តើកាហ្វេ កាត់បន្ថយ លំហូរឈាម ទៅកាន់ ខួរក្បាល មែនទេ?

តើកាហ្វេ កាត់បន្ថយ លំហូរឈាម ទៅកាន់ ខួរក្បាល មែនទេ?

កាហ្វេគឺជាភេសជ្ជៈសំខាន់បំផុតសម្រាប់ដាសអារម្មណ៍ពីភាពងងុយជាពិសេសសម្រាប់មនុស្សនឿយហត់អស់កម្លាំង និងមនុស្សត្រូវការថាមពលដើម្បី ធ្វើការងារពេញមួយថ្ងៃ។ កាហ្វេត្រូវបានផ្ដល់គុណតម្លៃ ចំពោះប្រសិទ្ធភាពភ្ញោច អារម្មណ៍របស់វា។ យើងមានមោទនភាពខ្លាំងណាស់ចំពោះកាហ្វេ យកមកធ្វើជាភេសជ្ជៈ ដ៏ឈ្ងុយឆ្ងាញ់ពិសារ។ កាហ្វេនេះមានឥទ្ធិពលដោយផ្ទាល់ចំពោះមុខងារខួរក្បាលប៉ុន្ដែវាមានឥទ្ធិពលដូច្នេះតាម បែបសារធាតុ គីមី។ មិនមានភស្ដុតាងជាក់លាក់ណាមួយ ឆ្លុះបង្ហាញថាជាតិកាហ្វេអ៊ីនកាត់បន្ថយលំហូរឈាម ទៅកាន់ខួរក្បាលនោះទេ។

ជាតិកាហ្វេអ៊ីន និងខួរក្បាល ៖ កាហ្វេ គឺជាវត្ថុភ្ញោចអារម្មណ៍ដ៏ប្រសើរមួយហើយវត្ថុភ្ញោចនេះទៀតសោត មានប្រសិទ្ធ-ភាពដោយផ្ទាល់ចំពោះ ប្រព័ន្ធសរសៃប្រសាទកណ្ដាលរបស់ អ្នក(ខួរក្បាលនិងខួរឆ្អឹងខ្នង)។ នៅពេលជាតិកាហ្វេអ៊ីនត្រូវបានស្រូបចូលទៅក្នុងរាងកាយវាធ្វើដំណើរដោយផ្ទាល់ទៅកាន់ខួរក្បាល សម្រូតទៅរហូត ហើយត្រូវបានបញ្ចេញចោលតាមរយៈការបន្ទោរបង់ ។សារធាតុកាហ្វេអ៊ីនមានប្រសិទ្ធភាព ក្នុងការបង្កើនកម្លាំង និងភាពរឹងប៉ឹងអារម្មណ៍របស់អ្នក ហើយធ្វើឱ្យអ្នកមានចលនារហ័សរហួននៅពេលអ្នកមានអារម្មណ៍អស់កម្លាំង។ប្រសិទ្ធភាពលំហូរឈាម ៖

អ្នកជំនាញវេជ្ជសាស្រ្ដមិនបានបញ្ជាក់ឱ្យច្បាស់លាស់ពីទំនាក់ទំនង រវាងការទទួលទានកាហ្វេ និងការប្រែប្រួលលំហូរឈាមទៅកាន់ ខួរក្បាលរបស់អ្នកនោះទេ។ ទោះបីជាយ៉ាងណា វាអាចទៅរួចដែលថាការប្រែប្រួលចំពោះមុខងារដទៃទៀតនៃរាងកាយដូចជា សម្ពាធឈាមជាដើមនេះ អាចផលិតចេញ នូវការប្រែប្រួលលំដាប់ទី២ នៅក្នុងលំហូរឈាមដែលខួរក្បាលកំពុងស្រូបយក។ នេះជាការប្រែប្រួលតិចតួច ហើយប្រសិទ្ធភាព នៃការប្រែប្រួលនេះ មិនត្រូវបានគាំទ្រដោយអ្នកសិក្សាស្រាវជ្រាវឡើយ។ លំហូរទៅកាន់ខួរក្បាល អាចរងឥទ្ធិពលតាមបែបផ្សេងៗច្រើនយ៉ាង ជាពិសេសតាមរយៈការហាត់ ប្រាណ។ ការហាត់ប្រាណ ធ្វើឱ្យកើនឡើងលំហូរឈានទៅកាន់ខួរក្បាល និងអាចជួយបង្កើនមុខងារផ្លូវចិត្ដ។ ចូរកុំទទួលទានកាហ្វេ មុនពេលប្រឹក្សា ជា មួយគ្រូ ពេទ្យប្រសិនបើអ្នកមានបញ្ហាជំងឺបេះដូង និងសរសៃឈាម ឬកំពុងប្រើប្រាស់ឱសថ។ ជួនកាលជាតិកាហ្វេអ៊ីនមានឥទ្ធិពលទៅវិញទៅ មកមិន ល្អចំពោះសារធាតុគីមីដទៃផ្សេងទៀតក្នុងរាងកាយ។ ចូរឈប់ប្រើជាតិកាហ្វេអ៊ីន ប្រសិនបើអ្នកមានអាការៈញ័រដៃញ័រជើង ហើយត្រូវប្រឹក្សាជាមួយវេជ្ជ បណ្ឌិត អំពីជាតិកាហ្វេអ៊ីននៅក្នុងរាងកាយរបស់អ្នក៕

ប្រភព៖ iknow

  • តើកាហ្វេ កាត់បន្ថយ លំហូរឈាម ទៅកាន់ ខួរក្បាល មែនទេ?已关闭评论
  • 9 views
  • Hide Sidebar
    A+
Publish on:2016/06/25  Category:សុខភាព
Tags: