ចោរប្លន់​រថយន្ត​កុងតឺន័រ​យក​សម្លៀកបំពាក់​ជិត ៣០០០ សម្រាប់

6 Videos


មានការភ្ញាក់ផ្អើលដល់កម្លាំងអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានក្រុមចោរបានប្លន់រថយន្តកុតឺន័រដឹកសម្លៀកបំពាក់ដើម្បីយកទៅគាស់យកសម្លៀកបំពាក់ក្នុងកុងតឺន័រនោះ ។

P9

នៅពេលបានទទួលព៌តមាននោះភ្លាម កម្លាំងអាវុធហត្ថខេត្តក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ មេបញ្ជាការ ជូ សារុន នៅល្ងាចថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៦ បានបើកប្រតិបត្តិការចុះបង្ក្រាបករណីចោរមួយក្រុម ( អ្នកបើករថយន្ត ) បានរួមគំនិតគ្នា បើករថយន្តកុងតឺន័រយកទៅគាស់ទូ ប្លន់យកសម្លៀកបំពាក់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

មន្ត្រីអាវុធហត្ថបានឲ្យដឹងថា ជនសង្ស័យមិនទាន់ដឹងចំនួនពិតប្រាកដថា មានប៉ុន្មាននាក់នៅឡើយនោះទេ ដោយពួកគេបានបើករថយន្តកុងតឺន័រដឹកសម្លៀកបំពាក់ ម៉ាក Puma ឆ្ពោះ ទៅកំពង់ផែ ខេត្តព្រះសីហនុ ដើម្បីគ្រោងនាំចេញ ប៉ុន្តែពេលដល់ក្នុងទឹកដីស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អ្នកបើករថយន្ត បានបើកបង្ហួសទៅតាមផ្លូវជាតិលេខ ៤៤ ដើម្បីគាស់ទូប្លន់យកសម្លៀកបំពាក់ ។

ចោរប្លន់​រថយន្ត​កុងតឺន័រ​យក​សម្លៀកបំពាក់​ជិត ៣០០០ សម្រាប់

ពេលកំពុងធ្វើសកម្មភាពនោះ ទំនងជាដឹងខ្លួន ក្រុមចោរបានបើករថយន្តចេញ ទៅដោយបន្សល់ទុក សម្លៀកបំពាក់ចាក់ចោលនៅទីនោះ ។ មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា ពេលចុះរាប់នោះ ឃើញមានសម្លៀកបំពាក់ចំនួន ២៧០ បេ ដែលមួយបេ មាន ១១ សម្លៀកបំពាក់ នៅពេលនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងតាមបង្ក្រាបក្រុមចោរទាំងនោះ ៕

                                                                                                  សុថាត់