ផឹកៗ​ពេក​!!! ឥឡូវ​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​មាន​សុដន់​ដូច​ស្រី

    ​បុរស​ជនជាតិ​អង់គ្លេស វ័យ ៥៤ ឆ្នាំ​ម្នាក់​ប្ដឹង​ក្រុមហ៊ុន​ទឹក​សណ្ដែក​ក្នុងស្រុក​មួយ បន្ទាប់ពី​គាត់​គត់​សម្គាល់​មានការ​ផ្លាស់ប្ដូរ​យ៉ាងខ្លាំង​លើ​ដងខ្លួន​របស់គាត់​ដោយសារតែ​ផឹកទឹក​សណ្ដែក​ជាច្រើន​ខែ​កន្លងមកនេះ​។​

​    ​បុរស​ម្នាក់នេះ​ថ្មីៗ​នេះ​បានធ្វើ​រោគវិនិច្ឆ័យ​ឃើញ​មាន​អាកា​រៈ Lactose intolerant (​ភាព​ពុំ​អាច​ហូប​ទឹកដោះគោ​បាន​) ដោយ​អះអាងថា​គាត់​ប្ដូរ​មក​ផឹកទឹក​សណ្ដែក​ពីព្រោះ​វេជ្ជៈបណ្ឌិត​របស់គាត់​បា​ន​ប្រាប់​ឱ្យ​ផឹកទឹក​សណ្ដែក​នឹង​ល្អ​សម្រាប់​គាត់​។​

​    ​គាត់​បាន​ប្រាប់​ទៅ​អ្នកយក​សារព័ត៌មាន​មួយ​ថា "​ពេល​ដំបូង​ឡើយ​គឺ​ល្អ ប៉ុន្ដែ​បន្ទាប់ពី​ប៉ុន្មាន​ខែ ខ្ញុំ​បាន​កត់សម្គាល់ឃើញ​ដើមទ្រូង​របស់ខ្ញុំ​លូតលាស់ និង​ក្បាលដោះ​ចាប់ផ្ដើម​លៀន​ចេញមក ដូច​មនុស្ស​ស្រី​អ៊ីចឹង​"​។​

​    ​"​ចំណង់​ផ្លូវភេទ​របស់ខ្ញុំ​បាន​បាត់អស់ សូម្បីតែ​អារម្មណ៍​របស់ខ្ញុំ​បាន​ផ្លាស់ប្តូ​រដែរ​"​។​

​    ​ផលិតផល​ទឹក​សណ្ដែក​នោះ​មិនមាន​ផ្ទុក​នូវ​អ័រម៉ូន Estrogen ដែលជា​អ័រម៉ូន​ញី​ទេ ប៉ុន្ដែ​ពួកគេ​ផលិត​នូវ​ផលិតផល​ដែល​ផ្ដោតលើ​អ័រម៉ូន Phytoestrogens​។​

​    ​គ្រូពេទ្យ​ជំនាញ​លោក Allan Greenwall បកស្រាយ​ថា "​របប​អាហារ​សម្បូរ​ទៅដោយ​អ័រម៉ូន Phytoestrogen នឹងធ្វើ​ឱ្យ​គាត់​មាន​អារម្មណ៍​ប្រែប្រួល ឆាប់​ខឹង ថយចុះ​ចំណង់​ផ្លូវភេទ និង​គិត​មិនបាន​រហ័ស ដែល​សញ្ញា​ទាំងអស់នេះ​គឺ​ស្រដៀង​ទៅនឹង​ស្ត្រី​ដែល​មក​រដូវ​អ៊ីចឹង​ដែរ​"៕