ការរំពឹង​របស់ Ron Ng លើ លី តាវ​ហួ​

6 Videos


ការផ្លាស់ប្តូរពីការសម្តែងក្នុងរឿងភាគទៅជាក្នុងខ្សែភាពយន្តមិនមែនងាយស្រួលដូចការគិតនោះទេ ជាក់ស្តែងគឺសម្រាប់តារាសម្តែងហុងកុង លោក Ron Ng ។

P9

សព្វថ្ងៃនេះ លោក Ron Ng កំពុងតែមមាញឹកនឹងការងារសិល្បៈយ៉ាងខ្លាំង ជាពិសេស ក្នុងខ្សែភាពយន្តបែបវាយតប់ Shock Wave ដែលលោកត្រូវដើរតួជាមួយនឹងតារាជើងចាស់ Andy Lau ឬ ស្គាល់ថា លី តាវហួ ។ ថ្វីបើលោក Ron មិនសូវចេញមុខច្រើននៅក្នុងរឿងនេះ តែលោកក៏ជាតួអង្គសំខាន់មួយក្នុងរឿងនេះ ដែលដើរតួអង្គជាអ្នកដោះគ្រាប់បែកដ៏ជំនាញម្នាក់ ។ តារាទាំងពីរសុទ្ធតែមានឈ្មោះបោះសំឡេងមិនធម្មតាឡើងនៅប្រទេសចិន ហើយចំពោះការចេញមុខរួមគ្នាលើកនេះក៏ឃើញថា មានការគាំទ្រយ៉ាងច្រើនផងដែរ ។ លោក Ron បាននិយាយខ្លះៗលើរឿងនេះដែរថា លោកសម្រេចចិត្តចូលសម្តែងក្នុងរឿងនេះ ព្រោះលោកជឿជាក់ថា លោកនឹងអាចទទួលបានបទពិសោធខ្លះៗពីលោក លី តាវហួ ហើយពិតណាស់ អ្វីៗក៏ដូចជាការគិតរបស់លោកមែន ។ លោក លី បានបង្ហាត់ បង្ហាញលោកយ៉ាងច្រើន ហើយទោះបីជាវាមានភាពលំបាកច្រើន ក៏លោកជឿជាក់ថា លោកនឹងអាចធ្វើវាបាន ។

ការរំពឹង​របស់ Ron Ng លើ លី តាវ​ហួ​

រឿង Shock Wave នឹងនាំមកនូវទស្សនីយភាពថ្មីមួយទៀតមកដល់មហាជន ដែលវាអាចនឹងដាក់បញ្ចាំងនៅតាមរោងភាពយន្តនានានៅពាក់កណ្តាលឆ្នាម ២០១៧ ៕ ថាវរិទ្ធ (ប្រភព ៖ ជេនស្តារ)

ការរំពឹង​របស់ Ron Ng លើ លី តាវ​ហួ​
ការរំពឹង​របស់ Ron Ng លើ លី តាវ​ហួ​
ការរំពឹង​របស់ Ron Ng លើ លី តាវ​ហួ​
ការរំពឹង​របស់ Ron Ng លើ លី តាវ​ហួ​
ការរំពឹង​របស់ Ron Ng លើ លី តាវ​ហួ​
ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត