បុរសម្នាក់បេីករថយន្ត ទាំងស្រវឹង ស្រាប់តែដាច់កង់រត់ ទៅបុកហាងលក់បាយគេហេីយ រករឿងវាយម្ចាស់ហាងទៀត

(កំពង់ស្ពឺ)៖ បុរសម្នាក់ជាអ្នកបេីកបររថយន្តកុងតឺន័រ ឲ្យក្រុមហ៊ុនតេងឡាយ ដែលមានស្លាកលេខ ព្រះសីហនុ 3A-0673 ដោយសារមានការធ្វេសប្រហែស មិនបានត្រួតពិនិត្យបច្ចេកទេសនៅពេលដែលរថយន្តជាប់ហ្វ្រាំងកង់ កណ្តាលហេីយអ្នកបេីកស្រវឹងផងនោះ ចេះតែបន្តបេីករហូត បណ្តាលរថយន្តដាច់កង់របូតចេញពីតួ រត់ទៅបុកចូលហាងលក់បាយ របស់ប្រជាពលរដ្ឋ នៅតាមផ្លូវ។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៥ល្ងាចថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅភូមិត្រែងត្រយឹង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ 

មន្រ្តីនគរបាលបានបញ្ជាក់ថា «ក្រោយពេលដាច់ចេញពីតួរថយន្ត កង់ដែលដាច់នោះ បន្តរត់ទៅចូលក្នុងហាងលក់បាយ បណ្តាលឲ្យបុកទូដាក់ម្ហូបអាហា ចាន ឆ្នាំង បាក់បែកអស់គ្មានសល់»។

ក្រោយពីកេីតហេតុរថយន្តទៅមុខលែងកេីត ស្រាប់តែអ្នកបេីកបរចុះពីលេីរថយន្ត ក្នុងស្ថានភាពស្រវឹងខ្លាំង បំណងចូលទៅលេីកកង់ឡាន តែម្ចាស់ហាងមិនឲ្យលេីក ទុកដេីម្បីដោះស្រាយ ស្រាប់តែពេលនោះ អ្នកបេីករថយន្ត ធំក្លិនស្រា ក៏ដោះអាវក្រវាត់ចោលហេីយ រករឿងវាយម្ចាស់ហាងថែមទៀត។

សម្រាប់ហេតុការណ៍ខាងលេីនេះ ត្រូវបានសមត្ថកិច្ច បានបញ្ជាក់ផងដែរថា «សំណាងល្អអ្នកលក់ និងភ្ញៀវបានរត់ចេញទាន់ ដែលមិនបណ្តាលអ្នកណាម្នាក់រងរបួសទេ គ្រាន់តែខូចខាតសម្ភារអស់ជាច្រើន និងកំពប់ម្អូបអាហារដែលដាក់លក់អស់គ្មានសល់»។ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ជុំវិញហេតុការណ៍នេះ ក៏ធ្លាប់មាន ខណៈ រថយន្តកំពុងតែ បើកបរដឹកអ្នកដំណើរ ចេញពីភ្នំពេញ មកកាន់ខេត្ត បាត់ដំបង ប៉ុន្តែសំណាងល្អរថយន្ត មិនក្រឡាប់នោះទេ គឺរថយន្ត នៅ បើក ទៅមុខធម្មតា និងធ្វើឱ្យផ្លូវរង ការខូចខាតខ្លះ ដោយសារតែស្កូត ជាមួយនិង ប៉ាដាងរថយន្ត ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ មករា ២០១៥ នៅលើ កំណាត់ផ្លូវជាតិលេខ៥ ក្បែរសាលា សង្កាត់ រតន ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបងហើយ នៅក្នុង ហេតុការណ៍ ខាងនេះបានធ្វើឱ្យអ្នកដំណើរ ដែលជិះនៅលើរថយន្ត នាំគ្នាភ័យ ព្រលឹងចុង សក់ប៉ុន្តែមិន បង្កឱ្យអ្នកដំណើរ ណាម្នាក់រង គ្រោះថ្នាក់នោះទេ ។

គួរបញ្ជាក់ផងដែរថា រថយន្តក្រុងដឹកអ្នកដំណើរគ្រប់ក្រុមហ៊ុនទាំងអស់ គឺមិនត្រូវបានអាជ្ញាធរអនុញ្ញាតិ ឱ្យបើកបរចូលក្នុង ក្រុងនោះទេ ដោយឱ្យ បើកផ្លូវវៀងក្រុង ក៏ប៉ុន្តែរថយន្តដែល របូតមួយគូចេញមក ខាងក្រៅនេះ បានលួចឆ្មក់បើក ចូលកណ្តាលក្រុងបាត់ដំបង ដោយសារតែពេល យប់មិនមាន សមត្ថកិច្ចយាមកាម ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត