Arnold និង អ្នកដឹកនាំ​រឿង គឺ​លោក James Cameron ចូលរួម​យុទ្ធនាការ​កាត់បន្ថយ​ការបរិភោគ​សាច់​

6 Videos


អស់រយៈពេលជាង ២ ទស្សវត្សមកហើយ ចាប់តាំងពីខ្សែភាពយន្តរឿង Terminator បានចាក់បញ្ចាំងជាលើកដំបូង ហើយលោក Jame Cameron អ្នកដឹកនាំរឿង និងតារាសម្តែងលោក Arnold Schwarzenegger បានសហការណ៍គ្នាក្នុងយុទ្ធនាការមួយគឺជម្រុញឱ្យមនុស្សទាំងអស់កាត់បន្ថយការបរិភោគសាច់ ។

P9

នេះជាយុទ្ធនាការមួយរបស់អង្គការ WildAid ក្នុងការជម្រុញឱ្យប្រជាជនអាមេរិច និង ប្រជាជនចិន ភាគច្រើនបានយល់ដឹង និង ចូលរួមកាត់បន្ថយការបរិភោគសាច់សត្វឱ្យបាន ៥០% ។ យុទ្ធនាការនេះក៏ជាទិសដៅជួយកាត់បន្ថយការសំលាប់សត្វយកសាច់ ជួយដល់បរិស្ថាន និង ការកាប់បំផ្លាញ និងទន្ត្រានដីចិញ្ចឹមសត្វ ជាពិសេសបញ្ហាបរិភោគសាច់ឆ្កែដែលកំពុងកើតមាននៅក្នុងប្រទេសចិន ។

ការបរិភោគសាច់តិតតួច គឺអាចជួយពង្រឹងដល់សុខភាពបានច្រើន នេះបើតាមរបាយការណ៍ផ្នែកសុខភាព ។  លោក Schwarzenegger និយាយថា បរិភោគសាច់សត្វតែក្នុងបរិមាណតិច គឺជួយរក្សាលំនឹងកំដៅក្នុងរាងកាយ និងធ្វើ ឱ្យអារម្មណ៍ស្រស់ថ្លាផងដែរ ។

លោកបន្ថែមថា «ទស្សនៈដែលយល់ដឹងកាលពីមុនថា ការពិសាសាច់ច្រើនជួយពង្រឹងសាច់ដុំនោះ គឺមិនមែនជាការពិតនោះទេ ។ ខ្ញុំបានកាត់បន្ថយបន្តិចម្តងៗក្នុងការបរិភោគសាច់ប្រចាំថ្ងៃ ហើយវាក៏ធ្វើឱ្យអារម្មណ៍មានភាពស្រស់ស្រាយជារៀងរាល់ថ្ងៃផងដែរ» ៕

                                                                                                        សុផល