NATO​ ក៏​រង្គោះ​រង្គើ​ដែរ​ ដោយសារ​ អង់គ្លេស​ ដើរ​ចេញ​ពី​ EU​

ការដើរចេញរបស់ ចក្រភពអង់គ្លេស ពីសហភាពអឺរ៉ុប គឺជាការវាយសំពងទៅលើបំណងកសាងគោលនយោបាយការពារជាតិ ក្នុងរង្វង់សមាជិក NATO ព្រមទាំងធ្វើឲ្យទីក្រុង មូស្គូ រីកមុខមាត់នៅពេលដែលមេដឹកនាំ រុស្ស៊ី មើលឃើញនឹងភ្នែក នូវសញ្ញានៃការចុះទន់ខ្សោយរបស់ អឺរ៉ុប រហូតដល់លើកទឹកចិត្តមនុស្សខ្លះនៅវិមានក្រឹមឡាំង ឲ្យបង្កើនជំហរប្រឆាំងនឹង NATO ។

NATO​ ក៏​រង្គោះ​រង្គើ​ដែរ​ ដោយសារ​ អង់គ្លេស​ ដើរ​ចេញ​ពី​ EU​

ការខកចិត្តរបស់មេដឹកនាំ បារាំង និង អាល្លឺម៉ង់ ប្រាកដជាជះឥទ្ធិពលដល់សេចក្ដីសម្រេចណាមួយរបស់ផ្ទៃក្នុង NATO ដូច្នេះហើយ មេដឹកនាំទាំងនោះ ព្យាយាមធ្វើយ៉ាងណា រារាំងកុំឲ្យឥទ្ធិពលនៃការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប ប៉ះពាល់ខ្លាំង ទៅលើសន្និសីទ NATO ក្នុងទីក្រុង វ៉-ស (Warsaw) ប្រទេស ប៉ូឡូញ នៅថ្ងៃទី ៨ កក្កដា ខាងមុខនេះ ។

អ្នកវិភាគនយោបាយភាគច្រើនសង្ស័យចំពោះផលល្អទៅលើសេដ្ឋកិច្ច អង់គ្លេស ហើយប្រសិនបើ អង់គ្លេស ជួបនឹងបញ្ហាសេដ្ឋកិច្ចមែននោះ ដូច្នេះ ហិរញ្ញវត្ថុសម្រាប់ផ្គត់ផ្គង់ទៅលើវិស័យការពារជាតិ អង់គ្លេស ក៏ទទួលរងផលប៉ះពាល់ផងដែរ ហើយវានឹងមិនបានផ្ដល់ផលវិជ្ជមានអ្វីសម្រាប់ NATO ឡើយ ។

ចាប់តាំងពីដើមទសវត្សឆ្នាំ ១៩៩០ សហភាពអឺរ៉ុប ព្យាយាមបង្កើតស្ថាប័នការពារមួយផ្សេងពី NATO ប៉ុន្តែនៅពេលដែលគ្មាន អង់គ្លេស អំណាចយោធា និងសមត្ថភាពការពារជាតិរបស់ សហភាពអឺរ៉ុប ដូចជា ផ្នែកឈ្លបយកការណ៍ និងកងកម្លាំងពិសេសជាដើម ច្បាស់ជាថយចុះមិនខាន ។ ទោះយ៉ាងណា ផ្នែកយោធាក្រៅ NATO នៅមាន អាល្លឺម៉ង់ និង បារាំង ដែលរក្សាអំណាចផ្នែកកងទ័ព និងនយោបាយ ។

ការចុះខ្សោយរបស់ អឺរ៉ុប បង្ហាញយ៉ាងច្បាស់នូវគ្រោះថ្នាក់ តាមរយៈភស្តុតាងដែលបានកើតឡើងរួចហើយទៅលើប្រទេស អ៊ុយក្រែន គឺការភ្ជាប់តំបន់ គ្រីមៀ ទៅជាឧបសម្ពន្ធរបស់ប្រទេស រុស្ស៊ី សូម្បីក្នុងពេល អឺរ៉ុប នៅរឹងមាំ ។ វាជាការពិត ដែលថា គោលនយោបាយសន្តិសុខ និងការពារជាតិរបស់សភាពអឺរ៉ុប បានប្រព្រឹត្តទៅច្រើនឆ្នាំកន្លងមកហើយ ដូច្នេះ ការចាកចេញរបស់ អង់គ្លេស មិនអាចជៀសវាងផលប៉ះពាល់បានឡើយ ។
NATO​ ក៏​រង្គោះ​រង្គើ​ដែរ​ ដោយសារ​ អង់គ្លេស​ ដើរ​ចេញ​ពី​ EU​

ប្រែសម្រួល៖ kqube
ប្រភព៖ usnews

  • NATO​ ក៏​រង្គោះ​រង្គើ​ដែរ​ ដោយសារ​ អង់គ្លេស​ ដើរ​ចេញ​ពី​ EU​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:ជីវិតនិងសង្គម
Tags: