ក្មេងប្រុស​អាយុ ១៦ ឆ្នាំ​ រំលោភ​លើ​អ​នីតិ​ជន ​ត្រូវបាន​ចាប់​ខ្លូន​

6 Videos


ក្មេងប្រុសម្នាក់ដែលទើបតែមានអាយុ ១៦ ឆ្នាំប៉ុណ្ណោះបានធ្វើសកម្មភាពចាប់រំលោភលើអនិ តិជនត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីទទួលបានពាក្យបណ្ដឹងពីម្តាយជនរងគ្រោះកាលពីវេលាម៉ោង ៩ និង ៣០ នាទីព្រឹកថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០១៦ នៅចំណុចវត្តទឹកថ្លា ភូមិចុងថ្នល់លិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

P9

ជនសង្ស័យមានឈ្មោះ វ៉ិត សាវុធ អាយុ ១៦ ឆ្នាំ មុខរបរជាកម្មករស្នាក់នៅផ្ទះលេខ ៥ អា ផ្លូវ ២៨១ សង្កាត់បឹងកក់ ១ ខណ្ឌទួលគោក ។ តាមសម្ដីម្តាយជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុខ្លួនជាម្តាយបានទៅចូល រួមពិធីបុណ្យសពគេនៅវត្តទឹកថ្លា នៅពេលដែលគាត់កំពុងតែរវល់ជនសង្ស័យបានហៅក្មេងស្រីរង គ្រោះទៅបន្ទោរបង់ជាមួយ ។ លុះក្មេងស្រីរងគ្រោះស្រាតខោជនសង្ស័យបានធ្វើសកម្មភាពចាប់រំ លោភតែមិនបានសម្រាចនោះទេ ។ ពេលក្មេងស្រីត្រឡប់មកវិញត្រូវម្តាយឃើញមានឈាមប្រឡាក់លើជើង ហើយក្មេងស្រីប្រាប់ថា ជនសង្ស័យខាងលើបានចាប់រំលោភ តែមិនបានសម្រេច ។

ក្មេងប្រុស​អាយុ ១៦ ឆ្នាំ​ រំលោភ​លើ​អ​នីតិ​ជន ​ត្រូវបាន​ចាប់​ខ្លូន​

ក្រោយកើតហេតុ ទើបម្តាយជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងឲ្យចាប់ខ្លូនជនសង្ស័យយកមកផ្តន្ទាទោសតាមច្បាប់ ៕

                                                                                     សុថាត់