កម្ពុជា​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្លួន​២២​នាក់ ពី​ប្រទេស​ថៃ​ និពន្ធដោយ : ថ្មីៗ       June-25-2016, 6:19 pm         44

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ខ្លួន​២២​នាក់ ពី​ប្រទេស​ថៃ​​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ  បាន​អន្តរាគមន៍​ឲ្យ​ពលរដ្ឋ​កម្ពុជា​សរុប​ចំនួន​២២​នាក់ ក្នុងនោះ​កុមារ​៦​នាក់ ឲ្យ​ត្រឡប់មក​មាតុប្រទេស​វិញ​។ ពួកគេ​បាន​មកដល់​កម្ពុជា​វិញ​ហើយ កាលពី​រសៀល​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ​២០១៦ តាម​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​។​

​បើតាម​ក្រសួងការបរទេស​កម្ពុជា ពលរដ្ឋ​ខ្មែរ​ទាំង ២២​នាក់​នោះ ពួកគេ​ត្រូវបាន​អាជ្ញាធរ​ថៃ​ខេត្ត​សា​កែវ និង​នគរបាល​អន្តោប្រវេសន៍​ខេត្ត  ឃាត់ខ្លួន​នៅក្នុង​សិប្បកម្ម​ម្នាងសិលា​ចំនួន ៣ កន្លែង នៅ​ឃុំ​សាលា​លាំ​ឌួ​ន ទី​រួម​ខេត្ត សា​កែវ កាលពី​ថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៦ បន្ទាប់ពី​រកឃើញថា ពុំមាន​លិខិតឆ្លងដែន ឬ Border Pass​។​

​ក្រោម​ការសម្របសម្រួល ពី​ស្ថាន​អគ្គ​កុងស៊ុល និង​អាជ្ញាធរ​ថៃ ថៅកែ​ថៃ ក៏បាន​ផ្តល់ប្រាក់​ឈ្នួល​ពលកម្ម ដែល​ពុំទាន់​បើក​ជូន​ពលករ​ទាំង​១៦​នាក់ និង​បាន​សន្យា​ទទួលយក​ពយ​ក​គេ ឱ្យចូល​ធ្វើការ​ស្របច្បាប់​ក្នុង​សិប្បកម្ម​របស់ខ្លួន ពេលធ្វើ​ឯកសារ​ឱ្យ​ត្រឹមត្រូវ​នៅ​កម្ពុជា​។ នេះ​ជាការ​បញ្ជាក់​របស់​ក្រសួងការបរទេស​កម្ពុ​ជា ដែល​បាន​បន្ថែមថា ថៅកែ​ថៃ ក៏​យល់ព្រម​ចេញថ្លៃ​ធ្វើឯកសារ​ផ្សេងៗ​ជាមុន ហើយ​កាត់​ចំណាយ​ទាំងនេះ​ពី​ថ្លៃឈ្នួល​ពលកម្ម​របស់​ព​លករ នៅពេល​ក្រោយ​៕