បាញ់ប្លន់ពីយប់ ព្រឹកឡើងរកឃើញម៉ូតូវិញនៅកន្លែងប៉ះកង់ ក្នុងខណ្ឌឫស្សីកែវ

(ភ្នំពេញ)៖ ម៉ូតូម៉ាក Nex មួយគ្រឿង ត្រូវបានចោរមួយក្រុមធ្វើសកម្មភាពបាញ់ប្លន់ពីជនរងគ្រោះម្នាក់បានសម្រេច ដោយមិនរំខានដល់សមត្ថកិច្ច នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវកប់ស្រូវ ក្បែររង្វង់មូលគល់ស្ពានព្រែកព្នៅ ស្ថិតក្នុងក្រុម៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ប៉ុន្តែលុះព្រឹកឡើងជនរងគ្រោះប្រទះឃើញម៉ូតូរបស់ខ្លួន នៅកន្លែងប៉ះកង់ម៉ូតូទៅវិញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះប្រទះឃើញម៉ូតូរបស់ខ្លួនេះ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ចំណុចខាងកើតជាប់ហ្គ្រេនភ្នំពេញ ស្ថិតក្នុងភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ បន្ទាប់ពីបក្ខពួករបស់ក្រុមចោរម្នាក់ក្នុងចំណោម ៣នាក់ បានយកម៉ូតូមកប៉ះក៏ត្រូវជនរងគ្រោះប្រទះឃើញ ហើយឈានដល់ការប្រតាយប្រតប់គ្នា រហូតដល់ជនសង្ស័យបានដកកាំភ្លើងគំរាម ក្រោយមកបានរត់គេខ្លួនបាត់ស្រមោល។

សូមបញ្ជាក់ថា នៅយប់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ ជនរងគ្រោះឈ្មោះ យុន ឆៃយ៉ា អាយុ២០ឆ្នាំ បានជិះម៉ូតូ១គ្រឿងម៉ាក Nex ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1CO-3698 ស៊េរី២០១៤ ជាមួយមិត្តភក្ដិផ្សេងទៀត ក្នុងគោលបំណងទៅទិញថ្នាំឲ្យម្ដាយឈឺ ស្រាប់តែជិះដល់ចំណុចកើតហេតុ បានជនសង្ស័យមួយក្រុមមានគ្នា៣នាក់ ជិះម៉ូតូ២គ្រឿង ម៉ាក Honda Dream និង Nex ធ្វើសកម្មភាពយកដកសាំងមកគុបទៅលើជនរងគ្រោះបណ្ដាលឲ្យដួល ក្រោយមកបានដកកាំភ្លើងខ្លីមួយដើម បាញ់មួយគ្រាប់មកលើជនរងគ្រោះ តែសំណាងល្អមិនចំ បន្ទាប់មកក្រុមជនសង្ស័យបានលើកម៉ូតូជិះចេញដោយសុវត្ថិភាព ហើយថែមទាំងមិនរំខានដល់សមត្ថកិច្ចខណ្ឌឫស្សីកែវឡើយ។

បច្ចុប្បន្នម៉ូតូត្រូវបានជនរងគ្រោះ យកឯកសារមកផ្ទៀងផ្ទាត់ជាមួយសមត្ថកិច្ចប៉ុស្ដិ៍ស្វាយប៉ាក ដើម្បីយកទៅផ្ទះវិញ ហើយបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ច ជួយរកក្រុមជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់៕ 

ប្រភព ៖

ចំណាប់អារម្មណ៍ខ្មែរឡូត៖

យ៉ាងណាមិញ ក៏មានរឿងរ៉ាវស្រដៀងគ្នាដែរ ក្រោយពីបាន ធ្វើសកម្មភាព លួចម៉ូតូ របស់ប្រជាពលរដ្ឋ ដែលចតទុក នៅលើផ្លូវ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅក្នុង ផ្សារតូច ទួលសង្កែ ផ្លូវលេខ៩០១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

មន្ដ្រីនគរបាល ប៉ុស្ដិ៍ទួលសង្កែ បានឱ្យដឹងថា មុនពេលកើតហេតុ ស្ដ្រីរងគ្រោះ លាស់ ឡៃហៀក អាយុ៣៣ឆ្នាំ រស់នៅផ្ទះជួួល ផ្លូវ៤៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ មុខរបរ ជាអ្នកលក់ឥវ៉ាន់ ចាប់ហួយ បានជិះម៉ូតូរបស់ ខ្លួនម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរី ២០១២ ពាក់ស្លាកលេខ ភ្នំពេញ 1BE-1382 ទៅផ្សារតូច ទួលសង្កែ ដើម្បីទិញឥវ៉ាន់ ។

ពេលទៅដល់ផ្សារ ស្ដ្រីរងគ្រោះបាន ទុកម៉ូតូនៅក្បែរ កន្លែងលក់ឥវ៉ាន់ ហើយចុះដើរទិញ ឥវ៉ាន់ ដោយមិន បានចាក់សោរក។ ក្រោយពីប្រមូល ឥវ៉ាន់បានខ្លះ មកដាក់លើម៉ូតូ រួចចូលទៅ ទិញថែមទៀត ស្រាប់តែលេច មុខជនសង្ស័យ បានមកធ្វើ សកម្មភាពឡើង ជិះចេញប្រហែល ៥០ម៉ែត្រ ជនរងគ្រោះ ឃើញទាន់ ស្រែកឆោ ឡោបង្ក ឱ្យមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំង ។

ដោយឃើញ សភាពការណ៍ មិនស្រួល ជនសង្ស័យបាន ផ្ដួលម៉ូតូ ហើយរត់បានប្រមាណ ២០០ម៉ែត្រ ក៏ត្រូវបាន ប្រជាពលរដ្ឋ និងនគរបាល ដែលឈរជើង នៅក្បែរនោះ ជួយដេញស្ទាក់ ចាប់បានតែម្ដង ។

តាមមន្ដ្រីនគរបាល ប៉ុស្ដិ៍ទួលសង្កែ បានឱ្យដឹងថា ជនសង្ស័យឈ្មោះ ម៉ន ដា រស់នៅ ក្រុមទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

បច្ចុប្បន្នជន សង្ស័យរូបនេះ ត្រូវបាន សមត្ថកិច្ចយកទៅ សួរនាំនៅ អធិការដ្ឋាន នគរបាលខណ្ឌ ឫស្សីកែវ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅកាន់ តុលាការផ្ដន្ទា ទោសតាមផ្លូវច្បាប់ ដោយឡែកម៉ូតូវិញ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅឱ្យ ជនរងគ្រោះ ក្រោយដក ហូតបាននោះ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

បាញ់ប្លន់ពីយប់ ព្រឹកឡើងរកឃើញម៉ូតូវិញនៅកន្លែងប៉ះកង់ ក្នុងខណ្ឌឫស្សីកែវ

បាញ់ប្លន់ពីយប់ ព្រឹកឡើងរកឃើញម៉ូតូវិញនៅកន្លែងប៉ះកង់ ក្នុងខណ្ឌឫស្សីកែវ

បាញ់ប្លន់ពីយប់ ព្រឹកឡើងរកឃើញម៉ូតូវិញនៅកន្លែងប៉ះកង់ ក្នុងខណ្ឌឫស្សីកែវ

បាញ់ប្លន់ពីយប់ ព្រឹកឡើងរកឃើញម៉ូតូវិញនៅកន្លែងប៉ះកង់ ក្នុងខណ្ឌឫស្សីកែវ

បាញ់ប្លន់ពីយប់ ព្រឹកឡើងរកឃើញម៉ូតូវិញនៅកន្លែងប៉ះកង់ ក្នុងខណ្ឌឫស្សីកែវ