អាហារ ៥ ប្រភេទ ដែល​អ្នក​ជំងឺ​រលាក​ពោះវៀន​គួរ​ចៀសវាង​

អាហារ ៥ ប្រភេទ ដែល​អ្នក​ជំងឺ​រលាក​ពោះវៀន​គួរ​ចៀសវាង​


អាហារ ៥ ប្រភេទ ដែល​អ្នក​ជំងឺ​រលាក​ពោះវៀន​គួរ​ចៀសវាង​

​ជំងឺ​រលាក​ពោះវៀន​មួយ​ប្រភេទ ឈ្មោះថា Crohn’s Disease ដែល​មាន​អាការៈ​ដូចជា ឈឺក្រពះ​ធ្ងន់ធ្ងរ អាស៊ីត​ក្រពះ​ចេញ​ច្រើន រាក​រូស និង​អស់កម្លាំង ហើយ​ករណី​ខ្លះ ឈាន​ដល់​កង្វះ​អាហារូបត្ថម្ភ​ទៀតផង​។ វា​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​ប៉ះពាល់​ទៅលើ​ភ្នាស់​របស់​ក្រពះ និង​ជីវិត​រស់នៅ​របស់​អ្នកជំងឺ​ដែរ​។ ដូច្នេះ ដើម្បី​គ្រប់គ្រង​រោគសញ្ញា​របស់​ជំងឺ​នេះ​កាន់តែ​ល្អ អ្នកជំងឺ​គប្បី ចៀសវាង​អាហារ​មួយចំនួន​ខាងក្រោម​នេះ ៖

អាហារ​សម្បូរ​ជាតិ​សរសៃ​
អ្នកជំងឺ​រលាក​ពោះវៀន​បែបនេះ មិនគួរណា​ញ៉ាំ​បន្លែ​ឆៅ​ឡើយ ព្រោះ​ពោះវៀន​ពួកគេ​កំពុងតែ​ពិបាក​រំលាយ​អាហារ​ស្រាប់ ហើយ​ពោះវៀន គឺ​ងាយ​នឹង​រួម​តូច​ខ្លាំងណាស់ ដូច្នេះ ពេល​អាហារ​មាន​ជាតិ​សរសៃ​ចូល​ច្រើន កាន់តែ​ធ្វើឲ្យ​រោគសញ្ញា​ធ្ងន់ធ្ងរ​ថែម​ទៀត​។

បន្លែ ឬ​ផ្លែឈើ​មាន​គ្រាប់​ច្រើន​
ចូរ​ចៀសវាង​ផ្លែ​ឪឡឹក ស្ត្របឺ​រី ប៉េង​ប៉ោះ និង​ផ្លែ​រ៉ា​ស​បឺរី ព្រោះ​វា​អាច​ធ្វើឲ្យ​អ្នក​ជំងឺរលាក​ពោះវៀន​រា​កកាន់តែខ្លាំង​។ ចំពោះ​ផ្លែ​ម្នា​ស់ និង​ផ្លែ​ប៉ោម​វិញ ក៏​ជា​របស់​ត្រូវ​ហាម​ដែរ​។ យ៉ាងណាមិញ របប​អាហា​រណា​ដែល​មាន​ជាតិ​សរសៃ​តិច និង​មាន​កាបូ​អ៊ី​ដ្រាត ទើប​ជា​ជម្រើស​ដ៏​ល្អ​វិញ​។

ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​
អ្នកជំងឺ​រលាក​ពោះវៀន​ភាគច្រើន ក៏​មាន​បញ្ហា​មិន​អាច​ញ៉ាំ​សារធាតុ​មាន​ជាតិ Lactose ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​បានដែរ ដូចជា ហ្វ្រូ​មាតជា​ដើម ព្រោះ​វា​នឹង​ធ្វើឲ្យ​ផោម​ច្រើន និង​ហើមពោះ​ខ្លាំង​បាន​។

អាហារ​ហឹរ​
អាហារ​ដែល​មាន​ម្ទេស​ច្រើន ឬ​មាន​គ្រឿង​ហឹរ​ច្រើន​នោះ ក៏​អាច​ធ្វើឲ្យ​រោគសញ្ញា ជំងឺ​រលាក​ពោះវៀន​កាន់តែ​ធ្ងន់ធ្ងរ​ដែរ​។

អាហារ​មាន​ខ្លាញ់​ច្រើន​
អ្នកជំងឺ​រលាក​ពោះវៀន​ប្រភេទ Crohn’s Disease ដែល​មាន​បញ្ហា ដោយសារ​ជាតិ​អាស៊ីត​ក្រពះ​ច្រើន គួរណា​ចៀសវាង ការ​ញ៉ាំ​អាហារ​មាន​ជាតិ​ខ្លាញ់​ច្រើន​។ យ៉ាងណាមិញ គេ​អាច​ញ៉ាំ​បាន​ដែរ បើសិនជា​មាន​ខ្លាញ់​តិចតួច​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី26 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។

  • អាហារ ៥ ប្រភេទ ដែល​អ្នក​ជំងឺ​រលាក​ពោះវៀន​គួរ​ចៀសវាង​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/26  Category:ជំងឺទូទៅ