វិធីសាស្ត្រងាយៗដើម្បីបំបាត់កំហឹង

វិធីសាស្ត្រងាយៗដើម្បីបំបាត់កំហឹង

គ្រប់ពេលដែលអ្នកមានកំហឹង តើអ្នកធ្វើអ្វីខ្លះ? នៅពេលដែលកើតកំហឹងក្រេវក្រោធ វាគឺជាអារម្មណ៍ទោសៈម្យ៉ាងដែលអាចកើតឡើង ចំពោះមនុស្សជា ញឹកញាប់ដោយប្រការណាមួយ។ ហើយប្រសិនបើបណ្តោយឲ្យអារម្មណ៍ក្រេវក្រោធកកស្ទះក្នុងចិត្តយូរ វានឹងជះផលអាក្រក់ប៉ះពាល់ដល់សុខភាពចិត្ត និងសុខភាពកាយបានយ៉ាងងាយ បំផុត។ ដោយខ្លាចមានផលអាក្រក់ប៉ះពាល់ដល់សុខភាពរបស់ប្រិយមិត្ត ផបហ្សូន អាស៊ីសូមយកចំណុចដ៏ដូចជា វិធីដែលអ្នកត្រូវធ្វើនៅពេលអ្នកមាន កំហឹងនៅក្នុងខ្លូន គួរអនុវត្តតាមវិធីដូចខាងក្រោមនេះ៖

១-តាំងឬផ្ចង់ស្មារតី រាប់ពី១-១០ នេះជាវិធីដែលធ្វើឲ្យអ្នកមានសមាធិ និងមានពេល ត្រិះរិះពិចារណាចំពោះអ្វីដែលយើងបម្រុង នឹងនិយាយឬធ្វើថាវា ជះផលអាក្រក់ អ្វីខ្លះដល់យើង និងអ្នកដទៃ ហើយតើយើងគួរនិយាយឬមិនគួរនិយាយ ។ វាជាវិធីរំងាប់កំសួល អារម្មណ៍ឲ្យត្រជាក់នឹងនរឡើងវិញជា វិធីដែលមានប្រសិទ្ធភាព បំផុត ។

២-គេចចេញពីស្ថានការណ៍ចំពោះមុខមិនមែនបានន័យថាឱ្យអ្នកមិនគិត ដោះស្រាយ បញ្ហានោះទេ គឺថាបើអ្នក ពុំអាច រំងាប់អារម្មណ៍ក្រេវក្រោធបានទេ អ្នកគួរចៀសចេញ ពីស្ថានការណ៍ដែលយើង កំពុងប្រឈម ដើម្បីឲ្យស្ងប់អារម្មណ៍ចាំវិលត្រឡប់ មកដោះស្រាយ បញ្ ហាឡើងវិញ នៅពេលក្រោយ។

៣-រកទីប្រឹក្សានៅពេលដែលអ្នកមានអារម្មណ៍ក្រេវក្រោធមិនសប្បាយចិត្ត ចូររក ទីប្រឹក្សាដូចជា ឪពុកម្តាយ មិត្តភក្តិជិត ស្និទ្ធ ដែលអ្នកអាច ទម្លាយ រឿងក្នុងចិត្ត ប្រាប់បាន ព្រោះការនិយាយរឿងក្នុងចិត្តប្រាប់មនុស្សដែលយើងអាចទុកចិត្ត អាចជួយកាត់បន្ថយ អារម្មណ៍ ក្រេវក្រោធយ៉ាងស័ក្តិសិទ្ធ។ ចំណែកលទ្ធផល ដែលបានទទួលបន្តមកទៀត គឺយោបល់ល្អៗសម្រាប់ឲ្យយើងយកទៅ ដោះស្រាយបញ្ហា ៕៤-ឈប់គិតរឿងដែលធ្វើឲ្យខឹង ឬមិន សប្បាយចិត្តប្រសិនជាគិតដល់បញ្ហា នោះ ហើយវាធ្វើឱ្យអ្នកកើត កំហឹងឬមិនសប្បាយចិត្តនោះសូមអ្នក បញ្ឈប់ ការគិត ពីរៀងនោះទៀតទៅ ហើយ ងាកទៅធ្វើការងារអ្វីដែលយើង ចូលចិត្តជំនួសវិញ ដូចជាលេងកីឡា លេងហ្គេម ស្តាប់ចម្រៀង មើលទូរទស្សន៍ ដើម្បីជួយធ្វើឲ្យ អារម្មណ៍ ដែលមួហ្មង រលាយបាត់អស់ ៕

ប្រភព៖ iknow

  • វិធីសាស្ត្រងាយៗដើម្បីបំបាត់កំហឹង已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:ចំនេះដឹង
Tags: