អន្ទិត វ៉ា ស៊ីណាន ផ្ញើរ​ចម្រៀង​មួយ​បទ​ដល់​អ្នក​ដែល​តាម​ចងពៀរ​ខ្លួន (​មាន​វីដេអូ​)

6 Videos


ក្រោយការសឹកហើយថ្មីៗ អន្ទិត វ៉ា ស៊ីណាន ដែលធ្លាប់ធ្លាយវីដេអូអាសអាភាសរហូតដល់តម្រូវខ្លួនឱ្យសឹកលាចាកសិក្ខាបទនោះ បានចេញវីដេអូចម្រៀងមួយបទភ្លាមផ្ញើរជូនមិត្តក្នុងហ្វេសប៊ុកទុកជាការ សណ្ដាប់ដោយអន្ទិតរូបនេះបានសរសេរជាសារភ្ជាប់មកជាមួយវីដេអូចម្រៀងនោះក្នុងន័យមិនសប្បាយចិត្តថា « ផ្ញើជូនជាពិសេសអ្នកដែលតាមចងកម្មចងពៀរខ្ញុំ» ។

P9

អន្ទិត វ៉ា ស៊ីណាន ផ្ញើរ​ចម្រៀង​មួយ​បទ​ដល់​អ្នក​ដែល​តាម​ចងពៀរ​ខ្លួន (​មាន​វីដេអូ​)

បទចម្រៀងដែលលោកអន្ទិតបានបកស្រាយយ៉ាងពីរោះក្រអួនក្រអៅនោះគឺជាបទចម្រៀងមួយបទនៅក្នុងរឿងទុំទាវ ប៉ុន្តែក្រោយពីធ្វើការបង្ហោះនូវវីដេអូនោះរួចមកឃើញថា មានការបញ្ចេញយោបល់បែបមិនពេញចិត្តជាច្រើនពី មហាជន ដែលនេះសបញ្ជាក់ឱ្យឃើញថា ទោះបីជាអតីតព្រះសង្ឃអង្គនេះបានលាចាកសិក្ខាបទតាមការសន្យា ទៅតាមទោសកំហុសក៏ដោយ ក៏មិនអាចរំសាយអារម្មណ៍ខឹងសម្បាពីមហាជនបានឡើយ ៕ ភូមិន្ទ

អន្ទិត វ៉ា ស៊ីណាន ផ្ញើរ​ចម្រៀង​មួយ​បទ​ដល់​អ្នក​ដែល​តាម​ចងពៀរ​ខ្លួន (​មាន​វីដេអូ​)