ហម ឈ​រ៉ា សំណូមពរ​ឱ្យ​សរសេរ​អក្សរ​ខ្មែរ​នៅក្នុង​បណ្តាញ​សង្គម​

6 Videos

បច្ចុប្បន្ននេះគេសង្កេតឃើញថា រាល់បណ្តាអ្នកលេងបណ្តាញសង្គមនានា ជាពិសេស បណ្តាញសង្គមហ្វេសប៊ុកនៅក្នុងប្រទេសកម្ពុជាមួយចំនួនតែងតែនាំគ្នាសរសេរជាអក្សរឡាតាំងដាក់នៅក្នុង Status រឺក៏ពេល Chat ជាដើម ដែលវាសឹងតែក្លាយជាទម្លាប់ទៅហើយ ។ ដោយសារតែបញ្ហានេះបានធ្វើឱ្យតារាសម្តែងស្រករមុន គឺលោក ហម ឈរ៉ា ធ្វើការសំ ណូមពទៅដល់បណ្តាបងប្អូនទាំងអស់ដែលលេងបណ្តាញសង្គមសូមងាកមកសរសេរអក្សរជាតិខ្មែរវិញជំនួសឱ្យការសរសេរជាអក្សរឡាតាំង ។

P9

លោក ហម ឈរ៉ា បាន សំណូមពរបែបនេះដោយសរសេរសារនៅក្នុងបណ្តាញសង្គម ហ្វេសប៊ុករបស់លោកដែលមានខ្លឹមសារថា «សុំការអធ្យាស្រ័យទាំងអស់គ្នាពីបងប្អូនដែលលោក ទម្លាប់សរសេរជាអក្សរឡាតាំង សំណូមពរសុំអោយបងប្អូនមេត្តាព្យាយាមសរសេរជាអក្សរជាតិ យើងវិញទៅសូមបញ្ឈប់ការសរសេរជាអក្សរឡាតាំងទៅណាកុំអោយថ្ងៃក្រោយទៅអាចនឹងបាត់បង់អក្សរជាតិរបស់យើង អាណិតដល់កូនៗយើងជំនាន់ក្រោយកុំអោយការសរសេរអក្សរជាឡា តាំងក្លាយជាទម្លាប់ បើបងប្អូនអត់ទាន់បញ្ចូលហ្វុនខ្មែរទៅបញ្ចូលទៅណា ។ សុំចិត្តមេត្តាអភ័យពី បងប្អូនផងដោយក្តីគោរព» ។ តាមរយៈសារសំណូមពរនេះដែរ គឺមានអ្នកគាំទ្រនូវទស្សនៈរបស់លោកជាច្រើនដោយ អ្នកខ្លះសូមឱ្យចាប់ផ្តើមតាំងពីពេលនេះតទៅ ហើយមានអ្នកខ្លះទៀតថែមទាំងសុំឱ្យដូរឈ្មោះជា អក្សរខ្មែរថែមទៀតផង ។

ហម ឈ​រ៉ា សំណូមពរ​ឱ្យ​សរសេរ​អក្សរ​ខ្មែរ​នៅក្នុង​បណ្តាញ​សង្គម​

សូមបញ្ជាក់ផងដែរថា លោក ហម ឈរ៉ា គឺជាតារាសម្តែងមួយរូបដែលធ្លាប់មានឈ្មោះ បោះសម្លេងផងដែរកាលជំនាន់តារាសម្តែងលោក ទេព រិនដារ៉ូ, យុត្ថារ៉ា ឆានី, ជា សំណាង, កែវ កុសល, ហង្ស ផល្លីមធុរ៉ា និងលោក សុភា ដេវីដ ជាដើម ៕ យ៉ានុ

ហម ឈ​រ៉ា សំណូមពរ​ឱ្យ​សរសេរ​អក្សរ​ខ្មែរ​នៅក្នុង​បណ្តាញ​សង្គម​
ហម ឈ​រ៉ា សំណូមពរ​ឱ្យ​សរសេរ​អក្សរ​ខ្មែរ​នៅក្នុង​បណ្តាញ​សង្គម​
ហម ឈ​រ៉ា សំណូមពរ​ឱ្យ​សរសេរ​អក្សរ​ខ្មែរ​នៅក្នុង​បណ្តាញ​សង្គម​
ហម ឈ​រ៉ា សំណូមពរ​ឱ្យ​សរសេរ​អក្សរ​ខ្មែរ​នៅក្នុង​បណ្តាញ​សង្គម​
ហម ឈ​រ៉ា សំណូមពរ​ឱ្យ​សរសេរ​អក្សរ​ខ្មែរ​នៅក្នុង​បណ្តាញ​សង្គម​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត