តិច​និក ៥ យ៉ាង​ហាត់រៀន​ដើម្បី​ក្លាយជា​អ្នក​ថើប​ដ៏​កំពូល​

6 Videos


គេតែងទទួលស្គាល់ថា ការថើប ពិសេសការថើបជញ្ជក់មាត់ តែងមានឥទ្ធិពលយ៉ាងខ្លាំងក្លាដល់ការរួមភេទ ។ ដោយសារការថើបមានសារៈសំខាន់នេះហើយទើបមនុស្សម្នាក់ៗ ចាំបាច់ត្រូវប្រើវាឱ្យមានប្រសិទ្ធភាពក្នុងការថើបមុនពេលរួមភេទ ។

P9

តើការថើបជញ្ជក់មាត់ប្រភេទបែបណាខ្លះដើម្បីឱ្យខ្លួនអ្នកក្លាយជាមនុស្សថើបដ៏អស្ចារ្យម្នាក់ ?
នេះជាក្បួន ឬ វិធីដែលអ្នកអាចធ្វើការរៀនដោយខ្លួនឯងបាន ដូចជា ៖

១ – មានភាពទន់ភ្លន់

តិច​និក ៥ យ៉ាង​ហាត់រៀន​ដើម្បី​ក្លាយជា​អ្នក​ថើប​ដ៏​កំពូល​

ការថើបដែលទទួលអារម្មណ៍រំជើបរំជួល និង ប្រកបដោយកាមអារម្មណ៍នោះ មិនមែនប្រើតែវិធីថើបជញ្ជក់មាត់ប្រភេទដែលក្រហល់ក្រហាយនោះឡើយ ។ ទោះបីយ៉ាងណាការថើបបែបទន់ភ្លន់ ឬ ថើបបែបភាពផ្អែមល្ហែមក៏ជាវិធីមួយទៀតដែលជួយឱ្យការរួមភេទទទួលបានភាពផ្អែមល្ហែមខ្លាំងក្លាដូចគ្នា ។ ទោះបីយ៉ាងណាការថើបអ្នកមិនចាំបាច់គិតពីពេលវេលា ការកំណត់ម៉ោង ឬ ការប្រើប្រភេទថើបបែបណាៗនោះឡើយ ព្រោះការផ្ចិតផ្ចង់ពេកបែបនេះអាចទទួលលទ្ធផលមិនល្អទៅវិញទេ ។ ចូរអ្នកប្រើការថើបបែបជញ្ជក់មាត់តាមដែលខ្លួនត្រូវការព្រោះថាអ្នកអាចដឹងពីភាពសមរម្យនិងតម្រូវការចំពោះគ្នាបានទាំងអស់ ។

២ – ធ្វើឱ្យទៅតាមធម្មជាតិ

តិច​និក ៥ យ៉ាង​ហាត់រៀន​ដើម្បី​ក្លាយជា​អ្នក​ថើប​ដ៏​កំពូល​

តាមធម្មតា ហើយបុរសតែងធ្វើចលនាថើបស្ត្រីមុន ព្រោះតែទម្លាប់នេះហើយទើបធ្វើឱ្យស្ត្រីជាច្រើនមិនបានធ្វើខ្លួនជាភាគីក្នុងការចាប់ផ្តើមពីរឿងនេះមុនបុរសឡើយ ។ ព្រោះតែហេតុនេះដែរ បើធ្វើជាភាគីចាប់ផ្តើមមុនវិញស្ត្រីតែងកើតការអៀនខ្មាស់ ឬ អ្នកខ្លះអៀនរឹងខ្លួនមិនអាចធ្វើបានវាមុនបានថែមទៀត ។

ទោះបីយ៉ាងណា ស្ត្រីមិនត្រូវយកភាពអៀនខ្មាស់នេះទុក្ខក្នុងខ្លួននោះដែរ ដោយចាំបាច់ត្រូវធ្វើខ្លួនជាភាគីចាប់ផ្តើមមុនវិញម្តង ព្រោះថា តាមធម្មជាតិ ដែលភាគីណាម្នាក់ចាប់ផ្តើមមុននោះ គេមិនបានកំណត់ភេទនោះទេ ហេតុនេះបើស្ត្រីចង់ធ្វើជាភាគីវាយលុកមុនវិញខ្លះឃើញថា មិនមានអ្វីខុសប្រក្រតីសោះឡើយ ។

៣ – កុំដាក់គម្រោងការ ឬ ធ្វើតាមបែបផែន

តិច​និក ៥ យ៉ាង​ហាត់រៀន​ដើម្បី​ក្លាយជា​អ្នក​ថើប​ដ៏​កំពូល​

ចំពោះតិចនិកនៃការថើបដ៏ល្អបំផុតមិនត្រូវធ្វើតាមបែបផែនឬក្រិតក្រម ក្បួនណាមួយទេ ព្រោះថាបើយើងរវល់គិតតែពីតំណាក់កាលមួយទៅតំណាក់មួយឬធ្វើតាមក្រិតក្រមពេកនោះឃើញថាពេលខ្លះគួរឱ្យនឿយណាយនិងធុញទ្រាន់ ។ ប្រការល្អបំផុតអ្នកត្រូវបណ្តោយខ្លួនប្រាណទៅតាមកាលៈទេសៈឬប្រើអារម្មណ៍ទៅតាមពេលវេលាព្រោះថាវាអាចជំរុញអារម្មណ៍របស់យើងទៅតាមការទាមទារបានគ្រប់ពេលវេលាទាំងអស់ ។

៤ – កុំទុកឱ្យដៃនៅទំនេរ

តិច​និក ៥ យ៉ាង​ហាត់រៀន​ដើម្បី​ក្លាយជា​អ្នក​ថើប​ដ៏​កំពូល​

ការថើបគេមិនបានកំណត់តែការប្រើច្រមុះប៉ុណ្ណោះ ព្រោះថាបច្ចុប្បន្នការថើបបែបជញ្ជក់មាត់កំពុងក្លាយជារឿងពេញនិយមស្ទើរពាសពេញពិភពលោកទៅហើយ ។ ជាមួយការថើបនេះដែរ គេឃើញថា បើយើងប្រើត្រឹមតែកាយវិការមួយនេះពិតជាមិនសូវផ្តល់ប្រសិទ្ធភាពជំរុញអារម្មណ៍ខ្លាំងក្លាទេ ហេតុនេះក្រៅពីការប្រើមាត់ថើបជញ្ជក់ហើយការធ្វើសកម្មភាពដៃក្នុងការជួយស្ទាបអង្អែលបន្ថែមឃើញថាមិនអាចខ្វះបានដូចគ្នា ។

ចូរចងចាំថាការប្រើដៃក្នុងការចូលរួមស្ទាបអង្អែលបន្ថែមនឹងជួយឱ្យការរួមភេទកាន់ស្រើបស្រាលនិងមានភាពផ្អែមល្ហែមខ្លាំងក្លា ។

៥ – បង្កើតសិល្បៈការថើបកាន់តែទូលំទូលាយ

តិច​និក ៥ យ៉ាង​ហាត់រៀន​ដើម្បី​ក្លាយជា​អ្នក​ថើប​ដ៏​កំពូល​

ការថើបមានច្រើនរូបភាពណាស់ ហេតុនេះចាំបាច់ណាស់ដែលយើងម្នាក់ៗត្រូវតែចេះស្វែងរកក្បួនវិធីក្នុងការថើបឱ្យកាន់តែមានភាពល្អប្រសើរឡើងបន្តបន្ទាប់ ។ ការថើបត្រូវតែមានភាពប្រភេទបញ្ឆេះអារម្មណ៍ឱ្យរោលរាល និង ការថើបបែបទន់ភ្លន់និងប្រកបទៅដោយភាពផ្អែមល្ហែម ។

ក្រៅពីនេះការថើបដែលមានការ ផ្លាស់ប្តូរយុទ្ធវិធីមិនត្រឹមតែជួយដល់អារម្មណ៍ស្រើបស្រាលទេប៉ុន្តែអារម្មណ៍ក្នុងការរួមភេទក៏កាន់តែអស្ចារ្យជាងមុនដែរ ៕

                                                                                   ដេប៉ូ  ( Spicy )