​គេង​យប់ ដឹង​តែ​ក្អក​! មិនដឹង​ថា​ហេតុអ្វី​ទេ​?

​គេង​យប់ ដឹង​តែ​ក្អក​! មិនដឹង​ថា​ហេតុអ្វី​ទេ​?


​គេង​យប់ ដឹង​តែ​ក្អក​! មិនដឹង​ថា​ហេតុអ្វី​ទេ​?

​តើ​អ្នក​ចេះ​តែ​មាន​បញ្ហា​ក្អក នៅពេល​គេង​យប់​ឡើង​មែន​ទេ​? ទោះបីជា​រឿងនេះ នឹង​ទំនងជា​មិន​កើត​ឡើង លើ​មនុស្ស​ភាគច្រើន​ក៏ដោយ ប៉ុន្តែ ការយល់ដឹង​អំពី​មូលហេតុ​របស់​វា​បាន​ត្រឹមត្រូវ ពិតជា​ងាយស្រួល​ក្នុង​ការដោះស្រាយ និង​ចៀសផុត​ពី​ការប្រើប្រាស់ ថ្នាំ​ព្យាបាល​ផ្តេសផ្តាស​បាន​។

​មាន​ហេតុផល​ច្រើនណាស់ ដែល​នាំ​ឲ្យ​មនុស្ស​ម្នាក់​ក្អក​កាន់តែខ្លាំង នៅពេល​តម្រេត​ក្បាលគេង​នៅពេល​យប់ ដូចជា ៖

  • ​ករណី​ដែល​មាន​ការបង្ក​រោគ នៅក្នុង​ប្រហោង​ឆ្អឹង​មុខ និង​ការបង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ ច្រើន​តែ​បង្កើត​ជា​ស្លេស​មួយចំនួន​នៅក្នុង​នោះ​។ នៅ​ពេល​ថ្ងៃ យើង​អាច​លេប​វា​ចូលទៅក្នុង​ពោះ​វិញ​បាន តាមរយៈ​ទំនាញផែនដី​។ យ៉ាងណាមិញ ស្លេស​ទាំងនេះ​នឹង​ចាល់​ឡើង​មក​បំពង់ក​វិញ នៅពេល​ដែល​អ្នក​គេង ហើយ​ក៏​បង្ក​ការ​រលាក ដល់​ផ្នែក​ខាងក្រោយ​របស់​បំពង់ និង​ចេញ​ជា​លទ្ធផល​ក្អក​តែម្តងទៅ​។
  • ​ហេតុផល​មួយទៀត​គឺថា ក្នុងពេល​កំពុង​តែ​គេង អាហារ​ក្នុង​ក្រពះ​ពេលខ្លះ អាច​នឹង​ច្រាល​មក​ខាងលើ​វិញ ហើយ​ក៏​វា​ធ្វើឲ្យ​ក្អក​បានដែរ​។ ករណីបែបនេះ ភាគច្រើន​កើតឡើង​លើ​អ្នក ដែល​ញ៉ាំ​អាហារ​ច្រើនៗ និង​ខ្សោយ​សាច់ដុំ​ខ្ជិប​នៅ​ក​ក្រពះ​តែម្តង​។
  • ​បើសិន​ជា​មនុស្ស​ម្នាក់ មាន​បញ្ហា​អា​លែ​ក​ស៊ី​នឹង​សត្វល្អិត​ណាមួយ​នៅលើ​គ្រែ ដែល​គេ​គេង​នោះ គេ​ក៏​នឹង​ប្រឈម​ខ្លាំង នឹង​ការ​ក្អក​ក្នុងពេល​គេង​ដែរ​។​
  • ​កាលណា​ក្នុង​បន្ទប់​គេង​ខ្វះ​ភាព​សំណើម ក៏​ជា​ហេតុផល​មួយ​ធ្វើឲ្យ​អ្នក ក្អក​កាន់តែខ្លាំង​ដែរ​។ នៅពេល​យប់ ផ្លូវដង្ហើម​របស់​មនុស្ស ងាយ​នឹង​រង​សម្ពាធ​នៃ​ការខ្ជិ​បតូច​ណាស់ ជាពិសេស អ្នក​ដែល​មាន​ជំងឺហឺត​តែម្តង​។

​ពេលណា​គួរតែ​ជួប​គ្រូពេទ្យ​?
​អ្នកជំងឺ​គួរតែ​ទាក់ទង​ទៅ​គ្រូពេទ្យ នៅពេល​ការ​ក្អក​របស់​ពួកគេ មាន​ជាប់ទាក់ទង​នឹង​ការ​ក្តៅខ្លួន ពិបាក​ដកដង្ហើម មាន​ស្លេស​ពណ៌​លឿង​ខ្ចី ការដកដង្ហើម​លឺសូរ​ដូច​ហួច ឬ​ក្អក​ធ្ងន់ធ្ងរ​។ យ៉ាងណាមិញ ប្រសិន​ជា​ការ​ក្អក​នេះ បន្ត​យូរ​ជាង ១ សប្តាហ៍ អ្នក​ត្រូវតែទៅ​ជួប​គ្រូពេទ្យ​ដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។