វិធីធ្វើ៖ ស៊ុប​រួម​មិត្ត​

6 Videos


គ្រឿងផ្សំ
សាច់ទ្រូងមាន់ ១០០ ក្រាម

P9

សាច់ជ្រូក ១០០ ក្រាម
គ្រឿងក្នុងមាន់ ( ថ្លើម ក្រលៀន និង បេះដូង ) ១ ចានចង្កឹះ
ទឹកស៊ុបមាន់ ៥ ចានចង្កឹះ
ឆៃថាវហាន់រាងចង្វាមូល ១ មើម
ការ៉ុតហាន់រាងចង្វាមូល ១ មើម
បង្គាស្រស់បកសម្បកវះយកសរសៃ ខ្មៅចេញ ២០០ ក្រាម
ទឹកត្រី ២ ស្លាបព្រាបាយ
ម្រេចម៉ដ្ឋ ១ ភាគ ៤ ស្លាបព្រាកាហ្វេ
ត្រៀមស្លឹកជីរវ៉ាន់ស៊ុយ និង ដើម ខ្ទឹមសម្រាប់តុបតែង ។

វិធីធ្វើ
យកសាច់ទាំងអស់លាងឱ្យស្អាត បន្ទាប់មកយកសាច់ជ្រូក និង សាច់មាន់ ហាន់ជាបន្ទះតូចៗល្មម ចំណែកឯគ្រឿងក្នុងមាន់ហាន់តូចៗល្មមដាក់ចូលមាត់ ។
បើកភ្លើងដាំទឹកស៊ុប ពេលពុះបង់ឆៃថាវ និង ការ៉ុត ចាំបន្លែឆ្អិនទើបបង់ សាច់គ្រប់មុខ ។
រង់ចាំឱ្យសាច់ឆ្អិនសឹមបន្ថែមរសជាតិជាមួយទឹកត្រី ហើយបិទភ្លើង ។
ដួសដាក់ចានព្រមទាំងរោយស្លឹកជីរវ៉ាន់ស៊ុយ និង ដើមខ្ទឹមហាន់ រួចទទួលទានជាមួយបាយយ៉ាងឆ្ងាញ់ពិសា ៕