ឡាវ​បើក​វេទិកា​អេកូ​ទេសចរណ៍​អាស៊ាន ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស​ និពន្ធដោយ : រឿន ភារុន       June-25-2016, 7:39 pm         34

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឡាវ​បើក​វេទិកា​អេកូ​ទេសចរណ៍​អាស៊ាន ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស​​ខេត្ត​ចំប៉ា​សាក់​- ប្រទេស​ឡាវ​៖ ក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ បាន​បើក​វេទិកា​អេកូ​ទេសចរណ៍​អាស៊ាន ដើម្បី​ផ្សព្វផ្សាយ​ពី​អេកូ​ទេសចរណ៍​ឡាវ និង​សមាជិក​អាស៊ាន​។ វេទិកា​បាន​ប្រព្រឹត្តឡើង​រយៈ ពេល ៥​ថ្ងៃ ចាប់ពី​ថ្ងៃទី​២១ ដល់ ២៥​ខែមិថុនា ឆ្នាំ​២០១៦ នេះ​។​

​តំណាង​រដ្ឋាភិបាល​ឡាវ អាស៊ាន អ្នក​ធុរកិច្ច សមាគមជាតិ​-​អន្ដរជាតិ សហគមន៍​ទីភ្នាក់ងារ​ទេសចរណ៍ អង្គការក្រៅរដ្ឋាភិបាល និង​សហគមន៍​ទេសចរ​ឡាវ​ជាង ៤០០​នាក់ បាន​ចូលរួម​វេទិកា​អេកូ​ទេសចរណ៍​អាស៊ាន ក្នុង​ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​។

​លោក Bosengkham Vongdara រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន វប្បធម៌ និង​ទេសចរណ៍​ឡាវ និង​ជា​ប្រធាន​វេទិកា​អេកូ​ទេសចរណ៍​អាស៊ាន​ដែល​ទទួលបន្ទុក​រៀបចំ​វេទិកា​ទេសចរណ៍ ជា​លើកដំបូង ក្នុង​ឆ្នាំ ២០១៦​នេះ បាន​ថ្លែងថា វេទិកា​អេកូ​ទេសចរណ៍​អាស៊ាន​ឡាវ នឹង​ជួយ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​ទេសចរ​ឡាវ និង​សមាជិក​អាស៊ាន​កាន់តែ​ប្រសើរ​ថែមទៀត​។​

ឡាវ​បើក​វេទិកា​អេកូ​ទេសចរណ៍​អាស៊ាន ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស​ និពន្ធដោយ : រឿន ភារុន       June-25-2016,  7:39 pm         34

​វេទិកា​អេកូ​ទេសចរណ៍​អាស៊ាន​ឆ្នាំ​២០១៦​នេះ មានកម្ម​វិធី​នានា រួមមាន ពិ​ព័រ​ណ៌​ផលិតផល​ទេសចរណ៍​ឡាវ អាស៊ាន កិច្ចប្រជុំពេញអង្គ (Plenary Sessions) សិក្ខាសាលា​ធុរកិច្ច​លើ​ផ្នែក​អេកូ​ទេសចរណ៍ (Ecotourism Business Seminar) ការបង្ហាញ​លទ្ធផល​សិក្សា​ស្រាវជ្រាវ លើ​ផ្នែក​អេកូ​ទេសចរណ៍ (Ecotourism Research Symposium) ដំណើរ​ទស្សនកិច្ច​តំបន់​ទេសចរណ៍ និង​កិច្ចប្រជុំតុមូល​ភាគី​ទីភ្នាក់ងារ​ទេសចរ​អាស៊ាន ស្តីពី​អេកូ​ទេសចរណ៍ និង ជាដើម ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្ដិការ​ព​ហុ​ភាគី ក្នុងការ​អភិវឌ្ឍ​វិស័យ​អេកូ​ទេសចរណ៍​ប្រកបដោយ​និរន្ដរភាព​។​

​លោក Bosengkham Vongdara ជឿជាក់ថា ភាគី​វិស័យ​អេកូ​ទេស​រណ៍​ពាក់ព័ន្ធ​ទាំងអស់ នឹង​រួបរួម​សហការគ្នា​ពិភាក្សា និង​ផ្លាស់ប្តូរ​បទពិសោធន៍​ការងារ​ទេសចរណ៍​ល្អៗ ដើម្បី​ធានា​នូវ​ការអភិវឌ្ឍ​ប្រកប​ប្រសិទ្ធភាព និង​និរន្ដរភាព​ធនធានបរិស្ថាន​ធម្មជាតិ ស្របតាម​គោលនយោបាយ​អេកូ​ទេសចរណ៍​អាស៊ាន ASEAN Roadmap for Strategic Development of Ecotourism Clusters and Tourism Corridors​។​

ឡាវ​បើក​វេទិកា​អេកូ​ទេសចរណ៍​អាស៊ាន ដើម្បី​ទាក់ទាញ​ទេសចរ​បរទេស​ និពន្ធដោយ : រឿន ភារុន       June-25-2016,  7:39 pm         34

​លោក អាង គឹម​អៀង ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរ​កម្ពុ​ជា និង​ប្រធាន​ទីភ្នាក់ងារ​ទេសចរណ៍ Great Angkor Tour ប្រាប់​ពី​សារៈសំខាន់​នៃ​វេទិកា​នេះ​ដល់​សារព័ត៌មាន​ថ្មីៗ​ថា វា​នឹង​ជួយ​ទាក់ទាញ ភ្ញៀវទេសចរ​ពី​បរទេស​មក​ប្រទេស​ឡាវ រួមទាំង​សមាជិក​អាស៊ាន ព្រោះ​ឡាវ​បាន​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍​របស់គេ​ទៅ​ពិភពលោក​។​

​យ៉ាងណា វាគ្មិន​ក្នុង​វេទិកា ASEAN Ecotourism Forum 2016 ប្រទេស​ឡាវ លើកឡើង​ពី​បញ្ហា មួយចំនួន​ដែល​ឡាវ និង​សមាជិក​អាស៊ាន​ត្រូវ​កែលម្អ​បន្ថែមទៀត រួមមាន ការផ្សព្វផ្សាយ​តំបន់ ទេសចរ តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិជ្ជាជីវៈ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម កែលម្អ​ហេ​ដ្ឋា​ន​រចនា បដិសណ្ឋារកិច្ច បរិស្ថាន និង​រមណី​ដ្ឋា​ន​ធម្មជាតិ​កែច្នៃ ជាដើម​។ លោក អាង គឹម​អៀង ជឿជាក់ថា អាស៊ាន ក្លាយជា​គោលដៅ​ទេសចរណ៍​ធំ​មួយ ក្នុង​ពិភពលោក ព្រោះ​សមាជិក​អាស៊ាន មាន​តំបន់​ទេសចរ​ធម្មជាតិ និង​វប្បធម៌ ជាច្រើន​៕