វិធីព្យាបាល អាការៈឈឺធ្មេញ តាមបែបងាយៗ

វិធីព្យាបាល អាការៈឈឺធ្មេញ តាមបែបងាយៗ

អាការៈឈឺធ្មេញអាចជាអាការៈបង្កការឈឺចាប់ខ្លាំងបំផុត ពិបាកទ្រាំ ដែលមនុស្សមួយចំនួនជួបប្រទះ។បញ្ហាឈឺចាប់នេះ អាចត្រូវបានដោះស្រាយនិងព្យាបាលឱ្យជាសះស្បើយ ដោយ ទន្ដពេទ្យជំនាញ។ នៅពេលការឈឺចាប់នេះ កើតមានឡើង នៅពាក់កណ្ដាលរាត្រីឬនៅក្នុងអំឡុងពេលដើរកម្សាន្ដពេលវិស្សមកាល ធ្វើឱ្យអ្នកគ្មានឱកាសឬពិបាកស្វែងរកការព្យាបាល បន្ទាន់ តើអ្នកគួរធ្វើបែបណា? មួលហេតុបណ្ដាលឱ្យមានអាការៈឈឺធ្មេញ៖
– ធ្មេញប្រហោង
– រលាកអញ្ចាញធ្មេញ
– អនាម័យមិនបានល្អ
– អាការៈស្រៀវធ្មេញ
– ប៉ះទង្គិចធ្មេញជាមួយវត្ថុរឹងដោយចៃដុន្យខាងក្រោមនេះ គឺជាវិធីធម្មជាតិ ៣យ៉ាងដើម្បីព្យាបាលអាការៈឈឺធ្មេញ៖

១. នៅពេលអាការៈឈឺធ្មេញបង្កដោយធ្មេញប្រហោង វាអាចធូរស្រាលឆាប់រហ័ស ដោយការលាបប្រេងក្ដាំងពូ ពីព្រោះវាមានគុណប្រយោជន៍ ក្នុងការសម្លាប់មេរោគនិងបន្ថយការឈឺចាប់ នឹងធ្វើឱ្យអ្នកបានធូរស្រាលពីអាការៈនេះបានជាច្រើនម៉ោង។

២. ខ្ទឹមស ក៏មានប្រសិទ្ធភាពក្នុងការសម្លាប់មេរោគ និងជាថ្នាំអង់ទីប៊ីយ៉ូទិក ដើម្បីព្យាបាលអាការៈឈឺធ្មេញដែរ។គុណប្រយោជន៍នេះសម្រេចបាន ដោយសារសមាសធាតុម្យ៉ាងឈ្មោះថា allicin មានប្រសិទ្ធភាពធ្វើឱ្យបរិវេណឈឺចាប់ប្រែជាស្ពឹកនិងសម្លាប់ការលុកលុយបាក់តេរី ពីខាងក្រៅ។ អ្នកអាចយកខ្ទឹមសរ ទៅចម្រាញ់ជាប្រេង ហើយយកវាមកលាប ត្រង់បរិវេណឈឺចាប់ ឬយកវាទៅបុកឱ្យខ្ទេចហើយលាបដោយផ្ទាល់ នៅត្រង់កន្លែងឈឺចាប់។

៣.ទឹកកកត្រូវបានមនុស្សនិយមប្រើជាវិធីព្យាបាលអាការៈឈឺធ្មេញបន្ទាន់មុនពេលទៅមន្ទីរពេទ្យ។ វាមានប្រសិទ្ធភាពធ្វើឱ្យធូរស្រាលនៅបរិវេណ ឈឺ ចាប់។ប្រសិនបើអាការៈឈឺធ្មេញធ្វើឱ្យមុខរបស់អ្នកហើម ចូរដាក់ស្អំទឹកកកពីលើវា។ដើម្បីចៀសវាងការរលាកស្បែកចូរដាក់ប្រដាប់ខ័ណ្ឌ នៅ ចន្លោះទឹកកក និងរាងកាយរបស់អ្នក។ អ្នកអាចប្រើក្រណាត់ឬថង់ផ្លាស្ទីក ដើម្បីដាក់ជាទ្រនាប់ទឹកកក។ គន្លឹះខាងលើអាចត្រឹមតែធ្វើឱ្យអ្នក ធូរស្រាល ពីការ ឈឺចាប់បានមួយរយៈពេលប៉ុណ្ណោះ ហេតុដូច្នេះប្រសិនបើអ្នកចង់ឱ្យអាការៈនេះជាសះស្បើយជារៀងរហូតអ្នកត្រូវទៅ ទទួលការព្យាបាល នៅមន្ទីរ ពេទ្យ៕

ប្រភព៖ iknow

  • វិធីព្យាបាល អាការៈឈឺធ្មេញ តាមបែបងាយៗ已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:សុខភាព
Tags: