ទម្លាយ​រឿង​ពិត​ពីក្រោយ​ការលើក​ពានរ​បស់ នី រតនា​

6 Videos


បច្ចុប្បន្ននេះកម្មវិធី Cambodian Idol រដូវកាលទី ២ បានចាប់ផ្តើមឱ្យបេក្ខជនដាក់ពាក្យ ដើម្បីប្រឡងទៀតហើយ។ ទន្ទឹមនឹងនេះដែរ ម្ចាស់ពាន Cambodian Idol រដូវកាលទី ១ នី រតនា ក៏បានអំពាវនាវតាមបណ្តាញសង្គមរបស់ខ្លួនឱ្យបងប្អូន ជាពិសេស យុវវ័យដែលស្រឡាញ់ និង និយមវិស័យសិល្បៈចម្រៀងរួសរាន់ដាក់ពាក្យដើម្បីចូលរួមប្រកួត។

P9

តារាចម្រៀងដែលកើតចេញពីកម្មវិធី Cambodian Idol រដូវកាលទី ១ នី រតនា បានប្រ កាសឱ្យអ្នកដែលនិយម និង ស្រឡាញ់សិល្បៈចម្រៀងរួសរាន់សម្រាប់ចូលរួមកម្មវិធី Cambodian Idol រដូវកាលទី ២ ដោយតារាចម្រៀងរូបនេះបានសរសេរនៅក្នុង Instagram របស់ខ្លូនថា «ជំរាបសួរ បងប្អូនពូមីងអ៊ុំប្រុសអ៊ុំស្រី មិត្តៗយុវវ័យទាំងអស់គ្នាដែលនិយមស្រឡាញ់ចូលចិត្តគាំទ្រនូវវិស័យសិល្បៈចម្រៀង ! ថ្ងៃនេះខ្ញុំបាទ នី រតនា មានរឿងល្អមួយ ! ចង់ជំរាបទៅបងប្អូនទាំងអស់គ្នា ឱ្យបានដឹង ! ឥឡូវនេះកម្មវិធី Cambodian Idol រដូវកាលទីពីរបានឈានមកដល់ទៀតហើយ នេះគឺជាឱកាសសម្រាប់បងប្អូនទាំងអស់គ្នាដែលស្រលាញ់ចូលចិត្តវិស័យសិល្បៈខាងផ្នែកចម្រៀង រួសរាន់ឡើងចំណាយពេលតែមួយថ្ងៃអាចកែប្រែនិស្ស័យក៏ដូចជាវាសនារបស់លោកអ្នកឱ្យក្លាយជាការពិតបាន សូមកុំភ្លេចចូលរួមដាក់ពាក្យទាំងអស់គ្នា អរគុណ !🙏🙏» ។

ទម្លាយ​រឿង​ពិត​ពីក្រោយ​ការលើក​ពានរ​បស់ នី រតនា​

ទាក់ទងទៅគន្លឹះសំខាន់ៗមួយចំនួនដែលបេក្ខជន បេក្ខនារីអាចនឹងក្លាយជាអ្នកទទួលពាន Cambodian Idol រដូវកាលទី ២ នោះតារាចម្រៀង នី រតនា បានបង្ហើបប្រាប់ឱ្យដឹងថា បេក្ខជន បេក្ខនារី ត្រូវធ្វើតាមលក្ខន្តិកដែលគេដាក់ឱ្យ និងត្រូវជ្រើសរើសយកបទចម្រៀងណាដែលគិតថា ច្រៀងទៅត្រូវនឹងសំឡេងខ្លួនឯង ហើយអាចច្រៀងបានមួយរយភាគដោយគ្មានការភ័យខ្លាច ។ យើងមិនត្រូវជ្រើសរើសបទចម្រៀងណាដែលយើងច្រៀងស្តាប់ទៅពីរោះតែខ្លូនឯងនោះទេ ត្រូវសាកសួរមិត្តភក្កិ ឬក៏អ្នកដែលមានជំនាញថា បទដែលយើងជ្រើសនោះត្រូវនឹងសំឡេងយើងដែរឬអត់ ? ក្រៅពីនេះ ត្រូវតុបតែងខ្លូនឱ្យបានសមរម្យស័ក្កិសមជាតារាចម្រៀង ។

ទម្លាយ​រឿង​ពិត​ពីក្រោយ​ការលើក​ពានរ​បស់ នី រតនា​

ដោយឡែកទាក់ទងទៅនឹងការហ្វឹកហាត់សំឡេងវិញ នី រតនា បានប្រាប់ឱ្យដឹងទៀតថា និយាយពីសំឡេងវិញ បើយើងល្អពីធម្មជាតិហើយ យើងត្រូវដកពិសោធបន្ថែមទៀតពីបេក្ខជន ដូចគ្នា រឺ ក៏ពីរៀមច្បងជាដើមអំពីចំណុចល្អខ្លះៗ។ ម្យ៉ាងទៀតពីមួយវគ្គទៅមួយវគ្គត្រូវប្រឹងប្រែង ឱ្យមែនទែន ព្រោះអីវាមិនមែនជាការងាយស្រួលនោះទេ កម្មវិធីគឺតម្រូវឱ្យយើងខិតខំប្រឹងប្រែងដុសខាត់ខ្លូនឯងដើម្បីធ្វើឱ្យទស្សនិកជន ក៏ដូចជាមហាជនគាំទ្រយើង។ បើពិតជាធ្វើបានបែបនេះ នោះយើងនឹងមានសង្ឃឹមហើយ ហើយខ្ញុំក៏ចង់ឱ្យបងប្អូនទាំងអស់គ្នាជោគជ័យដូចខ្ញុំដែរ ៕ យ៉ានុ

ទម្លាយ​រឿង​ពិត​ពីក្រោយ​ការលើក​ពានរ​បស់ នី រតនា​
ទម្លាយ​រឿង​ពិត​ពីក្រោយ​ការលើក​ពានរ​បស់ នី រតនា​
ទម្លាយ​រឿង​ពិត​ពីក្រោយ​ការលើក​ពានរ​បស់ នី រតនា​
ទម្លាយ​រឿង​ពិត​ពីក្រោយ​ការលើក​ពានរ​បស់ នី រតនា​
ទម្លាយ​រឿង​ពិត​ពីក្រោយ​ការលើក​ពានរ​បស់ នី រតនា​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត

ទម្លាយ​រឿង​ពិត​ពីក្រោយ​ការលើក​ពានរ​បស់ នី រតនា​
ទម្លាយ​រឿង​ពិត​ពីក្រោយ​ការលើក​ពានរ​បស់ នី រតនា​
ទម្លាយ​រឿង​ពិត​ពីក្រោយ​ការលើក​ពានរ​បស់ នី រតនា​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត