Salt FC ​ជា​ម្ចាស់​ជើង​ឯក KMH Champions League ​រដូវ​កាល​ទី​១

​ក្រុម​បាល់ទាត់ Salt FC ​បាន​ក្លាយ​​ជា​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់ KMH Champions League ​រដូវកាល​ទី​មួយ​ហើយ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុម HPL FC ​ដោយ​លទ្ធផល​ ៦-១ ​កាល​ពី​ល្ងាច​មិញ​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។

 

Salt FC ​ជា​ម្ចាស់​ជើង​ឯក KMH Champions League ​រដូវ​កាល​ទី​១

 ក្រុម Salt FC លើក​ពាន

 

លោក វ៉ា មករា ​គ្រូ​បង្វឹក​ក្រុម Salt FC ​បាន​និយាយ​ក្រោយ​ក្រុម​របស់​ខ្លួន​គ្រង​ជើង​ឯក​កាល​ពី​ល្ងាច​មិញ​នេះ​ថា​៖ “Salt FC ​ជា​ក្រុម​បាល់ទាត់​មិន​អាជីព ដោយ​សមាជិក​សុទ្ធ​​តែ​អ្នក​ធ្វើ​ការ​និង​និស្សិត​មួយ​ចំនួន។ វា​ជា​រឿង​ដ៏​សប្បាយ​រីករាយ​ដែល​ក្រុម​ខ្ញុំ​បាន​លើក​ពាន​មួយ​នេះ ព្រោះ​ក្រុម​មួយ​នេះ​បង្កើត​ឡើង​យូរ​ដែរ​ហើយ ប៉ុន្តែ​មិន​ទាន់​បាន​លើក​ពាន​ម្ដង​ទេ ទើប​តែ​ឆ្នាំ​នេះ​ឯង។ ខ្ញុំ​រំពឹង​ថា​ឆ្នាំ​ក្រោយ Salt FC ​នឹង​ខ្លាំង​ជាង​នេះ ហើយ​អាច​ការពារ​ជើង​ឯក​បាន”។

 

ទន្ទឹម​នឹង​នេះ​ដែរ លោក កាំង សេន អ្នក​រៀប​ចំ​ការ​ប្រកួត​ពាន​រង្វាន់​ខាង​លើ​បាន​និយាយ​ដែរ​ថា​នេះ​ជា​រឿង​ល្អ​មួយ​ដែល​ពាន​រង្វាន់ KMH Champions League ​បាន​មក​ធ្វើ​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ត្បិត​តែ​មិន​មែន​ជា​ពាន​អាជីព ប៉ុន្តែ​លោក​សប្បាយ​ចិត្ត​ដែល​ឃើញ​មាន​អ្នក​ចូល​រួម​ទស្សនា​ច្រើន។ លោក កាំង សេន ​បញ្ជាក់​ដែរ​ថា​ពាន​​រង្វាន់​មួយ​នេះ​នឹង​នៅ​តែ​បន្ត​រដូវ​កាល​ទី​២ ​របស់​ខ្លួន​បន្ត​ទៀត​នៅ​ឆ្នាំ​ក្រោយ។

 

Salt FC ​ជា​ក្រុម​ម្ចាស់​ជើង​ឯក KMH Champions League ​ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន ៣​ពាន់​ដុល្លារ អម​ជាមួយ​ពាន​មួយ ខណៈ​ដែល​ក្រុម​លេខ​២ HPL FC ​ទទួល​បាន​ប្រាក់​រង្វាន់ ១៥០០​ដុល្លារ និង​លេខ​៣ ​ក្រុម Posenchey FC ​ទទួល​បាន​ប្រាក់​រង្វាន់ ៧៥០​ដុល្លារ៕

 

Salt FC ​ជា​ម្ចាស់​ជើង​ឯក KMH Champions League ​រដូវ​កាល​ទី​១

 

Salt FC ​ជា​ម្ចាស់​ជើង​ឯក KMH Champions League ​រដូវ​កាល​ទី​១

 

Salt FC ​ជា​ម្ចាស់​ជើង​ឯក KMH Champions League ​រដូវ​កាល​ទី​១

 

Salt FC ​ជា​ម្ចាស់​ជើង​ឯក KMH Champions League ​រដូវ​កាល​ទី​១

 

Salt FC ​ជា​ម្ចាស់​ជើង​ឯក KMH Champions League ​រដូវ​កាល​ទី​១

 

Salt FC ​ជា​ម្ចាស់​ជើង​ឯក KMH Champions League ​រដូវ​កាល​ទី​១

 

អត្ថបទ៖ មុន្នី រម្យ