ញ៉ាំ​ថ្នាំ​ផ្សះ ត្រូវតែ​ចៀសវាង​អាហារ​ទាំងនេះ​

ញ៉ាំ​ថ្នាំ​ផ្សះ ត្រូវតែ​ចៀសវាង​អាហារ​ទាំងនេះ​


ញ៉ាំ​ថ្នាំ​ផ្សះ ត្រូវតែ​ចៀសវាង​អាហារ​ទាំងនេះ​

​តើ​អ្នក​មាន​ដឹង​ទេ​ថា មាន​អាហារ និង​ភេសជ្ជៈ​ជាច្រើន អាច​រំខាន​ដល់​ការ​ជាសះស្បើយ​របស់​ជំងឺ ក្នុងពេល​ប្រើ​ថ្នាំ​ផ្សះ​ដែរ​ទេ​? មែន​ហើយ​គ្មាន​ន​រណ​ម្នាក់ ចង់​ឲ្យ​ជំងឺ​របស់​ខ្លួន បន្ត​ជាប់​រហូត​គ្មាន​ថ្ងៃ​ជាសះស្បើយ​នោះទេ​។ យ៉ាងណាមិញ មាន​អាហារ​មួយចំនួន ដែល​អ្នក​គួរ​ចៀសវាង បើសិនជា​មិន​ចង់​ឲ្យ​ថ្នាំ​ផ្សះ ដែល​អ្នក​កំពុងតែ​ប្រើ​ព្យាបាល​ជំងឺ​នោះ បន្ថយ​ប្រសិទ្ធភាព​របស់​វា​។

អាហារ​ធ្វើ​ពី​ទឹកដោះគោ​
ហ្វ្រូ​ម៉ាត ការ៉េម​ទឹកដោះគោ ទឹកដោះគោ ប័រ សុទ្ធតែ​ជា​អាហារ ដែល​អាច​រំខាន​ដល់​ប្រសិទ្ធភាព របស់​ថ្នាំ​ផ្សះ​បាន ព្រោះ​ថា​វា​សម្បូរ​ទៅ​ដោយ​ជាតិ​កាល់ស្យូម ដែល​អាច​រំខាន​ដល់​ការ​បឺត​ស្រូប របស់​ថ្នាំ​ផ្សះ​ចូល​ចរន្ត​ឈាម​។ យ៉ាងណាមិញ មាន​អាហារ​ធ្វើ​ពី​ទឹកដោះគោ​មួយ​ប្រភេទ ដែល​អាច​ញ៉ាំ​បាន​នោះ គឺ​ទឹកដោះគោយា​អួរ ព្រោះ​វា​មាន​សារធាតុប្រូ​បាយ​អូទិច ដែល​ជួយ​ថែរក្សា​ពោះវៀន ឲ្យមាន​សុខភាព​ល្អ និង​បង្ការ​ជំងឺរាក ជាពិសេស ផល​រំខាន​នានា​របស់​ថ្នាំ​ផ្សះ​តែម្តង​។

អាហារ​សម្បូរ​ជាតិ​ដែក​
ជាតិ​ដែក មិនសូវ​ខុសគ្នា​នឹង​ជាតិ​កាល់ស្យូម​ទេ គឺ​វា​ធ្វើឲ្យ​រាំងស្ទះ ដល់​ការ​បឺត​ស្រូប​ថ្នាំ​ផ្សះ ចូល​ចរន្តឈាម​។ ថ្លើម​មាន់ សាច់​ក្រហម អ័យ​ស្ទ័រ បន្លែ​ពណ៌​បៃតង​ចាស់ សូកូឡា​ខ្មៅ គួរណា​តែ​កាត់បន្ថយ​ការ​ញ៉ាំ​សិន នៅពេល​កំពុង​តែ​ប្រើ​ថ្នាំ​ផ្សះ​។ តើ​អ្នក​កំពុង​តែ​ប្រើ​ថ្នាំ​បំប៉ន ឬ​ថ្នាំ​វីតាមីន​ចម្រុះ ដែល​មាន​ជាតិ​ដែក​មែន​ទេ​? បើសិនជា​អញ្ជឹង​មែន ចូរ​ញ៉ាំ​វា​ក្រោយពេល​ញ៉ាំ​ថ្នាំ​ផ្សះ​រួច យ៉ាងហោចណាស់ ៣ ម៉ោង​ដើម្បី​ជំរុញ​ដល់​ការ​បឺត​ស្រូប​កាន់តែ​ល្អ​។​

គ្រឿង​ស្រវឹង​
ការ​ពិត​របស់​គ្រឿង​ស្រវឹង​នោះ​គឺថា វា​មិន​មាន​ឥទ្ធិពល​អ្វី ទៅ​លើ​ការ​បឺត​ស្រូប​របស់​ថ្នាំ​ផ្សះ​ឡើយ​។ ដូច្នេះ អ្វី​ដែល​ជា​ហេតុផល​នោះ​គឺថា វា​ងាយ​នឹង​ធ្វើឲ្យ​វិលមុខ និង​មាន​បញ្ហា​ក្រពះ​ពោះវៀន​ខ្លាំង ដូច​ជា​ការ​រាក​ជាដើម ខណៈពេល​ប្រើ​ជាមួយ​ថ្នាំ​ផ្សះ​។

ផ្លែឈើ​ជូរៗ​
យើងទាំងអស់គ្នា សុទ្ធតែ​ដឹង​ហើយ​ថា ការ​ញ៉ាំ​ផ្លែឈើ​ជូរៗ គឺជា​មធ្យោបាយ​ដ៏​អស្ចារ្យ​មួយ ដើម្បី​ទទួលបាន​ប្រយោជន៍ ចំពោះ​សុខភាព ជាពិសេស ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​តែម្តង តាមរយៈ​វីតាមីន C ។ យ៉​ងា​ណា​មិញ បើសិន​ជា​អ្នក​ត្រូវ​ប្រើ​ថ្នាំ​ផ្សះ​ហើយ វា​ពិតជា​រឿង​ដែល​ត្រូវ​ហាមប្រាម​ហើយ ចំពោះ​ផ្លែឈើ​ជូរ ព្រោះ​វា​មាន​ឥទ្ធិពល​អវិជ្ជមាន ទៅ​លើ​របៀប​នៃ​ការ​បឺត​ស្រូប ថ្នាំ​ផ្សះ​ចូលទៅ​ក្នុង​ខ្លួន​។

អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​
ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​សរសៃ​រាល់ថ្ងៃ គឺជា​រឿង​ល្អ​មួយ ចំពោះ​សុខភាព​មនុស្ស​។ យ៉ាងណាមិញ វា​អាច​នឹង​ជា​បញ្ហា​វិញ បើសិន​ជា​អ្នក​ត្រូវ​ការប្រើ​ថ្នាំ​ផ្សះ​ដែរ ព្រោះ​វា អាហារ​សម្បូរ​ជាតិ​សរសៃ ទៅ​បន្ថយ​រយៈពេល​នៃ​ការរំលាយ​អាហារ​ក្នុង​ក្រពះ នឹង​ការ​បឺត​ស្រូប​របស់​ថ្នាំ​ផ្សះ​បាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។