​ព័ត៌មាន​លម្អិត​ស្តីពី​ការលក់​បញ្ចុះ​តំលៃ​របស់​អាហា​រដ្ឋា​ន​មួយៗ​ទាំងនេះ​មាននៅ​អាហា​រដ្ឋា​ន និង នៅក្នុង​គេហទំព័រ​ឬ​លើ​ទំព័រ​ហ្វេ​ស​បុក​របស់គេ​ផ្ទាល់​៕