ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ បាន​​យក​ឈ្នះ​​ស្វីស​​ដោយ​បាល់​ប៉េណាល់​ទី​កាត់​សេចក្ដី​​ ៥-៤ ​ក្នុង​ការ​ប្រកួត​ Euro 2016 ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​​អម្បាញ់មិញ​នេះ ​បន្ទាប់​ពី​បញ្ចប់​លទ្ធផល​ម៉ោង​ធម្មតា​​ស្មើ​គ្នា​ ១-១ និង​កក់​កៅអី​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​មុន​គេ។

 

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

 

១​គ្រាប់​របស់​ប៉ូឡូញ ស៊ុត​បាញ់​ដោយ​ខ្សែ​ការពារ​វ័យ​២៨​ឆ្នាំ​​ Artur Jędrzejczyk ​របស់​ក្លឹប​ FC Krasnodar (​លីគ​កំពូល​រុស្សី) ​នៅ​នាទី​ទី​៣៩ មុន​ពេល​ Xherdan Shaqiri ​​របស់​ក្រុម​ Stoke City​ ស៊ុត​ក្បាច់​ Bicycle Kick ដ៏​អស្ចារ្យ​នៅ​នាទី​៨២។ ក្រុម​ទាំង​២ បាន​សម្រុក​គ្នា​ទៅ​វិញ​​ទៅ​មក​ និង​មាន​សាច់​បាល់​គ្រប់​គ្រង​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​យ៉ាង​ណា​លទ្ធផល​នេះ​​បាន​បន្ត​ដល់​ចប់​ម៉ោង​បន្ថែម​១៥​នាទី​២​ដង​ទៀត។

 

ជា​លទ្ធផល​ប៉េណាល់ទី​កាត់​សេចក្ដី ប៉ូឡូញ​បាន​ឈ្នះ​​ស្វីស​ ៥-៤ ដោយ​​​ខ្សែ​បម្រើ​ Granit Xhaka ​កីឡាករ​ថ្មី​ក្រុម​ Arsenal ជា​អ្នក​ស៊ុត​ខុស​ទី​១​គ្រាប់។​ ដូច្នេះ​​​ស្វីស​ត្រូវ​ហាល​អាវ​ត្រឹម​វគ្គ​នេះ​ហើយ ខណៈ​ដែល​ប៉ូឡូញ នឹង​​ឡើង​ទៅ​ប៉ះ​ក្រូអាត ឬ​ព័រទុយហ្គាល់​នៅ​វគ្គ​៨​ក្រុម​ជា​បន្ត៕

 

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

 

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

 

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

 

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

 

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

 

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

 

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

 

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

 

ប៉ូឡូញ ​ឈ្នះ​ស្វីស​ ​ដោយ​បាល់​ប៉េណាល់ទី​ ​ឡើង​វគ្គ​៨​ក្រុម​​មុន​គេ

 

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc
 ​