អភិបាលខេត្ត ឯកឧត្ដម កែន សត្ថា យក​ប្រាក់​ឧបត្ថម្ភ​ក្មេង​ស្រី​មាន​ជំងឺ​ចម្លែក

ខេត្តកែប៖ ឯកឧត្ដម កែន សត្ថា អភិបាលខេត្តកែប បានយកប្រាក់ចំនួន៥០ម៉ឺនរៀល ទៅឧបត្ថម្ភក្មេងស្រីដែលមានជំងឺចម្លែក ដែលបានផ្អាកការសិក្សាជាបណ្ដោះអាសន្ន នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦នេះ ស្ថិននៅភូមិ ដំណាក់ចង្អើរ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។

ក្មេងស្រីម្នាក់នេះឈ្មោះ ស៊ូ ស្រីនិច អាយុ១៤ ឆ្នាំជាសិស្សរៀនថ្នាក់ទី៨ មានទីលំនៅភូមិឃុំខាងលើ បានកើតជម្ងឺចម្លែក ដែលមានអាការៈរោគសើស្បែកធ្ងន់ធ្ងរ និងបានផ្អាកការសិក្សាជាបណ្ដោះអាសន្នដោយសារតែកើតជម្ងឺនេះ។

ក្រោយទទួលដំណឹងនេះអភិបាលខេត្តកែប បាននាំយកថវិការបស់កាកបាទក្រហមកម្ពុជាចំនួន៥០ម៉ឺនរៀល ទៅឧបត្ថម្ភនិងបានចាត់ចែងនាំគ្រូពេទ្យអោយជួយពិនិត្យព្យាបាល ដើម្បីឲ្យក្មេងស្រីខាងលើឆាប់បានចូលសិក្សាវិញ៕
អភិបាលខេត្ត ឯកឧត្ដម កែន សត្ថា យក​ប្រាក់​ឧបត្ថម្ភ​ក្មេង​ស្រី​មាន​ជំងឺ​ចម្លែក

ប្រភព៖ kqube

  • អភិបាលខេត្ត ឯកឧត្ដម កែន សត្ថា យក​ប្រាក់​ឧបត្ថម្ភ​ក្មេង​ស្រី​មាន​ជំងឺ​ចម្លែក已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:កំសាន្ត
Tags: