Taylor Swift ឆេះ​ដុំ​ពេល​ឃើញ​រូប​ខ្លួន​ឯង​ស្រាត​​ក្នុង​ចម្រៀង​ថ្មី​របស់ Kanye West

តារា​ចម្រៀង​ប៉ុប​ Taylor Swift ក្ដៅ​ស្លឹក​ត្រចៀក​យ៉ាង​ខ្លាំង​ បន្ទាប់​ពី​​ប្រទះ​ឃើញ​រូប​ខ្លួន​ឯង​អាក្រាត​​ក្នុង​បទ​ថ្មី​របស់ Kanye West ខណៈ​​តួ​សម្ដែង​នោះ​មិនមែន​ជា​រូប​នាង​ពិត​ប្រាកដ​ទេ។ ​

 

Taylor Swift ឆេះ​ដុំ​ពេល​ឃើញ​រូប​ខ្លួន​ឯង​ស្រាត​​ក្នុង​ចម្រៀង​ថ្មី​របស់ Kanye West

 

តាម​ការ​ចុះផ្សាយ​ព័ត៌មាន​នានា​កាល​ពី​ពេល​ថ្មី​ៗ វីដេអូ​ចម្រៀង​ថ្មី​​មាន​ចំណងជើង​ថា “Famous” របស់​តារា​រ៉េប Kanye West មាន​​ការ​​រួម​សម្ដែង​និង​អាក្រាត​កាយ​​ពី​តារា​ល្បី​ៗ​ដល់​ទៅ​១២​នាក់​ដូច​ជា Ray J, Amber Rose, Caitlyn Jenner, Bill Cosby, George W. Bush, Donald Trump, Anna Wintour, Rihanna , Chris Brown ,Kanye ​ខ្លួន​ឯង​ផ្ទាល់​​និង​ប្រពន្ធ​ Kim Kardashian West ​រួម​ទាំង Taylor Swift ផង​ដែរ។

 

Taylor Swift ឆេះ​ដុំ​ពេល​ឃើញ​រូប​ខ្លួន​ឯង​ស្រាត​​ក្នុង​ចម្រៀង​ថ្មី​របស់ Kanye West

 

យ៉ាងណាក្ដី បើ​តាម​គេហទំព័រ mirror បញ្ជាក់​​ថា តារា​ដែល​អាក្រាត​កាយ​លើ​គ្រែ​នោះ ខ្លះ​គឺ​ពិត​ប្រាកដ ខណៈ​តារា​ផ្សេង​ៗ​ទៀត​រួម​ទាំង​ Taylor គឺ​មិនមែន​ទេ គ្រាន់​តែ​មុខ​ស្រដៀង​គ្នា​ប៉ុណ្ណោះ។ តាម​ប្រភព​មួយ​បាន​ប្រាប់​ទៅ HollywoodLife ឲ្យ​ដឹង​ថា​៖” Taylor ពិត​ជា​ខឹង​និង​ស្ទើរ​ស្លុត​ស្មារតី​ពេញ​ឃើញ​វីដេអូ​និង​រូប​នោះ។ នាង​​មិន​ដឹង​ត្រូវ​ធ្វើ​អ្វី​ ពេល​​​ឃើញ Kanye ធ្វើ​បែប​នេះ។ នាង​មាន​អារម្មណ៍​ច្របូកច្របល់​និង​​ខក​ចិត្ត​ចំពោះ​ទង្វើ​របស់ Kanye”។

 

Taylor Swift ឆេះ​ដុំ​ពេល​ឃើញ​រូប​ខ្លួន​ឯង​ស្រាត​​ក្នុង​ចម្រៀង​ថ្មី​របស់ Kanye West

 

ចុចអាន ១១ នាក់​រួម​ទាំង Taylor Swift អាក្រាត​កាយ ក្នុង​ចម្រៀង Kanye West

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  mirror